ភាគ១: កូនបំណុល

2.7K 69 0
                                    

Wang yibo នាយមានអាយុ29ឆ្នាំនាយគឺជាម៉ាហ្វៀដ៏សែនឃោរឃៅសម្តីផ្តាច់ការម៉ាត់ណាម៉ាត់ហ្នឹងមិនចេះលេងសើចផ្តេសផ្តាសសម្តីកោងកាចគ្រួតគ្រៀតមានអ្វីគ្រប់យ៉ាងមិនខ្វះការងារមានទាំងល្អមានអាក្រក់ ជាមនុស្សប្រៀបដូចគល់ឈើមុខស្មើចងចិញ្ចើមចង់បានអ្វីត្រូវតែបានមនុស្សដែរក្បត់និងខ្លួនមានតែពាក្យថាស្លាប់មិនចូលចិត្តចុះចំណោមមនុស្សច្រើន...អ្នកលេងល្មមៗគ្មានអ្នកណាហ៊ានប្រកួតប្រជែងនិងwangyiboឡើយព្រោះដឹងថាលទ្ធផលចុងក្រោយវាមិនដែរល្អឡើយគេប្រៀបមនុស្សឈាមត្រជាក់ពិបាកស្មានបំផុត
(ប៉ុន្តែមិនមែនមានន័យថាអត់មានសត្រូវទេ)

ភូមិគ្រឹះwang

សារភាពផ្ទះដ៏ធំល្វឹងល្វើយប៉ុន្តែស្ងប់ស្ងាត់គួរឲខ្លាចទៅវិញព្រោះថាផ្ទះមានតែYiboនិងប្អូនស្រីរបស់នាយហើយក៏កូនចៅនិងអ្នកបម្រើ4-6នាក់តែប៉ុណ្ណោះពេលថ្ងៃរសៀលបែបនេះគ្មានអ្នកបម្រើណាមកដើរឆ្វេតឆ្វាច់ឡើយ

រាងសង្ហាខ្ពស់កំពុងអង្គុយលើកៅអីធ្វើការមើលការងារខ្លះៗដែរត្រូវកែសម្រួលនិងសញ្ញ៉េឯកសារខ្លះសុខៗសម្លេងគោះទ្វារបន្លឺមកនាយក៏អនុញ្ញាតឲចូលទាំងទឹកមុខនឹងធឹង

"និយាយមកមានការអី??" នាយសង្ហារសម្លឹងកូនចៅជំនិតដោយត្រូវការចម្លើយជាខ្លាំង

"ចៅហ្វាយគ្រួសារត្រកូលសៀនខានសងលុយចៅហ្វាយ1ខែហើយពេលនេះទាំងការទាំងដើម200លានដុល្លាហើយណាមួយ..អឺនែរ " Xingប្រាប់ទៅកាន់ចៅហ្វាយព្រោះដឹងថាចៅហ្វាយនាយមិនចូលចិត្តមនុស្សយឺតយ៉ាវឬសងលុយមិនទៀងពេលបែបនេះទេ

" ឯងក៏ដឹងថាយើង... "

"ចៅហ្វាយគឺថាដោយសារខាងនោះទាំងលោកសៀននិងអ្នកស្រីសៀនបានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតហើយនៅតែកូនប្រុសទើបគេមិនអាចរកលុយសងយើងបាន!!" នាយតបទាំងរអាតិចៗ ព្រោះថានាយបានទៅទារពីកូនប្រុសត្រកូលសៀននោះហើយ ប៉ុន្តែគេមិនមានណាមួយត្រូវរៀបចំបុណ្យសព្វខ្កួនឯងទៀតទាំងគ្មានសាច់ញាត្តិណាមកអើត ឬមកជួយសោះគេពិតជាកំសត់ណាស់ទើបនាយសុីងមិនចង់ធ្វើបាបក្មេង

"ស្លាប់ទាំងពីរ??ចឹងនៅតែកូនប្រុស " សម្លេងស្មើរស្តាប់ទៅគ្មានភ្ងាក់ផ្អើលអ្វីបន្តិចនាយក៏ក្រោកឈរពីកៅអីហើយយកទូរសព្ទមកមើលទាំងមុខស្មើធេង

Mafiaកំណាច(ចប់)Where stories live. Discover now