ក្រោយពីចងចាំសម្តីរបស់ម្ចាស់តាខ្លួនដែលបានប្រាប់ពួកគេយ៉ាងច្បាស់ៗ ពួកគេក៏ព្យាយាមទាក់ទងទៅជីមីនដើម្បីស្កាត់គេមិនឲ្យគេបន្តដំណើរមកបាន តែជាអកុសល់ទោះព្យាយាមទាក់ទងយ៉ាងណាក៏មិនមានការឆ្លើយតបពីខ្សែររយះម្ខាងទៀតដដែល ធ្វើឲ្យពួកគេទាំងពីរកើតក្តីបារម្ភជាខ្លាំង...
«ទាក់ទងគាត់មិនបានសោះ...បងប្រុសយើងគួរធ្វើអ្វីបន្ត?» ថេយ៉ុង អន្ទះអន្ទែងក្នុងចិត្តព្រោះតែទាក់ទងជីមីនមិនបាន ស្របពេលនេះគំនិតអវិជ្ជមានកំពុងតែវាយលុកគេពេញទំហឹងហើយ ចុះបើជីមីនត្រូវបានគេចាប់នោះ តើនឹងមានរឿងអ្វីកើតឡើង គេពិតជាខ្លាចណាស់
«មិនអីទេ...សាកខលទៅម្តងទៀតមុននេះគេអាចនិងរវល់ក៏ថាបាន» ជីន ទះស្មាប្អូនថ្នមៗដើម្បីកុំឲ្យគេគិតច្រើន
«ខ្ញុំសង្ឈឹមថាអញ្ចឹងចុះ» ថេយ៉ុង ងក់ក្បាលបន្តិចទើបយកទូរស័ព្ទខលទាក់ទងទៅជិមីនម្តងទៀត
៚តឺត~តឹត
"ហាឡូបងប្រុស~"គ្រាន់តែជិមីនចុចទទួលភ្លាម ថេយ៉ុងក៏ញញឹមឡើងទាំងក្តីត្រេកអរជាពន់ពេក អរគុណព្រះពេលនេះជីមីនឆ្លើយតបការហៅរបស់គេហើយ«បងកំពុងនៅប្រលានយន្តហោះប៉ុណ្ណឹងសិនចុះ» ជីមីន
"ឈប់សិ~~ដាច់បាត់ហើយធ្វើយ៉ាងមិចទៅ"ថេយ៉ុង ព្យាយាមឃាត់ខ្សែររយះម្ខាងទៀតកុំទាន់អាលកាត់ផ្តាច់ទំនាក់ទំនង តែសំណាងហាក់មិននៅខាងនាយសោះ
"គេប្រាកដជាអាចយករួចខ្លួនបានកុំបារម្មណ៍អី" ជីន ទះស្មានប្អូនតិចៗដើម្បីលួងលោម មិនមែនក្នុងចិត្តគេមិនបារម្ភឡើយ តែនាយត្រូវតែជឿរជាក់លើជីមីន នាយប្រាកដក្នុងចិត្តណាស់ថាជីមីនច្បាស់ជាអាចមើលថែខ្លួនឯងបានជាក់ជាពុំខាន
___________
[Taegu Airport]
អាកាសយាន្តដ្ឋានអន្តរជាតិប្រចាំទីក្រុងថេហ្គូនាថ្ងៃនេះហាក់មានសភាពអ៊ូអរចម្លែកខុសពីធម្មតា កាយតូចច្រឡឹងដែលឈរនៅមួយជំហៀងផ្លូវហាក់មិនស្រណុកក្នុងចិត្តដោយឃើញមនុស្សម្នាច្រើនពេក នាយច្បាស់ណាស់ថាវាប្រាកដជាមិនមែនជារឿងធម្មតាឡើយ អាចទេដែលឃាតករទាំងនោះព្យាយាមធ្វើអោយ ប្រលានយន្តហោះហើយមានភាពចលាចល ដើម្បីបន្លំខ្លួនមកក្បែរគេ
YOU ARE READING
THE ROYAL PRINCESS ALEXANDER
Romanceសង្គ្រាមដណ្តើមរាជរវាង ម្ចាស់មារ និង រាជទាយាទនៃប្រទេសអេស្ប៉ាញដែល ម្ចាស់មារបានបញ្ជារអោយមនុស្សតាមសម្លាប់ក្មួយបង្កើតខ្លួនឯងព្រោះចង់បានរាជបល្ល័ង្ក រហូតដល់ អនាគតរាជទាយាទនៃប្រទេសអេស្ប៉ាញរូបនេះត្រូវរត់ភាសអាត្មា ទៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីសុវត្ថិភាព ក៏...