12គ្មានថ្ងៃធុញមនុស្សដែលខ្លួនស្រឡាញ់

151 10 0
                                    

ភាគទី12"យេីងគ្មានថ្ងៃធុញឯងទេថេហ្យុង"

ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់យ៉ាងឆាប់រហ័ស ពន្លឺព្រះអាទិត្យក៏ចាប់ផ្តេីមរះបញ្ចេញនូវពន្លឺដ៏ស្រស់សោភាដាស់អស់មនុស្សលោកក្រោកពីដំណេករូតរះទៅធ្វេីការរាងខ្លួនៗ។ ប៉ុន្តែសម្រាប់លោកម្ចាស់នឹងក្មេងតូចម្នាក់នេះវិញបែជាគេងអោបគ្នាយ៉ាងស្អិតរមួតហាក់ដូចជាគូរសង្សាយ៉ាងអុីចឹង ខណៈពន្លឺព្រះអាទិត្យកំពុងរៈមកផ្លេកៗតាមបង្អួច បូករួមខ្យល់បរិសុទ្ធជាមួយសម្លេងទឹករលកថែមទៀតនោះរិតតែសណ្តំពួកគេទាំងពីរអោយកាន់តែគេងលង់លក់មិនខ្ចីក្រោក ។

1ម៉ោងក្រោយមកនាយក្រាស់ក៏ក្រោកមុននាយល្អិត ប៉ុន្តែនាយបែជានៅគេងសម្លឹងមេីលមុខស្រស់ផូផង់របស់ថេហ្យុងប្រកបដោយស្នាមញញឹមទៅវិញ ដោយទ្រាំនឹងថ្ពាល់ក្រពុំនាយក៏ងេៅយទៅថេីប2_3ខ្សឺត រួចក៏ក្រោកដេីរចូលទៅបន្ទប់ទឹកដេីម្បីរៀបចំខ្លួនអោយស្អាត ពេលរួចរាល់អស់ហេីយនោះនាយក៏ទៅចង្ក្រាន្តបាយ ទោះបីនាយជាមនុស្សមានអំណាចខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់រឿងធ្វេីមុខម្ហូបមួយនាយក៏មិនអន់ប៉ុន្មានដែរ អាចថាឆ្ងាញ់ពិសេសហេីយប្លែកជាងហាំងល្បីៗទំនេីបៗអស់ទាំងនោះទៀត។

"គួរធ្វេីម្ហូបអីអោយថេហ្យុងញាំុទៅទេីបមានកម្លាំង??" ជុងហ្គុក លេីកដៃច្រត់ចង្កាសញ្ចឹងគិតរកនឹកអំពីមុខម្ហូបឆ្ងាញ់ៗពៅកម្លាំងសម្រាប់នាយល្អិត។

"ហីយ៉ា!! យេីងនឹកឃេីញហេីយ " គ្រាន់តែនឹកឃេីញមុខម្ហូបពិសេសភ្លាមមិនបង្អង់យូរឡេីយនាយក៏ចាប់ផ្តេីមធ្វេីម្ហូបយ៉ាងញាប់ដៃញាប់ជេីងមិនហ៊ានសូម្បីឈប់មួយនាទី សាកគិតទៅមេីលថានាយជាបុរសល្អដល់កម្រិតណាហា៎។

#បន្ទប់ញាំុអាហារ

តុអាហារធំសមល្មមមួយ សម្បូរទៅដោយម្ហូបឆ្ងាញ់ៗប្លែកៗជាច្រេីនមុខ អាចថាមនុស្សទូទៅមិនដែលភ្លក់ហេីយក៏មិនដែលឃេីញអំពីរូបរាងម្ហូបអស់ទាំងនេះដែរ ព្រោះអីវាជាម្ហូបតាំងពីសម័យបុរាណមកម្លេះ( មីនេះក៏អត់ដឹងម្ហូបអីដែរ🌚) ក្លិនឈ្ងុយហោះចញលច្រមុះនាយតូចភ្លុចៗធ្វេីអោយក្រពះនាយល្អិតកូឥតឈប់ឈរដោយសារឃ្លានខ្លាំងពេក។

ᥫ᭡DIE FOR YOUᥫ᭡Where stories live. Discover now