ភាគ២៦ : ដឹងខ្លួនខុស

758 24 0
                                    

សុំទោសដែរធ្វើបាបរាងកាយអោយឈឺខ្លាំងបែបនេះសុំទោសដែលយកកំហឹងបាំងមុខព្រោះភាពប្រចណ្ឌដែរមិនបានគិតវែងឆ្ងាយសុខៗខ្ញុំស្ទើរក្លាយជាឃាតករក្នុងពេលមិនប៉ុន្មាននាទី ខ្ញុំមិនដឹងទេថាបើចាន់និងកូនកើតអីខ្ញុំអាចរស់នៅយ៉ាងម៉េចទៅ?សុំទោសរយពាន់លានដងព្រោះទង្វើព្រៃផ្សៃរបស់ខ្ញុំ ខ្ញុំពិតជាឪពុកដ៏អាក្រក់ម្នាក់ណាស់។

កន្លះម៉ោងក្រោយ

គ្រប់គ្នាទទឹងរង់ចាំគ្រូពេទ្យដោយទឹកមុខម្នាក់ៗពិតជាអាក្រក់មើលជាខ្លាំងព្រួយបារម្ភពីចាន់ណាស់រាងក្រាស់ក្នុងសម្លៀកបំពាក់ប្រលាក់ឈាមក៏មិនទៅប្តូរនាយសុខចិត្តអង្គុយរង់ចាំចាន់មិនព្រមទៅណាទោះបីជានាយជំនិតអង្វរករអោយទៅប្តូរសិនក៏នាយមិនព្រម បេះដូងរាងក្រាស់សឹងតែបែកជាបំណែកវាឈឺចាប់ប្រាប់មិនត្រូវឈឺឡើងស្ពឹកយំក៏ព្រោះតែគេម្នាក់នោះគឺស៊ាវចាន់។

"បងប្រុស!មិនអីទេហេស៎? "លូឈីងគ្រាន់តែបានដឹងរឿងរ៉ាវនាងក៏ចេញពីហាងអោយកូនចៅនាំមកកាន់មន្ទីរយ៉ាងលឿនណាមួយនាងក៏ដឹងរឿងខ្លះៗហើយពីសុីងរឹតតែមិនអាចស្តីបន្ទោសបងប្រុសនាងបានព្រោះកំពុងតែខូចចិត្តមើលសភាពក៏ដឹងដែរ។

"អឹម!"រាងក្រាស់ងើយមុខតបប្អូនស្រីមុននិងសម្លឹងចាំមើលទ្វារបន្ទប់គ្រូពេទ្យបើក

"បងកុំតានតឹងពេក!ចាន់និងកូនប្រាកដជាមិនអីទេ!"នាងអង្គុយកៀនបងប្រុសព្រមទាំងទាញដៃអុីបូមកកាន់លួងលោមអោយបានធូរស្បើយអុីបួប្រឹងញញឹមតបប្អូនស្រី...មានតែប្អូនស្រីនាយទេដែរយល់ពីនាយនោះ។

ម៉ៃវៃអង្គុយចាំសឹងតែមិនបានចាំយូរយ៉ាងនេះគ្រូពេទ្យមិនទាន់ចេញមកវិញទៀតបើចាន់ធ្ងន់ធ្ងរគេប្រាកដជាបាញ់ក្បាលសម្លាប់អុីបូចោលមិនខានឃើញមុខរឹតតែក្តៅ ធ្វើខុសហើយតាំងមកអង្គុយស្តាយក្រោយបែបហេស៎?

ជ្រុងម្ខាងនៃមន្ទីរពេទ្យ

"អ្នកនាងក្មេងនោះមានកូនជាមួយលោកអុីបូពិតមែនចាត់ការបែបណាទៅ!"

[ វាស្លាប់ហើយឬនៅ?]

"មិនទាន់ដឹងទេអ្នកនាងព្រោះគ្រូពេទ្យដែរជួយសង្រ្គោះមិនទាន់ចេញនោះទេ!"

Mafiaកំណាច(ចប់)Where stories live. Discover now