ភាគទី51: ម៉ាក់...ម៉ាក់លេងដូរបៀរ??
ផ្ដើមភាគនេះកាត់មកដល់ផ្ទះវិញម្ដង ចាងជីបានរុំកន្លែងត្រឹមចង្កេះដើរចូលទៅងូតទឹកដូចធម្មតា ងូតបានមួយសន្ទុះនាយទើបតែចាប់អារម្មណ៍រឿងនៅមន្ទីរពេទ្យ...
«អេស...អ្នកម៉ាក់មិនចូលចិត្តហូបអីនៅមន្ទីពេទ្យទេ តែហេតុអ្វីមុននេះគាត់អង្គុយញុំាបាយនៅទីនោះចឹង?» ចាងជីកើតចិត្តឆ្ងល់ភ្លាមៗ នៅពេលដែលចាប់អារម្មណ៍ថាអ្នកស្រីចាងមានចរិតខុសប្លែកពីធម្មតា ហើយថែមទាំងប្រញាប់ប្រញាល់ដេញនាយឲ្យមកផ្ទះទៀត
«តើអ្នកម៉ាក់មានអ្វីលាក់បាំងមែនទេ?» គិតសុខៗនាយក៏ចាប់ផ្ដើមមានការសង្ស័យបន្ដិចហើយ នាយមិនដឹងទេថាអ្នកស្រីចាងកំពុងតែគិតអ្វី ប៉ុន្តែអ្វីដែលនាយដឹងនោះគឺអ្នកស្រីចាងដូចជាមិនចង់ឲ្យនាយនៅក្បែរស៊ូហាងបានយូរសោះ
«សង្ឃឹមថានឹងមិនមានរឿងអ្វីកើតឡើងចុះ» ចាងជីមិនចង់គិតច្រើនទេ ប៉ុន្តែបំណាច់ថានឹងសង្ស័យហើយ គឺត្រូវតែស៊ើបឲ្យដឹងការពិត ព្រោះតែស៊ូហាងដេកពេទ្យយូរហើយនៅមិនទាន់ដឹងខ្លួនទៀត នាយគិតថាមានអ្វីខុសប្រក្រតីទើបនាយចង់ស៊ើបដោយខ្លួនឯង បន្ទាប់ពីគិតម្នាក់ឯងរួចនាយក៏បន្ដងូតទឹកទៀតដូចធម្មតា។
ឥឡូវកាត់មកមើលជុនហាវនិងហ្សឺយូវិញម្ដង បន្ទាប់ពីដោះស្រាយបញ្ហារួចរាល់ហើយ ពួកគេទាំងពីរក៏បាននាំគ្នាមកហាងកាហ្វេដើម្បីលក់ដូរដូចធម្មតាវិញ...
«អូនយូមកជួយបងផង...» ជុនហាវលាយម្សៅធ្វើនំសុខៗក៏ស្រាប់តែស្រែកហៅហ្សឺយូឲ្យមកជួយនាយជាបន្ទាន់ ចំណែកឯហ្សឺយូដែលកំពុងតែជូតតុនោះលឺសំឡេងជុនហាវស្រែកហើយក៏ទម្លាក់ក្រណាត់ចុះរត់ទៅមើលជុនហាវយ៉ាងលឿនដែរ
«បងជុន...បងកើតអី?» រត់មកដល់ភ្លាមនាយតូចក៏ប្រញាប់ចូលមកសួរភ្លែតចង់ដឹងថាជុនហាវកើតអី ប៉ុន្តែមើលទៅជុនហាវដូចជាគ្មានបញ្ហាអ្វីទេ តែហេតុអ្វីបានជាស្រែកឲ្យជួយចឹង?
«គឺនំនៀគ បងចង់ធ្វើឲ្យចេញជារូបបេះដូងតំណាងឲ្យស្នេហាយើង តែវាមិនព្រមចេញសោះ ទើបបងហៅអូនឲ្យមកជួយ» ឃើញហ្សឺយូស្លន់បែបនេះនាយក៏រៀងភ័យបន្ដិចដែរ តែនាយបែរជាប្ដូរមកនិយាយទាំងសើចញញឹមទៅវិញ ព្រោះតែឃើញហ្សឺយូបារម្ភពីខ្លួនបែបនេះ
