ភាគ៣៦:នាងមិនទាន់ស្លាប់

537 15 0
                                    

មនុស្សដែលយើងស្រលាញ់ប្រាកដណាស់យើងពិតជាមិនចង់អោយគេអន់ចិត្តខូចចិត្តឬស្រក់ទឹកភ្នែកនោះទេប៉ុន្តែមានពេលខ្លះយើងក៏ត្រូវបង្ខំចិត្តទុក្ខគេចោលដើម្បីទៅដោះស្រាយបញ្ហាដែលកើតឡើងនិងឆាប់ត្រឡប់មកវិញ ជឿទេថាប្រសិនបើនាយមិនទៅក្នុងពេលនេះគឺល្អបំផុតនាយអាចគេងអោបប្រពន្ធយ៉ាងមានក្តីសុខដោយមិនបាច់ចាំគិតអ្វីច្រើន តែថាផ្ទុយស្រឡះទៅវិញ!

អុីបូគ្រាន់តែដឹងរឿងដែលកើតឡើងនាយក៏ប្រញាប់ទៅម៉ាកាវទាំងយប់ទោះបីជាចាន់និយាយឃាត់បែបណាក៏មិនអាចឃាត់ចិត្តជំនះនាយបានដដែល អុីបូមុននិងទៅក៏មិនភ្លេចប្រាប់ប្អូនស្រីអោយមកមើលថែចាន់ដែរ!

ចាន់បានត្រឹមនឹកបារម្ភពីអុីបូដែលចាកចេញទាំងយប់ទោះបីជាមានលូឈីងនៅកំដរក៏មិនអាចធ្វើអោយចិត្តគេស្ងប់បានដែរ

" ចាន់កុំបារម្ភបងប្រុសអីគាត់និយាយហើយឆាប់ទៅនិងឆាប់មក" លូឈីងយកដៃក្រសោបដៃតូចដែលអង្គុយលើពូកយោងចុះឡើងទាំងមុខស្រពោន

" មែនហើយចៅហ្វាយតូចកុំបារម្ភខ្លាំងអីប្រយ័ត្នកូនកើតមកមិនស្អាតណា" ឌីឡែនដែលនៅជាមួយដឬរក៏ខំប្រឹងនិយាយលេងអោយចាន់បានសើចខ្លះតែថាអត់នោះទេ

" ខ្ញុំមានអារម្មណ៍មិនល្អសោះ"ចាន់ទឹកមុខមិនស្រស់ដដែលឬយ៉ាងណាគឺនៅតែបារម្ភ

" បែបនេះចុះយើងនាំគ្នាអង្គុយចាំបងប្រុសត្រឡប់មកវិញទាំងអស់ចុះ!"

" ល្អណាស់" ចាន់យល់ព្រមយ៉ាងលឿន

" អញ្ចឹងយើងចុះទៅខាងក្រោមអង្គុយមើលទូរទស្សន៍កំដរល្អជាង"

"ហឹម"

ប្រហែលជា5នាទីអ្នកទាំងអស់គ្នាក៏បានមកអង្គុយលេងខាងក្រោមដាក់ទូរទស្សន៍មើលកំដរតែចាន់វិញភ្នែករំពៃមើលទ្វារបងខាងមុខផ្ទះទៅវិញ!

" អេរ.....បាត់កូនចៅយាមខាងមុខផ្ទះទៅណាអស់ហើយក្រែងមិនទាន់ដល់ម៉ោងសម្រាកឯណា"

"មែនហើយចាំខ្ញុំទៅមើលឈីងនៅជាមួយចៅហ្វាយតូចកុំទៅណាអោយសោះ"

ឃើញបែបនេះក៏ចម្លែកចិត្តឌីឡែនមិនភ្លេចប្រាប់ហើយក៏ដើរមើលជុំវិញផ្ទះប៉ុន្តែស្រាប់តែជនបិទមុខប៉ុន្មាននាក់ចេញមកវ៉ៃនាយពីក្រោយខ្នង

Mafiaកំណាច(ចប់)Where stories live. Discover now