1 ព្រាត់ប្រាស់កូន

796 24 0
                                    

ភាគទី01"ព្រាត់ប្រាស់កូន"

ផ្ទៃមេឃខ្មៅងងិតពោលពេញទៅដោយពពកដុំធំៗពេញផ្ទៃមេឃនាពេលយប់ប្រលប់ ខ្យល់បក់រំហេីយខ្លាំងៗហាក់ដូចជាកំពុងផ្ទុះកំហឹងដែលធ្វេីអោយមនុស្សម្នារក្នុងទីក្រុងសែលអ៊ូលនាំគ្នារត់ប្រសាចរកផ្ទះសម្បែងទាំងភ័យខ្លាច ចម្លែកអីតែភូមិគ្រឹះដ៏ធំមាហាលសាលប្រៀបដូចជារាជវាំងនេះវិញម្តង មនុស្សម្នាក្នុងភូមិគ្រឹះបែជានាំគ្នារត់ឆ្វេឆ្វាចពេញភូមិគ្រឹះទៅវិញ មិនដឹងថាមានរឿងអ្វីកេីតឡេីងនោះទេទេីបបានជាម្នាក់ៗខំប្រឹងធ្វេីការញាប់ដៃញាប់ជេីងទាំងយប់ប្រលប់។

"នែ៎ នាងឆីម អោយញាប់ដៃតិចទៅលោកស្រីកំពុងត្រូវការទឹកក្តៅ "អ៊ំសីម ជាម៉ែដោះធំក្នុងភូមិគ្រឹះនេះក៏និយាយទៅកាន់នាងឆីមដែលជាក្មួយស្រីរបស់គាត់ប្រកបដោយទឹកមុខស្លន់ស្លោ

"ចា៎ៗ អ៊ំសីម" នាងឆីមក៏ប្រញាប់លាយទឹកក្តៅឧណ្ហដោយច្រលក់ជាមួយពីរបីហេីយពូតរាងស្ងួតទឹកបន្តិចទេីបប្រញាប់រៀបចំយកឡេីងទៅខាងលេីដោយមានអ៊ំសីមជាអ្នកនាំមុខ។

"ង៉ាៗ!!!" សម្លេងក្មេងតូចដែលទេីបតែកេីតមុននេះក៏យំចេញមកខ្លាំងៗ

"កុំយំអីកូនសម្លាញ់ អឺអេីយ!" លោកស្រីគីមទេវី ក៏និយាយលួងលោមកូនដោយសម្លេងស្រទន់ ប្រកបដោយស្នាមញញឹមបិទមាត់មិនជិត ពេលឃេីញកូនប្រុសស្ងាត់មាត់ស្តាប់តាមគាត់ហេីយស្រាប់តែគេងលក់បាត់។

"អូនហត់ហេីយទេវី បងពិតជាអគុណអូនខ្លាំងណាស់ដែលបង្កេីតកូនប្រុសគួរអោយស្រឡាញ់មកអោយបង បងស្រឡាញ់អូន សឺត" លោកគីម ហ្យុងណាន បានទាញប្រពន្ធយកមកអោបដោយក្តីថ្នាក់ថ្នមពោលពាក្យចេញមកដោយក្តីរំភេីបចិត្តគ្មានអ្វីអាចប្រៀបផ្ទឹមបានពេលដែលគាត់ទទួលបានកូនប្រុសជាទីស្រឡាញ់។ មុននេះលោកគីមបាននៅអង្គុយជិតទេវីដេីម្បីជួយទប់នាងពេលនាងអង្គុយពរកូន ដំបូងឡេីយគាត់មិនចង់អោយប្រពន្ធអង្គុយទេព្រោះអីនាងកំពុងតែសរសៃខ្ចីតែដោយសារការអង្វររបស់ទេវីចង់ពរកូនខ្លាំងពេកគាត់ក៏យល់ព្រម។

"ហឹុកបង អូនសប្បាយចិត្តណាស់ ក្តីស្រមៃចុងក្រោយរបស់យេីងទាំងពីរបានសម្រេចហេីយ ហឹុក" ទេវីរំភេីបចិត្តរហូតដល់យំ ព្រោះនេះជាបំណងប្រាថ្នាចុងក្រោយរបស់នាងហេីយនឹងប្តីក្នុងពេលអនាគតដែលអាចមានកូនប្រុសម្នាក់ដេីម្បីស្នងតំណែង ហេីយវាជាការដូដ៏ធំធេងគ្មានអ្វីអាចប្រៀបផ្ទឹមបានសម្រាប់ជីវិតគូរជាប្តីប្រពន្ធនឹងគ្នា។

ᥫ᭡DIE FOR YOUᥫ᭡Where stories live. Discover now