ភាគ៣៤+៣៥ : បងខុសទៀតហើយ

772 14 0
                                    

ជីវិតមានគ្រួសារគឺជាសុភមង្គលរបស់មនុស្សពីរនាក់ដែលស្រលាញ់ស្មោះស័្មគ្រប្រើបេះដូងសម្រាប់វាសពេលវេលារឹតតែច្បាស់លាស់ដែលជ្រើសរើសគេជាគូរជីវិត សេចក្តីសុខនៅជិតបង្កើយលើកលែងថាយើងអាចបង្កើតវាបានដែរទេ?

ជីវិតរបស់យើងមិនដូចគ្នាទេព្រោះមនុស្សខ្លះប្រហែលជាជួបបញ្ហាច្រើនទម្រាំតែស្វែងរកសុភមង្គលឃើញការរស់នៅប្រាស្រ័យជារឿងសំខាន់សម្រាប់បង្កើតទំនាក់ទំនងជិតស្និតដល់អ្នកជុំវិញខ្លួន ត្រូវគិតថាជីវិតជាបញ្ហាដែលដោះស្រាយមិនចេះចប់ត្រូវរកមនុស្សល្អម្នាក់គិតថាសាកសមសម្រាប់ខ្លួនឯងអាចកាន់ដៃអ្នកមិនប្រលែងធ្វើជាមនុស្សដែលយល់ចិត្តអ្នកបំផុត។

--skip

ពេលវេលាមិនដែលរង់ចាំនរណាម្នាក់ឡើយធ្មិចបើកៗចាន់ក៏ជិតសម្រាលកូនផងដែរចាន់ពពោះកូន9ខែ5ថ្ងៃហើយ គេរស់នៅមានសេចក្តីសុខព្រោះតែបានស្វាមីល្អចេះមើលថែយកចិត្តទុកដាក់ស្រលាញ់ថ្នាក់ថ្នម អ្នកទាំងពីរបានចុះអេតាសុីវិលរួចរាល់ក្លាយជាប្តីប្រពន្ធនិងគ្នាតាំងពីចាន់ពពោះបាន7ខែដោយសារប្រទេសចិនមានច្បាប់តឹងតែងទើបអុីបូសម្រេចថាពេលកូនកើតហើយចាំទៅរៀបការនៅឯក្រៅប្រទេសតែម្តង។

ពេលព្រឹក☀️

ពន្លឺព្រះអាទិត្យចាំចែងចូលក្នុងបន្ទប់ខ្យល់ត្រសៀកៗភើយៗបក់ចូលបន្ទប់ត្រជាក់ព្រឺឆ្អឹងខ្នងវាំងននក៏រេរាទៅតាមខ្យល់បក់ធ្វើអោយរាងក្រាស់បានភ្ញាក់ក្រោកឡើងនិងដណ្តប់ភួយឲប្រពន្ធយ៉ាងកក់ក្តៅកុំអោយរងា អុីបូលើកដៃមើលនាឡិកាតម្លៃថ្លៃឃើញថាម៉ោង7ព្រឹកទើបសន្សឹមក្រោកចេញពីប្រពន្ធថើបថ្ពាល់មួយខ្សឺតហើយទៅងូតទឹករៀបចំខ្កួនក្នុងរយ:ពេល10នាទី នាយក៏បានរៀបចំខ្លួនឯងដោយសម្លៀកបំពាក់ធម្មតាៗតែក៏ជះរាងសង្ហាមិនស្ទើរហើយមិនភ្លេចទៅបញ្ជាប្រាប់អ្នកបម្រើអោយធ្វើអាហារដែលចាន់ចូលចិត្តនិងផ្លែឈើនំចំណីអោយដែរ! រូចត្រឡប់មកបន្ទប់វិញមកមើលប្រពន្ធ

ចំណែកអ្នកផ្សេងគេទៅធ្វើការងាររៀងៗខ្លួនដែលខុសលោកវ៉ាងអុីបូត្រូវមើលថែប្រពន្ធព្រឹកល្ងាចថ្ងៃមិនចន្លោះព្រោះនាយមិនទុកចិត្តអោយអ្នកផ្សេងមើលថែក្រែងមិនល្អដូចជានាយ ទាល់តែមានការងារសំខាន់ទើបនាយដាច់ចិត្តទៅឬដូចជាមានប្រជុំសំខាន់ឬកម្មវិធីធំបាននាយទៅចូលរួមប៉ុន្តែបើធម្មតានាយសុខចិត្តមើលថែប្រពន្ធកូនល្អជាង ព្រោះមិនដឹងថាកូនកើតពេលណាថ្ងៃណាទើបនាយចង់មើលប្រពន្ធដោយផ្ទាល់!

Mafiaកំណាច(ចប់)Where stories live. Discover now