ភាគ៨: ធ្វើបាប

823 33 0
                                    


ទង្វើរាល់ថ្ងៃត្រឹមតែជាកូនបំណុលនិងចៅហ្វាយគេនោះទេប៉ុន្តែបែរជាពេលខ្លះមានអារម្មណ៍ខឹងហួងហែងគេទៅវិញ ។

ពេលរសៀលបានមកដល់រាងក្រាស់ក៏បានទៅក្រុមហ៊ុនដោយមានជំនិតនិងអ្នកបម្រើក្បែរកាយទៅជាមួយដែរនាយបានទុកឲស៊ាវចាន់នៅបន្ទប់ធ្វើការរបស់នាយ ចំណែកនាយនិងកូនចៅក៏បានចូលរួមការប្រជុំ។

-បន្ទប់ប្រជុំ

ពាក្យសម្តីរាងទាស់គ្នាជាមួយដៃគូជំនួញដែរជាភាគហ៊ុនរួមរបស់ខ្លួនគឺMiles wei។

"លោកWang មិនគិតថាខ្កួនឯងមានភាពខ្វះខាតជាប្រធានគ្រប់គ្រងក្រុមហ៊ុនឬទេព្រោះការងារខ្លួនឯងសព្វថ្ងៃបែរជារុញច្រានឲតែកូនចៅធ្វើទៅវិញ!!"
ប្រុសសង្ហារMiles weiដែលជាដៃគូរជំនួញរបស់ Wyb Groupបានឡកឡើយ ពាក្យឲរាងក្រាស់នាយមិនសូវចូលចិត្តYiboព្រោះតែចរិតរបស់yibo ចំណែកនាយផ្ទាល់ក៏មិនសូវត្រូវគ្នាប៉ុន្មនាដែរគ្រប់យ៉ាងដោយសារតែធ្វើជំនួញជាមួយគ្នាតាំងពីជំនាន់ឪពុកក៏មិនសូវចង់ទើសទែងពាក្យគ្នា។

ចំណែកអ្នកផ្សេងទៀតមិនបានលូកមាត់ព្រោះដូចដឹងអញ្ចឹងអ្នកទាំងពីរបែបនេះតែរហូត

"អីយ៉ាខ្ញុំថា...ដូចជាគ្មានត្រង់ណាទើសលោកMilesនោះទេ! កូនចៅខ្ញុំ ខ្ញុំចង់ប្រើឬបញ្ជាក៏គ្មានបញ្ហាព្រោះខ្ញុំមានសមត្ថភាពហើយណាមួយក្រុមហ៊ុនខ្ញុំក៏មិនមានថ្ងៃរលំរលាយដែរ លោកMilesកុំភ័យបារម្ភចំពោះខ្ញុំអី"សម្តីបញ្ជួសគ្នាទៅវិញទៅមកគ្មានដាច់មួយម៉ាត់ហេតុតែចង់ឈ្នះគ្នារៀងៗខ្កួន

"ខ្ញុំគ្រាន់តែចង់បានដៃគូរជំនួញមានសម្ថភាពដូច្នេះខ្ញុំក៏ដាស់តឿនព្រោះយើងត្រូវរកសុីជាមួយគ្នាយូរទៀត"

"សមត្ថភាពរបស់់ខ្ញុំគឺហ៊ូហ៊ា!! តែម្តងលោកកុំបាច់បារម្ភអីហើយមួយទៀតខ្ញុំចង់ជ្រាបអស់លោកឲបានដឹងចាប់ពីស្អែកខ្ញុំនិងមកធ្វើការដូចដើមដូច្នេះមិនបាច់ភ័យព្រួយមុខក្រោយទេ!!"

"ល្អណាស់ លោកWang"អ្នកផ្សេង

"គួរតែបែបនិងយូរហើយ"Miles

"អញ្ចឹងពួកយើងប្រជុំប៉ុណ្ណឹងបានហើយ!!"ថាហើយរាងក្រាស់ក៏ក្រោកឈរសម្រួលករអាវហើយក៏សើចឌឺMilesហើយក៏ដើរចេញបាត់ទៅដោយនាយជំនិតជាអ្នកបើកទ្វារឲហើយក៏ទៅបន្ទប់ធ្វើការរបស់ខ្លួន។

Mafiaកំណាច(ចប់)Where stories live. Discover now