រឿង: បង្ខំចំស្នេហ៍ពិត💙

53 1 0
                                        

ភាគទី46: ឯងចង់មានបញ្ហាមែនទេ?

   ផ្ដើមភាគនេះកាត់មកដល់ពេលដែលស៊ូហាងមកដល់ផ្ទះវិញម្ដង គ្រាន់តែឡានចតមិនទាន់បានស្រួលបួលផង ស៊ូហាងក៏ចុះពីឡាន ដើរសំដៅចូលទៅក្នុងផ្ទះយ៉ាងលឿន ដោយមិនខ្ចីមើលមុខចាងជីសូម្បីតែបន្ដិចសោះ...

«ហុឺយ...តែប៉ុណ្ណេះ ខ្ញុំបានដេកក្រៅបន្ទប់ច្បាស់ណាស់» នៅពេលនេះចាងជីចង់ក្រញ៉ាញ់ខួរហើយ នៅសុខៗធ្វើឲ្យប្រពន្ធខឹងទាំងដែលគ្មានចេតនាសោះ...នេះបើសិនជាឲ្យជ្រើសរើសរវាងអស់លុយច្រើននិងប្រពន្ធខឹង នាយច្បាស់ជាជ្រើសរើសយកអស់លុយច្រើនហើយ នាយមិនចង់ឲ្យរាងតូចខឹងនឹងនាយបែបនេះទេ

   បន្ទាប់ពីនិយាយម្នាក់ឯងទាំងហួសចិត្តហើយទើបចាងជីចូលទៅក្នុងផ្ទះតាមក្រោយ តែនាយមិនបានឡើងទៅលួងលោមរាងតូចទេ គឺនាយបែរជាដើរចូលមកក្នុងផ្ទះបាយទៅវិញ។

   ចំណាយពេលជាង20នាទី ពេលនេះចាងជីក៏បានធ្វើម្ហូប3មុខរួចរាល់ហើយ មានដូចជា ស្ពាគីទី មីឆាសាច់ចៀម និងឆាបន្លែដែលជាម្ហូបសំណព្វចិត្តស៊ូហាង!! ក្រោយពេលបញ្ចប់ស្នាដៃធ្វើម្ហូបហើយ ចាងជីក៏បានឡើងទៅហៅស៊ូហាងឲ្យមកញុំា...

«តុក~~តុក~~តុក~~ស៊ូហាងហា៎...ឲ្យបងសុំទោស បងពិតជាគ្មានចេតនានិយាយឲ្យអូនខឹងទេ អូនបើកទ្វារឲ្យបងបន្តិចមក» ចាងជីគោះទ្វារហៅនិងសុំទោសស៊ូហាង ប៉ុន្តែស៊ូហាងមិនព្រមស្ដាប់ពាក្យសុំទោសរបស់នាយសោះ គឺរាងតូចបានត្រឹមតែនៅក្នុងបន្ទប់ទាំងស្ងប់ស្ងាត់ប៉ុណ្ណោះ

«ស៊ូហាង...អូនចង់ខឹងបងក៏បានដែរ តែពេលនេះអូនចេញមកញ៉ាំអីបន្ដិចសិន តើបានទេ? បងបានធ្វើម្ហូបរួចរាល់ហើយ» បន្ទាប់ពីអង្វររាងតូចកុំឲ្យខឹងខ្លួន តែរាងតូចនៅតែមិនតប ពេលនេះនាយចាប់ផ្ដើមអង្វរឲ្យរាងតូចមកញ៉ាំអីវិញម្ដង ព្រោះថាតាំងពីព្រឹកមកទល់ពេលនេះរាងតូចមិនទាន់បានញាំអីនៅឡើយទេ

   បន្ទាប់ពីហៅគ្មានការឆ្លើយតបហើយ ចាងជីអស់សង្ឃឹមយ៉ាងខ្លាំង ក៏បែរខ្លួនប្រុងនឹងចុះទៅក្រោមវិញ ប៉ុន្តែក៏ត្រូវឈប់ដំណើរដោយសារតែ...

រឿង: បង្ខំចំស្នេហ៍ពិត💙Where stories live. Discover now