រឿង: បង្ខំចំស្នេហ៍ពិត💙

45 1 0
                                        

ភាគទី50: ម៉ាក់កូនសុំទោស

   ផ្ដើមភាគនេះកាត់មកមន្ទីពេទ្យវិញម្ដង រាងកាយដែលដេកលើគ្រែរុញស្ដូកស្ដឹងប្រឡាក់សុទ្ធតែឈាម ត្រូវបានគ្រូពេទ្យប្រញាប់ប្រញាល់រុញចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់យ៉ាងតន់ហន់...

«ស៊ូហាង...អូនកុំកើតអីឲ្យសោះណា បងសុំអង្វរ» ចាងជីកាន់ដៃស៊ូហាងយ៉ាងជាប់រត់តាមគ្រែរុញនោះព្រមទាំងសុំអង្វរឲ្យអ្នកដែលកំពុងដេកស្ដូកស្ដឹងកុំឲ្យមានបញ្ហាអ្វីកើតឡើង ពេលនេះនាយភិតភ័យរកពាក្យអ្វីមកបរិយាយមិនបានទេ

«លោកមិនអាចចូលទៅបានទេ សូមលោករងចាំនៅខាងក្រៅនេះហើយ» មកដល់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមអ្នកគ្រូពេទ្យក៏បានរុញគ្រែអ្នករបួសចូល ឃើញបែបនេះចាងជីក៏ចង់ចូលទៅជាមួយដែរ ប៉ុន្តែត្រូវបានលោកគ្រូពេទ្យហាមឃាត់មិនឲ្យចូលទៅជាមួយទេ

«លោកគ្រូពេទ្យសូមជួយប្រពន្ធខ្ញុំផង ខ្ញុំសូមអង្វរ» នៅពេលដែលលឺលោកគ្រូពេទ្យហាមមិនឲ្យចូលបែបនេះ ចាងជីក៏មិនហ៊ានប្រកែកអ្វីដែរ តែនាយសូមតែម៉្យាងទេ គឺសូមឲ្យលោកគ្រូពេទ្យជួយសង្គ្រោះស៊ូហាងឲ្យរួចផុតពីគ្រោះភ័យមួយនេះផង

«ពេទ្យនឹងព្យាយាមឲ្យអស់ពីសមត្ថភាព សូមលោកទុកចិត្តចុះ» លឺចាងជីប្រាប់ថាអ្នកដែលត្រូវសង្គ្រោះគឺជាប្រពន្ធហើយ លោកគ្រូពេទ្យរៀងភាំងបន្ដិច ប៉ុន្តែគាត់ក៏មិនបានថាអ្វីដែរ ព្រោះសម័យនេះក្ដីស្រលាញ់គឺមិនអាចកំណត់បានទេ បន្ទាប់ពីលោកគ្រូពេទ្យតបដើម្បីឲ្យចាងជីសម្រួលអារម្មណ៍ហើយ គាត់ក៏ប្រញាប់ចូលទៅខាងក្នុងដើម្បីជួយជីវិតអ្នករបួស

«មនុស្សល្អដូចអូនព្រះនឹងតាមថែរក្សាហើយ អូនកុំទៅណាចោលបងឲ្យសោះ» ចាងជីពេលនេះស្លន់ស្លោរបន់ព្រះសំពះទេវតាអស់ហើយ នាយពិតជាខ្លាចខ្លាំងណាស់ គឺខ្លាចថាលែងបានជួបមុខមនុស្សដែលខ្លួនស្រលាញ់ទៀត បន្ទាប់ពីសម្រួលអារម្មណ៍បានបន្ដិច នាយក៏តេទៅអ្នកស្រីចាងដែលជាម្ដាយដើម្បីប្រាប់រឿងហេតុដែលបានកើតឡើង។

   រំលងផុសទៅជាង 15នាទី ពេលនេះអ្នកស្រីចាងបានមកដល់មន្ទីពេទ្យដែលហើយ គ្រាន់តែគាត់បានដឹងដំណឹងភ្លាមគាត់ពិតជាភិតភ័យខ្លាំងណាស់ មិនដឹងថាកូនប្រសារសំព្វចិត្តគាត់ទៅជាយ៉ាងណាទេ...

រឿង: បង្ខំចំស្នេហ៍ពិត💙Where stories live. Discover now