តាំងពីចេញពីទីក្រុង សេអ៊ូល រហូតដល់ ប៊ូសាន គឺ ជុងហ្គុក គេងលើស្មាររបស់ ជីអ៊ុន រហូត
« អេ ! ក្មេងឆ្គួតមកដល់ហើយ បម្រុងគេងលើស្មាេខ្ញុំដល់ពេលណា » ជីអ៊ុន ក៏បម្រះអោយ ជុងហ្គុក ភ្ងាក់ព្រោះដល់ទីតាំងហើយ
« ដាស់ប្អូនអោយស្រួលបួលក៏បានចៅចាំបាច់ហៅប្អូនអាក្រក់បែបនេះ » លោក យាយរបស់ ជីអ៊ុន ក៏ថាអោយ ជីអ៊ុន
« មែនហើយលោកយាយនិយាយត្រូវ ដាស់តាមសម្រួលក៏បាន » ជុងហ្គុក ក៏ធ្វើមុខគួរអោយអាណិតដាក់លោកយាយ
ក្នុងចិត្តរបស់ ជីអ៊ុន ( នាងយកឈ្នះខ្ញុំបានគ្រប់រឿងព្រោះយកចិត្តលោកតាខ្ញុំពេលនេះខ្ញុំនឹងសងសឹកនាង យកចិត្តលោកយាយនាងធ្វើបាបនាងវិញតែម្ដង )
« គឺ ... » ជីអ៊ុន ក៏ទាក់មិនដឹងថានិយាយយ៉ាងមិចព្រោះនាងមិនដែលសម្ដីអាក្រក់ទៅកាន់អ្នកណាក្រៅពី ជុងហ្គុក នោះទេ នៅថាអោយមុខយាយរបស់នាងទៀតលើកនេះនាងចាញ់គេហើយ
« លើកក្រោយកុំអោយយាយលឺទៀតណា មិនល្អទេកុំធ្វើអោយយាយខកបំណងណា » លោក យាយ
« មិនប្រាកដនោះទេលោកយាយ លឺថាលោកយាយត្រូវទៅនៅផ្ទះឆ្ងាយពីខ្ញុំនឹងបងស្រី ជីអ៊ុន ផង ! គាត់ច្បាស់ស្ដីថាមិនល្អអោយខ្ញុំ » ជុងហ្គុក
ត្រូវហើយដោយសារ ជីអ៊ុន ជាប់ជាគ្រូនៅទីរួមខេត្តទើបនាងយកលុយសន្សំទិញផ្ទះតូចមួយនៅ ប៊ូសាន ជាប់មាត់សមុទ្រ ចំណែកលោកយាយគាត់នៅស្រុករៀងឆ្ងាយពីនាងដែលគាត់មិនអោយចោលផ្ទះបានទេត្រូវមើលថែរចំការណាញាតិមិត្តជិតខាងរបស់គាត់នៅទីនោះទៀតផង បែបនេះហើយទើបគាត់នៅផ្ទះបែកគ្នាតែ ជីអ៊ុន តែងតែទៅលេងគាត់មួយខែ ៥ ៦ ដងឯនោះ« អត់មានទេលោកយាយ ! ចៅនឹងមើលថែរគេអោយល្អ » ជីអ៊ុន ក៏ប្រកែកនឹង ជុងហ្គុក ក្ដាប់មាត់ហើយសម្លក់ទៅ ជុងហ្គុក
« តែមិញនេះយាយលឺផ្ទាល់ត្រចៀកណា នេះតាគេផ្ញើរជាមុខជាមាត់ណា ជុងហ្គុក បើ ជីអ៊ុន ធ្វើបាបឯង call មកយាយណា » លោក យាយ
« បាទ ! លោកយាយ » ជុងហ្គុក ក៏ញាក់ចិញ្ចើមទៅ ជីអ៊ុន
« យាយទៅសិនហើយណា មើលថែរគ្នាណា យាយនៅជិតនេះនឹងឧស្សាហ៍មកមើលពួកឯង » លោកយាយ
« បាទ / ចាស លោកយាយ » ជីអ៊ុន នឹង ជុងហ្គុក
YOU ARE READING
រឿង កំលោះសង្ហាប៉ះកញ្ញាវែនតា ☘️💜
Azioneចន ជុងហ្គុក ~ លី ជីអ៊ុន មិនបានស្រលាញ់អូនព្រោះអូនស្អាតនោះទេ ស្រលាញ់អូនយូរមកហើយគឺស្រលាញ់ទឹកចិត្ត អត្តចរិតរបស់អូន