#Note : រឿងនេះគឺជារឿង My Emperorដែលអេតមីន repost ឡើងវិញព្រោះ albumចាស់ខូចចឹងអេតមីនក៏សម្រេចចិត្តផុសរឿងនេះជាថ្មីម្តងទៀតព្រមទាំងកែវប្រែសាច់រឿងមួយចំនួនផងដែរ
[ប្រទេសកូរ៉េខាងត្បូង]
អ្នកណាមិនស្គាល់ប្រទេសកូរ៉េខាងត្បូងដែរមានភាពល្បីល្បាញរន្ទឺជុំវិញពិភពលោក គ្រប់វិស័យទាំងអស់នៅក្នុងប្រទេសនេះគឺសុទ្ធសឹងតែទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនទូទាំងពិភពលោកមិនថាផ្នែកសិល្បៈ ផ្នែកសេដ្ឋកិច្ច វិស័យវប្បធម៌អរិយធម៌ វិស័យកីឡាឬវិស័យផ្សេងៗជាច្រើនទៀតឡើយ ហើយទាំងអស់នេះគឺសុទ្ធតែស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អឥតខ្ចោះពីសំណាក់ព្រះមហាក្សត្រីយានីដ៏អង់អាចនិងមានភាពឈ្លាសវៃបុិនប្រសប់ធ្វើឲ្យប្រទេសមួយនេះមានកិត្តិនាមល្បីសុះសាយ ធ្វើឲ្យគ្រប់គ្នាគោរព ស្ងប់ស្ងែងជាខ្លាំង ដល់ការដឹកនាំដ៏វៀងវៃរបស់ទ្រង់ជាខ្លាំង។
[ពេលព្រឹក]
ក្រលែកមកមើលនៅផ្ទះសមមួយឯនេះវិញពន្លឺព្រះអាទិត្យបានរះចាំងចូលតាមចន្លោះបង្អួចតូចល្មម រស្មីយ៉ាងត្រចេះត្រចង់បានឆ្លុះបង្ហាញអោយឃើញនូវរាងតូចច្រឡឹងម្នាក់គេងលង់លក់យ៉ាងសុខស្រួលនៅលើគ្រែដ៏កក់ក្តៅរបស់ខ្លួន។
តុក~តុក
សម្លេងគោះទ្វារបានបន្លឺឡើង ធ្វើឲ្យអ្នកខាងក្នុងដែលកំពុងលង់លក់ក៏បើកភ្នែកឡើងដោយសារតែសម្លេងរំខានមួយនោះ
«បងប្រុសភ្ញាក់ហើយឬនៅ?ខ្ញុំចូលទៅហើយណា»ថេយ៉ុង គោះទ្វារស្រែកដាស់អ្នកខាងក្នុង
«ក្រោកហើយ» ជីមីន អង្គុយនៅលើពូកទាំងសក់ក្បាលសំពីងសំពោង រីឯភ្នែកនៅបិទនៅឡើយ
«យប់មិញបងគេងម៉ោងប៉ុន្មាន ទើបអត់ងងុយយ៉ាងនេះ»
«ម៉ោង 3 ប៉ុណ្ណោះ»
«ម៉េចក៏បងនៅយូរយ៉ាងនេះ? ឬលោកតាប្រើបងទៀតហើយ»
«វាជាតួនាទីបងស្រាប់ហើយថេយ៍!! ឯងចុះទៅក្រោមមុនបងចុះ ចាំបងរួចរាល់នឹងទៅតាមក្រោយ» ជីមីន អង្អែលក្បាលថេយ៉ុងបន្តិច រួចក្រោកទៅបើកទូរយកកន្សែងដើរចូលបន្ទប់ទឹក
YOU ARE READING
THE ROYAL PRINCESS ALEXANDER
Romanceសង្គ្រាមដណ្តើមរាជរវាង ម្ចាស់មារ និង រាជទាយាទនៃប្រទេសអេស្ប៉ាញដែល ម្ចាស់មារបានបញ្ជារអោយមនុស្សតាមសម្លាប់ក្មួយបង្កើតខ្លួនឯងព្រោះចង់បានរាជបល្ល័ង្ក រហូតដល់ អនាគតរាជទាយាទនៃប្រទេសអេស្ប៉ាញរូបនេះត្រូវរត់ភាសអាត្មា ទៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីសុវត្ថិភាព ក៏...