រឿង: បង្ខំចំស្នេហ៍ពិត💙

21 0 0
                                    

ភាគទី48: តើអូនទៅណាបាត់ហើយ?

   ផ្ដើមភាគនេះគឺបានបង្ហាញឲ្យឃើញពីឃ្លាំងដែលគេបោះបង់ចោលវិញម្ដង វាជាឃ្លាំងធំមានកម្ពស់ពីរជាន់ រួមជាមួយបរិយាកាសពេលយប់ដ៏ស្ងាត់ជ្រងំទៀត គឺកាន់តែធ្វើឲ្យអ្នកដែលបានឆ្លងកាត់ព្រឺសម្បុរស្ទើរតែគ្រប់គ្នា...

«ឯងចង់វាជាប់ហើយឬនៅ?» បុរសម្នាក់ក្នុងចំណោមបុរសពីរនាក់បានសួរទាំងមុខមាំ គឺបើចងមិនជាប់ទេ ច្បាស់ជាលុយរត់ចេញទៅដែរហើយ ព្រោះពួកគេគ្រាន់តែស៊ីឈ្នួលចាប់ជំរឹតតែប៉ុណ្ណោះ ហើយបុរសម្នាក់នេះមានឈ្មោះថា ប៉ូ

«យើងចងជាប់ហើយ បើមិនជឿទៅស្រាយមើលបាន» បុរសម្នាក់នោះចេញពីខាងក្នុងកន្លែងដែលបានទុកស៊ូហាងមិនទាន់បានអង្គុយលើកៅអីស្រួលបួលផង បែរជាដៃគូរសួរទាំងមិនខ្វល់ពីខ្លួនសោះ ហើយបុរសម្នាក់នេះមានឈ្មោះថា សា

«ន៎ែ...យើងគ្រាន់តែសួរទេ ហេតុអ្វីក៏ឯងខឹងយើងដែរ?» នៅពេលឃើញដៃគូដូចជាខឹងនឹងខ្លួនបែបនេះ នាយប៉ូបានសួរទាំងឆ្ងល់ នៅសុខៗមិនគួរណានាយសាមកខឹងខ្លួនដោយគ្មានហេតុផលដូច្នេះទេ

«បើយើងខឹងតើវាយ៉ាងមិច? ឲ្យតែចាប់ជំរឹតម្ដងណាគឺដឹងតែសួរពាក្យនេះហើយ ចុះឯងមិចមិនសួរផងទៅថាយើងហត់ដែរឬទេ?» នាយសាចាប់ផ្ដើមខឹងកាន់តែខ្លាំងហើយ ប្រុសអី គ្រាន់តែសួរដៃគូរថាហត់បន្ដិចក៏គ្មាន នេះបើគង់តែធ្វើការជាមួយគ្នាយូរទេ បើមិនចឹង នាយសារត់ចោលបាត់ហើយ

«ឯងងក់ងរដាក់យើងបែបនេះ ឬមួយឯងស្រលាញ់យើង?» នាយប៉ូងើបពីកៅអីដើរចូលមកកៀក.កនាយសាព្រមទាំងបាននិយាយលេងទាំងសប្បាយចិត្ត តែផ្ទុយទៅវិញនាយសាបែរជាសម្លឹងមើលមុខនាយឡើងជាប់មិនចង់ព្រិចភ្នែកសោះ

«អឺ...បើមែនតើវាយ៉ាងមិច?» មួយប្រយោគខ្លីរបស់នាយសាបានធ្វើឲ្យនាយប៉ូឈរគាំងរកពាក្យអ្វីតបតមិនចង់ចេញ ព្រោះតែពាក្យដែលនាយប៉ូនិយាយលេងនោះគឺជាការពិត

«ឯង...ហីយ៉ា...ឯងប្រសប់រកពាក្យនិយាយលេងមែន!! ហាសហា...ពួកយើងជាមិត្តនឹងគ្នា ហើយយើងស្រលាញ់ឯងដូចជាប្អូនប្រុសយើងដែរ ឯងកុំគិតច្រើនអី» បន្ទាប់ពីឈរគាំងបានបន្តិចហើយ នាយប៉ូក៏ដកដៃចេញពី.កនាយសាហើយក៏ដើរទៅអង្គុយកន្លែងរបស់ខ្លួនវិញទាំងសើចបន្លប់ស្ថានការណ៍ដ៏អាប់អួលនេះ តែក្នុងចិត្តកំពុងគិតថា មិនគួរណានាយនិយាយអ្វីមិនចេះគិតបែបនេះសោះ

រឿង: បង្ខំចំស្នេហ៍ពិត💙Where stories live. Discover now