ក្រលែកមកមើលនៅក្នុងព្រៃដ៏ជ្រៅឯនេះវិញ មានសភាពស្ងាត់ជ្រងំមិនមានសូម្បីតែសម្លេងសត្វព្រៃយំ ឮតែសម្លេងសម្រឹបជើងដែលកំពុងរត់ត្របាញ់ឆ្ពោះទៅមុខយ៉ាងលឿនដោយមានឈាមជាច្រើនហូរចេញពីដៃម្ចាងរបស់នាយដែលឥតឈប់ ជាហេតុធ្វើអោយនាយមានការបាត់ស្បាតកម្លាំងជាខ្លាំងរហូតដល់មិនអាចរត់បន្តទៅមុខទៀតបាន ៖
«ចង្រៃយ៎~» ជីមីន ជេរប្រទិចដៃដែលត្រូវរបួសនោះទាំងកំហឹងមុននិងដាក់ខ្លួនអង្គុយផ្អែកដើមឈើមួយដើម្បីសម្រាកយកកម្លាំងបន្តិចសិមបន្តដំណើរទៅមុខទៀត៖
៚ខ្វោក
ដៃតូចស្រឡូនចាប់ទាញហែកអាវដែលនៅនិងខ្លួនរួចយកមកចងឃាត់ឈាមនៅនិងដៃដើម្បីកុំឲ្យវាហូរមកទៀតមុននិងចាប់ទាញកាំបិទស្នៀតរបស់ខ្លួនមកស្នូតដើមឈើដើម្បីធ្វើជាសញ្ញាងាយស្រួលមិនវង្វេង៖«ស៊តត~ឈឺណាស់» ជីមីន ថ្ងួចថ្ងូរឡើងមកភ្លាមៗនៅពេលដែរដៃរបស់ខ្លួនប៉ះទៅនិងស្មៅដែលដុះពាសពេញទីនោះធ្វើឲ្យវាច្រាលឈាមចេញមកម្តងទៀតដោយហាមមិនបាន៖
«ហេតុអីក៏គ្មានសេវាសោះអញ្ចឹង» ក្រោយអន់ថយពីការឈឺចាប់បន្តិច នាយក៏ទាញទូរស័ព្ទនៅឯហៅប៉ៅមកមើល ក្រែងលោរអាចនាយអាចហៅជំនួយបានតាមរយះនោះ តែអកុសល់ដោយហេតុថាព្រៃនេះក្រាស់ពេកទើបធ្វើអោយអុីនធឺណេតមិនអាចភ្ជាប់ដល់បាន
«បើយើងនៅបែបនេះប្រាកដជាស្លាប់នៅក្នុងព្រៃនេះមិនខាន» ជីមីន ក្រលែកឆ្វេងស្តាំឃើញថាមានតែព្រៃក្រាស់ ស្ដុកដោយវ័រ នាយគ្មានសង្ឈឹមឡើយប្រសិនបើនាយនៅតែបន្តអង្គុយនៅមួយកន្លែង ព្រោះចំណុចដែលនាយកំពុងនៅនេះវាហាក់ស្ថិតនៅកន្លែងដ៏ជ្រៅនៃព្រៃ មើលមិនឃើញពីត្រើយឡើយ ដូច្នេះមានតែក៏ក្រោកឈរហើយដើរទៅមុខតែប៉ុណ្ណោះទើបអាចជួយជីវិតនាយបាន តែនាយមិនដឹងឡើយថាខ្លួនអាចទ្រាំទ្រដើរបន្តបានយូរប៉ុណ្ណា ដឹងត្រឹមថានាយនឹងខំអោយអស់ពីលិទ្ធភាពដែលមានដើម្បីរស់៖
«ជួយខ្ញុំផង~» ជីមីន ចេះតែដើរទៅមុខឥតឈប់ឈរទើបនាយហត់គ្មានកម្លាំងស្រែកទឹកខ្លាំងប៉ុណ្ណាក៏មិនឈប់ ដោយក្នុងចិត្តរំពឹងថាផ្លូវខាងមុខអាចនិងមានផ្ទះអ្នកស្រុកដែលអោយនាយសុំជំនួយជាមិនខាន តែសំណាងហាក់មិននៅខាងនាយសោះ ដោយសារមុខរបួសដែលបិទមិនជិតធ្វើអោយឈាមនៅតែបន្តហូរ ជាហេតុដែលធ្វើអោយថាមពលនាយកាន់តែខ្សោយ ចុងក្រោយដោយសារអស់កម្លាំងផងនាយក៏ដួលទៅលើដី ភ្នែកក៏សន្លឹមបិទម្តងបន្តិចៗជាមួយនឹងទឹកភ្នែកដែលហូរចេញមក ពេលនេះសង្ឈឹមថានាយមានទាំងប៉ុន្មានក៏ត្រូវរលាយអស់ ក្នុងចិត្តពេលនេះនាយពិតជាសុំទោសទៅកាន់គ្រប់គ្នាជាខ្លាំងដែលមិនអាចរក្សាជីវិតខ្លួនឯងបាន ចុងបញ្ចប់មានតែពាក្យថា «លាហើយ...»
_________
បង្វែចំណាប់អារម្មណ៍មកមើលផ្នែកម្ខាងទៀតនៃពិភពលោកឯនេះវិញកំពុងមានបុរសម្នាក់អង្គុយយ៉ាងស្ងប់ស្ងាត់នៅក្នុងសាលដ៏ធំមួយដែលមានការតុបតែងយ៉ាងល្អប្រណិត៖
YOU ARE READING
THE ROYAL PRINCESS ALEXANDER
Lãng mạnសង្គ្រាមដណ្តើមរាជរវាង ម្ចាស់មារ និង រាជទាយាទនៃប្រទេសអេស្ប៉ាញដែល ម្ចាស់មារបានបញ្ជារអោយមនុស្សតាមសម្លាប់ក្មួយបង្កើតខ្លួនឯងព្រោះចង់បានរាជបល្ល័ង្ក រហូតដល់ អនាគតរាជទាយាទនៃប្រទេសអេស្ប៉ាញរូបនេះត្រូវរត់ភាសអាត្មា ទៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីសុវត្ថិភាព ក៏...