9" ត្រូវការពន្លឺថ្ងៃ"

211 15 0
                                    

ភាគទី9"ត្រូវការពន្លឺថ្ងៃ..."

# ភូមិគ្រឹះគីម

ក្រឡេកមកមេីលភូមិគ្រឹះគីមវិញម្តង បេីទោះបីជាកន្លងផុតទៅរយះពេល18ឆ្នាំហេីយក៏ដោយ ក៏គ្រួសាគីមនៅតែមានអារម្មណ៍សោកស្តាយចំពោះកូនប្រុសដែលបាត់ខ្លួនទៅនោះ ម្នាក់ៗហាក់គ្មានភាពរីករាយ គ្មានស្នាមញញឹមច្រេីនទៀតឡេីយណាមួយពួកគាត់ក៏រាងចំណាស់ទៅហេីយ ប៉ុន្តែពួកគាត់មិនដែលបោះបង់ក្នុងការតាមរកកូនប្រុសរបស់គាត់ម្តងណាទេ  ។
ក្រោយបាត់កូនប្រុសស្នងត្រកូលរយះពេល1ឆ្នាំ អ្នកស្រីគីមទេវីក៏បង្កេីតបានកូនស្រីម្នាក់ទៀត ដែលនាងមានទម្រង់មុខស្រស់ស្អាតគួរអោយស្រឡាញ់ដូចបងប្រុសរបស់នាងចឹង មកទល់ពេលនេះនាងមានអាយុ17ឆ្នាំបាត់ទៅហេីយ ។

"លោកប៉ាអ្នកម៉ាក់...កូនទៅដេីរលេងជាមួយអុនហុីហេីយ"សម្លេងស្រួយស្រេសដេីរទៅប្រាប់លោកទាំងពីរដោយគ្មានការគួសម គឺជាគីមស៊ូអុីហ្វា ជាកូនស្រីពៅរបស់គ្រួសារគីម នាងជាក្មេងស្រីស្រស់ស្អាតម្នាក់ ប៉ុន្តែអត្តចរិករបស់នាងរាងពិបាកទទួលយកបន្តិច នាងកាចឆ្នាស់ ក្រអេីតក្រទម ចូលចិត្តបង្ហាញភាពហាយសូ ធ្វេីខ្លួនស្អាតៗរាងរាល់ថ្ងៃ មិនចេះធ្វេីកិច្ចការងារផ្ទះអ្វីឡេីយ ដឹងត្រឹមតែថានាងក្រោកពីព្រឹកធ្វេីខ្លួនទៅរៀនតែប៉ុណ្ណឹង នាងរៀនមិនសូវពូកែប៉ុន្តែបានសម្រស់យោង ប្រុសណាក៏ស្រឡាញ់ចង់បាននាងដែរ ហេតុផលនោះគឺនាងជាកូនស្រីមហាសេដ្ធីមានលុយរាប់រយលានបេីបាននាងធ្វេីជាសង្សាច្បាស់ណាស់ពួកគេនឹងរស់នៅលេីគំនរប្រាក់លុយកាក់ចាយមិនចេះអស់ ប៉ុន្តែគួរអោយស្តាយនាងមិនទាំងដឹងថាអ្វីទៅជាស្នេហាឬការស្រឡាញ់ឡេីយ អ្វីដែលនាងស្គាល់ជាងគេនោះគឺភាពសប្បាយរីករាយ ចាយលុយទិញរបស់ថ្លៃៗរាងរាល់ថ្ងៃ។

"កូនមិនទៅរៀនទេហេស៎ព្រឹកនេះ? "អ្នកស្រីគីមចោទសួរប្រកបដោយទឹកមុខមិនពេញចិត្តចំពោះកូនស្រីដែលមានកាយវិកាសម្តីសំដៅមិនគោរពចាស់ទុំ ទេវីបានមេីលថែនាងយ៉ាងចិត្តទុកដាក់តាំងពីតូចរហូតដល់ធំ ប៉ុន្តែនាងកាន់តែធំ អុីហ្វាកាន់តែប្រដៅមិនស្តាប់នឹងពិបាកនិយាយគ្នា ។

ᥫ᭡DIE FOR YOUᥫ᭡Where stories live. Discover now