ភាគទី47: មុននេះចេញទៅជួបស្រីណា?
ផ្ដើមភាគនេះគឺតពីភាគមុនបន្ទាប់ពីឡានបើកចេញទៅបានមួយសន្ទុះធំ កញ្ញាហៃណាក៏ចាប់ផ្ដើមហើបវាចាឡើង...
«ឯងចង់បានលុយប៉ុន្មានដើម្បីបិទមាត់ឯងឲ្យជិត?» កញ្ញាហៃណាសម្លឹងមើលទៅអ្នកដែលបើកតាក់ស៊ីទាំងភ្នែកដូចជាចង់ស៊ីសាច់គេខ្លាំងណាស់ចឹង នាងគ្មានអ្វីត្រូវនិយាយទេ នាងបានត្រឹមតែសួរពីតម្លៃដែលអ្នកបើកតាក់ស៊ីចង់បានតែប៉ុណ្ណោះ
«បើសិនជាវាស្លាប់ នោះហើយគឺជាតម្លៃដែលខ្ញុំចង់បាន» បន្ទាប់ពីលឺហៃណាសួរហើយ ឡានក៏បានឈប់ងក់ អ្នកបើកតាក់ស៊ីនិយាយទាំងសម្ដីគួរឲ្យខ្លាចទៅកាន់ហៃណា ព្រោះតែគម្រោងគ្រប់យ៉ាងគេជាអ្នករៀបចំទាំងអស់
«ឈប់សិន...គឺជាឯង...» គ្រាន់តែស្ដាប់សំឡេងភ្លាមហៃណាក៏ដឹងហើយ ថាអ្នកបើកតាក់ស៊ីគឺជាអ្នកណា អ្វីដែលសំខាន់អ្នកបើកតាក់ស៊ីមិនមែនជាមនុស្សប្រុសដូចអ្វីដែលស៊ូហាងនិងហៃណាបានគិតនោះទេ ផ្ទុយទៅវិញគឺជាកញ្ញាសាវលីសោះ
«បើចង់ទៅជួបលោកចាង ចាំខ្ញុំជូនទៅ» មិនបាច់ឆ្ងល់ទេថាមិចបានជាហៃណានិងស៊ូហាងមើលសាវលីមិនស្គាល់នោះ គឺមកពីសាវលីបានពាក់អាវអ្នកបើកតាក់សុី ពាក់សក់ និងពាក់ពុកមាត់ដូចមនុស្សខ្លាំងណាស់ គ្មានអ្នកណាមើលនាងស្គាល់ទេ សូម្បីតែហៃណាដែលជាបងស្រីជីដូនមួយក៏មើលនាងមិនស្គាល់ដូចគ្នា
«ហុឹម...» ហៃណាមិនបានតបអ្វីនឹងសាវលីទៀតទេ នាងគ្រាន់តែក្រហឹមដើម.កបន្ដិចដើម្បីបញ្ជាក់ថា នាងនឹងទៅក្រុមហ៊ុន បន្ទាប់ពីនិយាយគ្នារួចរាល់ហើយ សាវលីក៏បើកឡានជូនហៃណាទៅក្រុមហ៊ុនដូចធម្មតា។
ឥឡូវកាត់មកដល់ក្រុមហ៊ុនវិញម្ដង បុគ្គលិកទាំងអស់នាំគ្នាចេញពីធ្វើការជាបន្តបន្ទាប់ នៅឡើយតែចាងជីមិនទាន់បានចេញទៅ ព្រោះតែនាយនៅបញ្ចប់ការងារមួយចំនួនរបស់ខ្លួន...
«បងជី...យប់នេះទៅ condo របស់អូនទេ? អូនចង់ឲ្យបងទៅមើលអ្វីមួយ» ហៃណាបើកទ្វារចូលមកទាំងស្នាមញញឹម នាងមកនេះមិនមែនប្រាប់ពីរឿងដែលស៊ូហាងត្រូវបានគេចាប់ខ្លួននោះទេ ផ្ទុយទៅវិញនាងបែរជាមកបបួលចាងជីឲ្យទៅ condo របស់នាងសោះ
