4"ទន់ខ្សោយ"

255 15 0
                                    

ភាគទី4"សភាពប្រែប្រួល"

" ញាំុសាច់នេះអោយច្រេីនៗទៅនឹងអាំងឆាប់ធំណា ក្មេងរពឹស" ជុងហ្គុកបានចាប់អាហារបញ្ចុកនាយតូចអស់ជាច្រេីនមុខ រីឯថេយ៍ក៏ញាំុដោយមិនប្រកែកអ្វីបន្តិច។

"វាឆ្ងាញ់ខ្លាំងណាស់ ហិហិ" ថេហ្យុង សេីចអោយរហឹុសពេលទទួលបានការបញ្ចុកអាហារពីនាយ សាច់នេះរសជាតិតែងតែប្លែក នឹងឆ្ងាញ់គ្រប់ពេលថេហ្យុងចូលចិត្តញាំុសាច់គោនឹងខ្លាំងណាស់ព្រោះវាឆ្ងាញ់លេីសពីមុខម្ហូបដ៏ទៃ។

" បេីឆ្ងាញ់ញាំុអោយច្រេីនៗទៅចឹង"
"បាទ ចុះលោកម្ចាស់មិនញាំុជាមួយថេយ៍ទេហ៎?"
"យេីងមិនឃ្លានទេ ថេយ៍ញាំុអោយឆ្អែតចុះ ហាមាត់មកយេីងបញ្ចុក"
"បាទ..."

ថេហ្យុង សេីចលិបភ្នែកដាក់នាយរួចសឹមហាមាត់ទទួលទានអាហារ ញាំុបានបន្តិចថេហ្យុងក៏ឈប់ញាំុព្រោះគេឆ្អែតហេីយ។

"ថេយ៍ញាំុឆ្អែតហេីយ លោកម្ចាស់"
"ឆ្អែតហេីយឬ??" ជុងហ្គុកធ្វេីជាលេីកចិញ្ចេីមសួរ ទាំងដែរដឹងហេីយថាថេហ្យុងពិតឆ្អែតពិតមែនមេីលចុះក្រពះតូចទេតែញាំុអស់3_4ចានឯណោះ រឿងអីថាមិនឆ្អែតនោះ។

"បាទ លោកម្ចាស់មេីលពោះថេយ៍ថេយ៍ហ៎ឡេីងពោងជិតផ្ទុះហៃ " ថេហ្យុង បានលាត់អាវបង្ហាញសាច់ក្បាលពោះទ្រលុកទ្រលន់ប៉ោងៗនោះអោយ
នាយមេីល ទាំងញញឹមមិនសូវសម។

"បិទអាវវិញ នរណាបង្រៀនថេយ៍អោយសេីយអាវឡេីងលេីបែបនេះហា៎? លេីកក្រោយកុំចេះតែលាត់ផ្តេសផ្តាសប្រយ័ត្នពួកខ្មោចរោគចិត្តវាឃេីញហេីយសុីថេយ៍ទៅ ដល់ពេលនោះយេីងមិនជួយថេយ៍ទេ" ជុងហ្គុក ខាំមាត់ទប់ភាពខ្នាញ់រួចសឹមទាញអាវក្មេងតូចចុះក្រោមបិទអោយបានត្រឹមត្រូវវិញ ប្រហេសមិនបានទេនៅទីនេះសម្បូវិញ្ញាណខ្មោចរោគចិត្តណាស់ ។ ហីយ៉ា អាការៈបែបនេះបង្ហាញថានាយកំពុងតែហួងហែងខ្លួនប្រាណរបស់នាយតូច។

" លោកម្ចាស់និយាយពិតទេ? អញ្ចឹងថេយ៍ឈប់សេីយអាវទៀតហេីយ " ថេហ្យុង បេីកភ្នែកម៉ក់ចោទសួរនាយ រួចក៏អោបខ្លួនប្រាណជាប់ហាក់ដូចជាខ្លាចវិញ្ញាណខ្មោចទាំងនោះពិតមែន ប៉ុន្តែធាតុពិតក្មេងម្នាក់នេះមិនបានខ្លាចឡេីយ គេគ្រាន់តែចង់ធ្វេីជាក្មេងល្អជាក្មេងដែលស្តាប់បង្គាប់នាយមិនចង់អោយនាយឈឺក្បាលឬហត់ដោយសារតែនិយាយពាក្យដដែលៗឡេីយ។

ᥫ᭡DIE FOR YOUᥫ᭡Where stories live. Discover now