ភាគ៣៣: លក្ខខណ្ឌ

670 21 0
                                    

ក្តីស្រលាញ់មនុស្សពីរនាក់ប្រគល់អោយគ្នាទៅវិញទៅមកជារឿងគួរអោយត្រេកអររីករាយទទួលយកព្រោះវាបានកើតឡើងពីចិត្តគំនិតបេះដូងអោយដល់គ្នារហូតអោយដឹងថាស្រលាញ់រស់ខ្វះម្នាក់ណាក៏មិនបាន! លើលោកនេះមានអ្វីពិតប្រាកដទៅមានបែកមានជួបសិទ្ធតែយើងមិនអាចស្មានដឹងមុន គួរតែសន្សំពេលវេលាល្អៗនៅជាមួយគ្នាប្រសើរបំផុត។

បើគិតអោយច្បាស់លាស់ទៅបើយកពេលវេលារវល់តែខឹងគុំគួនស្អប់អន់ចិត្តតើបានក្តីសុខពីណាមក? នាំតែមានរឿងសោកសៅជំនួសវិញបញ្ហាកើតមានជាហូរហែរក្នុងជីវិតគួរយកពេលវេលាដោះស្រាយបញ្ហាដែរកើតមានឡើងល្អជាង។

ចំណែកចាន់ដំបូងអាចខឹងអុីបូដែរកុហកលាក់បាំងគេក៏មានចិត្តខឹងណាស់ប៉ុន្តែគេមិនចង់ដូចពេលនោះទេគេខ្លាចអារម្មណ៍បាត់បង់មនុស្សជាទីស្រលាញ់ទីបំផុតគេគ្មានអ្នកណាប៉ាម៉ាក់ក៏ស្លាប់នៅតែនាយម្នាក់គត់ដែរជាមនុស្សសំខាន់ក្នុងជីវិត គេជាគ្រប់យ៉ាងមួយជីវិតនេះ! គេជាបុរសដែលរាងតូចចង់ផ្ញើជីវិតរស់នៅរហូតដល់ចាស់ជាមួយគ្នា ជឿជាក់ថានាយស្រលាញ់គេពិតព្រោះតែទង្វើថ្ងៃនោះគេបានបញ្ជាក់យ៉ាងច្បាស់គេហ៊ានលះបង់ជីវិតខ្លួនឯងដើម្បីការពារខ្លួន ហេតុអ្វីគេត្រូវខឹងនាយមានតែអរគុណៗដែលនាយដាក់ចិត្តស្រលាញ់មនុស្សម្នាក់នេះដែលគ្មានសូម្បីអ្វីសោះឡើយ។

ក្រោយពីបានដឹងរឿងរ៉ាវទាំងអស់ហើយស៊ាវចាន់ក៏បានអោយអុីបូហៅអ្នករាល់គ្នាដែលបានចូលរួមលាក់បាំងគេម្នាក់ឯងដោយហៅអោយមកញាំអាហារពេលល្ងាចជុំគ្នាផងដែរ។

+តុអាហារ

អាហារជាច្រើនមុខបានរៀបចំយ៉ាងគួរអោយចង់ញាំប៉ុន្តែផ្ទុយទៅវិញម្នាក់ៗគ្មានអ្នកណាលូកញាំឬប៉ះពាល់ឡើយម្នាក់ៗស្ងាត់យ៉ាងឈឹងធ្វើអោយចាន់ដែលអង្គុយក្បែរអុីបូក៏និយាយមុនគេឡើងតែម្តង។

" អាហារត្រជាក់អស់ហើយអ្នករាល់គ្នាមិនឃ្លានទេហេឬមិនចូលចិត្តចាំខ្ញុំអោយបម្រើរៀបចំធ្វើអោយសាថ្មី"ចាន់និយាយទាំងសម្លេងរាបស្មើមិនខឹងមិនកាចតែរបៀបថាបើមិនញាំចាក់ចោលចឹងហ៎ា ចាន់ក្រោកឈរដោយសម្លឹងមើលគ្រប់គ្នាដូចជាលីនអុី សុីងដែលអង្គុយក្បែរគ្នានិងលូឈីង ឌីឡែន ម៉ៃវៃគ្រប់គ្នាស្ងាត់ព្រោះតែមិនដឹងតបយ៉ាងម៉េចបើថាមិនឃ្លានក៏មិនត្រូវដែរប៉ុន្តែខ្លាចទឹកមុខស៊ាវចាន់ណាស់មិនញញឹមរួសរាយដូចរាល់ដង ធ្វើឲ្យអុីបូដែលនៅក្បែររាងតូចនិយាយឡើង..

Mafiaកំណាច(ចប់)Where stories live. Discover now