13តេីអ្នកប្រុសតូចជានរណា??

140 10 0
                                    

ភាគទី13"បានជួបប៉ុន្តែមិនស្គាល់ថាគេជាបងប្រុសខ្លួន!!"

ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ ជីមីនបាននាំក្មួយស្រីទៅកាន់ក្រុមហ៊ុនចនជេឃេយ៍រាយអាដាយមិន ទាំងព្រឹកប្រលឹមមិនអោយលេីសឬខ្វះម៉ោងឡេីយ ខណៈពេលនេះពួកគេទាំងបីរនាក់កំពុងតែស្ថិតនៅបន្ទប់ធ្វេីការរបស់ជុងហ្គុក។

"អុីហ្វា នេះលោកចនជាអ្នកជួយបង្រៀនក្មួយអំពីការងារគ្រប់គ្រងក្នុងក្រុមហ៊ុន រាក់ទាក់លោកចនបន្តិចទៅ" ជីមីនក៏បានប្រាប់អុីហ្វាអោយរាក់ទាក់ជុងហ្គុក

"ជម្រាបសួ លោកចនខ្ញុំឈ្មោះគីមស៊ូអុីហ្វា ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានលោកចនជួយបង្រៀនការងារ" អុីហ្វាញញឹមស្រស់និយាយយ៉ាងគោរពទៅកាន់នាយក្រាស ក្រខ្សែភ្នែកស្រទន់ស្នាមញញឹមរីកក្រពុំធ្វេីអោយជុងហ្គុកភាំងនៅហ្នឹងមួយកន្លែង មិនមែននាយលង់នឹងសម្រស់ស្រីតូចនោះទេគឺមកពីមុខរបស់នាងស្រដៀងថេហ្យុងខ្លាំងណាស់ខុសតែម្យ៉ាងម្នាក់ស្រីម្នាក់ប្រុសប៉ុណ្ណោះ។

"លោក..លោកចនចា៎!!"អុីហ្វាក៏ហៅនាយម្តងទៀតពេលឃេីញនាយនៅស្ងៀមសម្លឹងមេីលតែមុខរបស់នាងបែបនេះ

"អ៎!! មិនអីទេអ្នកនាងអុីហ្វា ខ្ញុំរីករាយហ្នឹងជួយបង្រៀនអ្នកនាងជានិច្ច" ជុងហ្គុក សម្រួលឥរិយាបទរួចក៏តបតទៅកាន់នាងវិញដប្រកបដោយទឹកមុខធម្មតាដដែល កុំភ្លេចថានាយញញឹមឬសេីចបានចំពោះតែមនុស្សដែលនាយស្រឡាញ់ប៉ុណ្ណោះ អ្នកផ្សេងគ្មានសិទ្ធមេីលឃេីញវាបានឡេីយ។

"បេីអុីចឹងលោកចនជួយមេីលក្មួយស្រីអោយខ្ញុំផងបេីខុសទាស់ត្រង់ណាជួយកែតម្រង់ផងបាទ "

"ប្រាកដហេីយ លោកផាករ៉ូដែន"

"អុីចឹងខ្ញុំលាលោកចនទៅវិញសិនហេីយ អុីហ្វា"

"ចា៎..ចាស៎លោកពូ" អុីហ្វាអាលែងតែភ្លឹកមេីលភាពស្រស់សង្ហារបស់អ្នកនៅចំពោះមុខសឹងតែមិនឮនាយជាពូហៅទៅហេីយ ដឹងទេពីមុននាងមិនដែលចេះចាប់ចិត្តឬស្រឡាញ់ពេញចិត្តចំពោះអ្នកណាម្នាក់ឡេីយ ប៉ុន្តែក្រោយពីបានស្គាល់បានឃេីញមុខជុងហ្គុក្លាមបេះដូងរបស់នាងក៏រង្គោះរង្គេីស្រែកប្រាប់ថាចង់បាននាយមកធ្វេីជារបស់នាងខ្លាំងណាស់ ប៉ុន្តែនាងមិនអាចភ្លេចតួនាទីខ្លួនឯងបានទេ ត្បិតថានាងរឹងរូសនិយាយមិនចេះស្តាប់គ្នាក៏ពិតមែន ប៉ុន្តែនាងក៏មានមនោសញ្ចេតនាចង់ជួបចង់ឃេីញបងប្រុសរបស់នាងវិញដូចគ្នា។

ᥫ᭡DIE FOR YOUᥫ᭡Where stories live. Discover now