22 សុខចិត្តស្លាប់ជំនួស

260 12 0
                                    

ភាគទី22"សុខចិត្តស្លាប់ជំនួស"

មិនទាំងមួយនាទីផង ខ្លួនប្រាណរបស់ពួកគេត្រូវបានផ្សែងខ្មៅនាំយកមកកាន់វិមានរបស់ស្តេចបិសាចចក ថេហ្យុងហាក់ដូចជាមិនយល់ថាហេតុអ្វីត្រូវនាំគេនឹងគ្រួសារមកទីកន្លែងនេះ ហេីយក៏ឆ្ងល់ដែលថាអុីហ្វាអាចមកទីនេះបានដោយរបៀបម៉េច? ឬលោកម្ចាស់ជាអ្នកចាប់នាងមកទីកន្លែងនេះដោយខ្លួនឯង?

"មកដល់ហេីយហេស៎?! សូមស្វាគមន៍សម្រាប់ការឈានជេីងចូលមកកាន់ទឹកដីរបស់យេីង " សម្លេងគ្រលធំបន្លឺឡេីងលាន់ពេញវិមានគ្មានឃេីញរូបរាងថាជានរណានោះទេប៉ុន្តែថេហ្យុងអាចស្មានដឹងថាជាសម្លេងរបស់លោកម្ចាស់។

"កុំសាំញាំុច្រេីន ឯងឆាប់ចេញមកហេីយអុីហ្វាកូនរបស់យេីងគេនៅឯណា?" លោកគីម មិនបានខ្លចាក៏ស្រែកហៅនាយអោយចេញមុខមកដេីម្បីនិយាយតទល់គ្នាពីរឿងអុីហ្វាបាត់ខ្លួន គាត់ដឹងច្បាស់ណាស់ថានាយគឺជាអ្នកចាប់នាងមកកាន់ទីនេះ។

"ហីយ៉ា!! លោកប៉ាក្មេកធ្វេីចិត្តអោយត្រជាក់ៗទៅមិនបានទេហ៎" បន្តិចក្រោយជុងហ្គុកក៏បង្ហាញខ្លួនជាមួយនឹងបន្ទះក្តាធំមួយគ្របដណ្តប់ដោយក្រណាត់ក្រហមមេីលមិនឃេីញថាខាងក្នុងជាអ្វីឡេីយ ហេីយថែមទាំងមាននាយចាងវីននៅឈរខាងឆ្វេងនៃបន្ទះក្តាធំនោះចាំបេីកក្រណាត់ក្រហមអោយរួចជាស្រេច។

មិនឆ្ងល់ទេហេស៎ថាហេតុអីបាត់ចាងវីនមិនឃេីញនៅក្រុមហ៊ុនឬធ្វេីការជាមួយជុងហ្គុក នេះក៏ដោយសារជុងហ្គុកបានបញ្ចូនគេអលយមកមេីលការខុសត្រូវនៅឯវិមានជំនួសនាយមួយរយះធំសិន ទេីបតែឥឡូវជុងហ្គុកមកទីនេះបានជាឃេីញមុខនាយចាងវីនកម្លោះអភ័ព្វស្នេហ៍។

"ឯណាប្អូនស្រីរបស់ខ្ញុំ? ក្រែងលោកម្ចាស់ប្រាប់ខ្ញុំថានាងនៅជាមួយលោកម្ចាស់មិនចឹង? " ថេហ្យុង ទ្រាំមិនបានក៏ពោលសួរនាយទាំងក្តាប់ដៃភ្នែកឡេីងក្រហមហាក់ដូចជាចង់ហក់ទៅសង្គ្រប់វៃនាយយ៉ាងអុីចឹង ចំណែកជីមីនបែជាឈរអោបដៃនៅខាងក្រោយខ្នងរបស់ពួកគេទាំងបីរដេីម្បីឆ្លៀតយកឱកាសមួយដែលនាយបានប៉ងវាទុកអស់រយះពេលជាយូរ។

"កុំប្រញាប់ពេកអីអូនសម្លាញ់! មករកបងបន្តិចមកថេយ៍ បងចង់អោបអូនចង់កាន់ដៃរបស់អូន " ជុងហ្គុក ប្តូរសម្លេងមកជាស្រទន់មួយរំពេជ

ᥫ᭡DIE FOR YOUᥫ᭡Where stories live. Discover now