ភាគ២៧:អចេតនា

817 23 0
                                    

រាល់ទង្វើខ្លះយើងមិនបានតាំងចិត្តតើចាត់ទុកវាជាកំហុសទេ?ត្បិតតែវាកើតឡើងដោយអចេតនាតែវាក៏បិសសឹងតែបំផ្លាញ់មនុស្ស2នាក់ថាទៅហើយ ពេលនេះគេដឹងខ្លួនឯងខុសអភ័យទោសអោយបានទេ! គេនិងកែប្រែពីរឿងដែលអាក្រក់ក្លាយទៅជាល្អ ខ្ញុំស្រលាញ់គេណាស់ហេតុអ្វីខ្ញុំមិនអាចធ្វើវាដើម្បីគេបាននោះ?

[បងនិងធ្វើគ្រប់យ៉ាងអោយអូនកុំស្អប់បងនិងលើកលែងកំហុសមួយនេះដល់បងស៊ាវចាន់] ការតាំងចិត្តមោះមុតរាងក្រាស់ច្បាស់ណាស់នាយនិងធ្វើអោយរាងតូចអភ័យទោសដល់នាយតាមចរិតរាងតូចគេក៏មិនមែនជាមនុស្សគុំគួននរណាម្នាក់នោះដែរគ្រាន់តែពេលនេះរាងតូចខឹងខ្លាំងតែប៉ុណ្ណោះបូករួមជាមនុស្សមានកូនផងអារម្មណ៍ឆេវឆាវជារឿងធម្មតាតែប៉ុណ្ណោះ។

"ហឹក~ហឹកលោកអត់ស្រលាញ់ខ្ញុំទេ! លោកស្រលាញ់នាង នាងសំណាងណាស់បានលោកស្រលាញ់ តែខ្ញុំអត់ទេ!លោកមិនស្រលាញ់ខ្ញុំសោះឡើយ! " រាងតូចសឺតស៊កៗទឹកភ្នែកស្រក់ហូរគ្មានអាសូរបេះដូងចង់បែកខ្ញែកក្នុងវិនាទីនេះគ្រាន់តែដឹងថានាយមិនស្រលាញ់គេនោះគឺឈឺចាប់ខ្លាំងយ៉ាងនេះហើយ! ប៉ុន្តែសុខៗពេលដឹងថាគេមានកូនស្រាប់តែមកល្អនិយាយឆ្លើយថាស្រលាញ់គេវិញ គួរជឿដែរទេ?

"ចាន់បងអត់បានកុហកអូនទេ បងស្រលាញ់អូនពិតមែនចំណែកស៊ូអ៊ីងនាងស្លាប់ចោលបង2ឆ្នាំទៅហើយ!កន្លងមកបងគ្រាន់តែប្រឆាំងនឹងចិត្តខ្លួនឯងថាកុំអោយបើកចិត្តទទួលយកអ្នកណាទាំងអស់សូម្បីតែអូន បងតែងអោយក្រសោបជាប់ជាមួយអតីតកាល! ប៉ុន្តែដោយសារអូនបងក៏រង្គោះរង្គើបេះដូងលោតញាប់គ្រប់ពេលអោយតែមានអូន! "

"ហឺ~អ្ហឹក! " រាងតូចកាន់តែស្តាប់បេះដូងចេះលោតញាប់គេប្រឺងបេះដៃរាងក្រាស់ដែរអោបគេយ៉ាងស្អិតជាប់ទោះកន្លងមកគេមិនសូវជាធ្វើបាបខ្លាំងប៉ុន្តែគ្រាន់តែពាក្យសម្តីតិចតួចក៏គេឈឺចាប់នោះដែរ

"កុំចង់ចាកចេញពីបងអីណាស៊ាវចាន់!បងគ្មានអ្នកណាទេបងមានតែអូននិងកូន"

"លោកក៏មានប្អូនស្រីដែរហេតុអ្វីនិយាយថាគ្មានអ្នកណា? " ចាន់សើចលាយឡំទឹកភ្នេកហួសចិត្តពាក្យសម្តីរាងក្រាស់គិតមិនយល់ចំពោះសម្តីមួយនេះ

Mafiaកំណាច(ចប់)Where stories live. Discover now