រឿង: បង្ខំចំស្នេហ៍ពិត💙

96 0 0
                                        

ភាគទី52: ភាគបញ្ចប់

   ផ្ដើមភាគនេះគឺតពីភាគមុននៅពេលដែលស៊ូហាងបបួលចាងជីលែងលះគ្នា ប៉ុន្តែមិនដឹងថាចាងជីគិតយ៉ាងណាទេ...

«ពួកយើងទៅសង្កាត់ពេលនេះទៅ» រាងតូចជូនទឹកភ្នែកចេញពីផែនថ្ពាល់ព្រមទាំងងើបចុះពីលើគ្រែបបួលចាងជីទៅសង្កាត់ដើម្បីលែងគ្នាពេលនេះតែម្ដង បើជ្រុលជាលែងលះហើយមិនបាច់ចាំស្អែក ទៅឥឡូវគឺល្អបំផុតហើយ

«ស៊ូហាង...បងមិនលែងទេ បងស្រលាញ់អូន បងមិនអាចរស់នៅដោយគ្មានអូនបានទេ» ចាងជីបានចាប់ដៃស៊ូហាងជាប់មិនព្រមឲ្យស៊ូហាងចេញពីពេទ្យទៅណាទេ ការលែងលះទាល់តែភាគីទាំងពីរយល់ព្រមជាមួយគ្នាទើបអាចលែងលះបាន ប៉ុន្តែនាយមិនបានព្រមទេ បែបនេះហើយស៊ូហាងមិនអាចទៅណាបានឡើយ

«លែងដៃអូនទៅ...» នៅពេលដែលចាងជីចាប់ដៃជាប់មិនព្រមឲ្យទៅណាបែបនេះ ស៊ូហាងក៏បានប្រឹងប្រលេះដៃចាងជីចេញទាំងពិបាក មិនដឹងថានាយមកចាប់ដៃជាប់បែបនេះដើម្បីអ្វីទេ

«បងប្រាប់ហើយ ថាបងមិនឲ្យអូនទៅទេ អូនមិនចេះស្ដាប់គ្នាទេឬយ៉ាងមិច?» នៅពេលឃើញស៊ូហាងប្រឹងប្រលេះដៃនាយចេញបែបនេះ នាយឡើងច្រឡោតខឹងស៊ូហាងភ្លាមៗតែម្ដង ប្រាប់ហើយថាមិនឲ្យទៅទេ ម្ដេចបានជារាងតូចរឹងបែបនេះ?

«លែងទៅ...អូនឈឺជុះអាចម៍ បងចង់ឲ្យអូនជុះត្រង់នេះឲ្យបងមើលតើមែនទេ?» ពេលដែលនិយាយមិនចេះស្ដាប់គ្នាបែបនេះ ស៊ូហាងក៏ចាប់ផ្ដើមខឹងចាងជីវិញដែរហើយ នេះខ្លួនកំពុងតែអាចម៍ដេញផងមកចាប់ដៃមិនឲ្យទៅដូច្នេះ តើចង់ឲ្យជុះត្រង់នេះឬយ៉ាងណា? បើចឹងជុះត្រង់នឹងក៏បានដែរ

«ហាក៎...បងសុំទោស បងស្មានតែអូនចង់ទៅសង្កាត់» លឺបែបនេះចាងជីឡើងហួសចិត្ត មិននឹកស្មានថាស៊ូហាងនិយាយត្រង់បែបនេះសោះ នាយស្មានតែរាងតូចលែងដៃចង់ទៅសង្កាត់ តាមការពិតគឺអាចម៍ដេញសោះ

«ចាំបន្ដិចទៀតចាំនិយាយគ្នា...ព្រួត...ទៅហើយ...» ទោះខឹងចាងជីខ្លាំងប៉ុណ្ណាក៏ត្រូវតែទប់សិនដែរ បើមិនដូច្នោះទេច្បាស់ជាវាចេញមកមិនខាន និយាយហើយរាងតូចក៏រត់ចូលទៅបន្ទប់ទឹកទាំងតន់ហន់ ព្រោះតែវាបានលេចក្បាលចេញមកបន្ដិចហើយ

You've reached the end of published parts.

⏰ Last updated: Apr 25, 2024 ⏰

Add this story to your Library to get notified about new parts!

រឿង: បង្ខំចំស្នេហ៍ពិត💙Where stories live. Discover now