រឿង: បង្ខំចំស្នេហ៍ពិត💙

22 1 0
                                    

ភាគទី49: តើស៊ូហាងនៅឯណា?

   ផ្ដើមភាគនេះកាត់មកដល់ហាងកាហ្វេវិញម្ដង ជុនហាវនិងហ្សឺយូកំពុងតែអង្គុយប្រឈមគ្នានៅចំពោះមុខនេចាទាំងសភាពស្ងៀមស្ងាត់ មិនទាន់មានអ្នកណាហើបមាត់និយាយអ្វីមុនឡើយ....

«នេចា!! តាមពិតទៅខ្ញុំមិនចង់កុហក់អ្នកនាងទេ ប៉ុន្តែវាចាំបាច់ណាស់សម្រាប់សុវត្ថិភាពរបស់មនុស្សដែលខ្ញុំស្រលាញ់» សម្ដីមាំៗរបស់ជុនហាវបានទម្លាយភាពស្ងប់ស្ងាត់ទាំងឃ្នើសចិត្ត នេចាជាក្មេងស្រីល្អ មានស្នេហាបរិសុទ្ធ នាយពិតជាមិនចង់ឲ្យនាងមកឈឺចាប់ដោយសារនាយបែបនេះទេ ព្រោះនាយធ្វើគ្រប់យ៉ាងគឺដើម្បីតែហ្សឺយូម្នាក់ប៉ុណ្ណោះ

«បងមិនដែលស្រលាញ់ខ្ញុំសូម្បីតែបន្ដិចមែនទេ?» បន្ទាប់ពីស្ដាប់សម្ដីដែលមិនចង់លឺចេញពីមាត់ជុនហាវហើយ នេចាឡើងចង់ធ្លាក់ថ្លើមក្ដុក ព្រោះតែនាងមិននឹកស្មានថាខ្លួនគ្មានតម្លៃក្នុងបេះដូងគេបែបនេះសោះ ប៉ុន្តែអ្វីដែលសំខាន់ គេគឺជាមនុស្សដែលបងប្រុសខ្លួនស្រលាញ់ដូចគ្នាដែរ

«ខ្ញុំសុំទោស» មួយប្រយោគដ៏ខ្លីបានហើបចេញពីបបួរមាត់ជុនហាវទាំងពិបាកនិយាយ ដែលវាធ្វើឲ្យនេចាកាន់តែដឹងច្បាស់ហើយថាជុនហាវមិនបានជ្រើសរើសយកខ្លួនទេ នាងខំទប់ទឹកភ្នែកឡើងមិនចង់ជាប់ទៅហើយ

«ល្អណាស់...ខ្ញុំយល់ហើយ!! សូមលោកមើលថែបងប្រុសខ្ញុំផង បើលែងត្រូវការគាត់ សូមកុំធ្វើបាបគាត់អី លោកត្រូវតែប្រគល់គាត់មកវិញ ព្រោះតែគ្រួសារខ្ញុំត្រូវការគាត់» សម្ដីនេចានិយាយចេញមកទាំងអួលណែនក្នុងទ្រូង វាពិតជាឈឺចាប់ណាស់ នាងខំស្រលាញ់គេអស់ពីចិត្ត មិនគួរណាគេមិនដែលស្រលាញ់នាងវិញសោះ តែនាងក៏មិនក៏មិនបញ្ចេញភាពឈឺចាប់របស់នាងឲ្យអ្នកនៅនឹងមុខបានឃើញដែរ

«នេចាឲ្យបងសុំទោសដែលបងធ្វើបែបនេះ» ហ្សឺយូដែលអង្គុយស្ដាប់ទាំងភាពស្ងៀមស្ងាត់នោះក៏បន្លឺវាចាឡើងសុំទោសអ្នកដែលជាប្អូនស្រី នាយក៏មានអារម្មណ៍ខុសចំពោះនេចាដែរ ប៉ុន្តែវាចាំបាច់ណាស់ក្នុងការឲ្យអ្នកស្រីពីតាទទួលទោស បើមិនដូច្នោះទេនាយនឹងរស់នៅគ្មានសេចក្តីឡើយ

រឿង: បង្ខំចំស្នេហ៍ពិត💙Where stories live. Discover now