នាពាក់កណ្ដាលអធ្រាត នៅលេីផ្លូវដ៏ស្ងាត់មួយ ក្នុងទីក្រុងសេអ៊ូ ប្រទេសកូរ៉េខាងត្បូង មានមនុស្សស្រីម្នាក់ស្លៀកពាក់រូបសរក្រោមជង្គង់ កំពុងរត់ដោយដៃម្ខាងកាន់រូបវែងរបស់ខ្លួននឹងដៃម្ខាងទៀតកាន់ស្បៃជេីងមួយគូរ នឹងមានមនុស្សប្រុសមួយក្រុមកំពុងរត់ដេញកៀកៗពីក្រោយ។
"ចង្រៃយ៎~តាមមិនចេះហត់ទេឬយ៉ាងមិច?" នារីដដែលនោះរអ៊ូរទាំងហត់បែកញេីសឡេីងពេញខ្លួន បេីតាមមេីលមិនដឹងរត់តាំងពីណាមកទេ បានជាសភាពបែបនេះ
លុះរត់បានបន្តិច នារីម្នាក់នោះក៏បានប្រទះភ្នែកនឹងមនុស្សស្រីម្នាក់ទៀត កំពុងដេីរមេីលទូរសព្ទមកឦពីទិសផ្ទុយគេមកកាន់តែកៀក ទេីបគេប្រញ៉ាប់រត់កាន់តែលឿនទៅចាប់ដៃមនុស្សស្រីម្នាក់នោះអោយរត់មកជាមួយគេ ព្រោះខ្លាចពួកនោះធ្វេីបានស្រីម្នាក់នេះជំនួសខ្លួន ម៉្យាងទីនេះក៏ស្ងាត់បេីមានរឿងអី ប្រកដជាគ្មានអ្នកដឹងឡេីយ។
"អេ៎~~" មិនទាន់ទាំងទ្រាមខ្លួនផង សុខៗក៏ត្រូវគេចាប់អូស មនុស្សស្រីម្នាក់នោះត្រឹមតែរត់តាមនារីម្នាក់ដែលអូសដៃនាងទាំងអារម្មណ៍វល់ៗ ម្យ៉ាងទោះនាងចង់ឈប់ក៏ឈប់មិនបានដែល គឺដោយសារតែមនុស្សមួយក្រុមកំពុងរត់ដេញតាមពួកគេពីក្រោយ
រត់បានមួយសន្ទុះនារីម្នាក់តាំងពីដេីមរឿង ក៏ប្រទះភ្នែកនឹងផ្លូវក្រោមដីមួយកន្លែង ទេីបគេប្រញ៉ាប់កាន់ដៃស្រីម្នាក់ដែលរត់មកជាមួយខ្លួនទៅពួននៅផ្លូវក្រោមដៃមួយនោះ ហេីយពេលដែលពួកមនុស្សមួយក្រុមនោះមិនបានឃេីញពួកគេទៀត ពួននោះក៏ប្រញ៉ាប់បំបែកគ្នា។
"ឆាប់បំបែកគ្នាតាមរកស្រីពីរនាក់នោះអោយឃេីញ...ឯងទៅខាងនោះ សល់ប៉ុន្មានតាមយេីងមកខាងនេះ!"
#ផ្លូវក្រោមដី
មនុស្សស្រីដែលត្រូវគេអូសមកនោះ ពេលដែលបានឃេីញមនុស្សមួយក្រុមនោះរត់ទៅអស់ ក៏ដកដង្ហេីមធូរទ្រូង បានបន្តិចនាងក៏ងាកសម្លឹងទៅមុខមនុស្សដែលនៅជិតខ្លួន ដែលជាដេីមហេតុធ្វេីអោយនាងរត់មកហត់សឹងដាច់ខ្យល់ កំឡុងពេលដែលងាកទៅនារីម្នាក់នោះក៏ងាកមកមេីលមុខនាងវិញដូចគ្នា

YOU ARE READING
||ច្រឡំស្នេហ៍ច្រឡំបេះដូង||
Romance"ច្រឡំស្នេហ៍ច្រឡំបេះដូង" ជារឿងប្រភេទបែបgl ស្នេហារដែលកេីតមានឡេីងដោយការយល់ច្រឡំ រវាងតួរស្រីនឹងតួរស្រី ហេីយពេលដែលនៅជាមួយគ្នាយូរទៅក៏ក្លាយជាស្នេហារ តែថ្ងៃមួយពួកគេក៏ដឹងពីរឿងគ្នាទៅវិញទៅមក។បេីចង់ដឹងថាសាច់រឿងទៅជាយ៉ាងណាកុំភ្លេចតាមដានទាំងអស់គ្នា។