ភាគទី០៣:មិនចង់លែងដៃ

2.2K 102 67
                                    

អភូតហេតុស្នេហ៍

ក្រោយពិធីសម្បថបញ្ចប់កម្មវិធីក៏ឈានដល់វគ្គបោះផ្កាភកញៀវដែលមកទាំងអស់ដែលគ្មានគូក៏មកឈរចាំចាប់ផ្សងគូ

<ភ្ញៀវកិត្តិយសទាំងអស់ពេលនេះគឺដល់ពេលដែលគ្រាប់គ្នាទន្ទឹមរង់ចាំហើយ ចំពោះអ្នកណាsingleចង់បានបាច់ផ្កាផ្សងគូក្រែងដល់នឹងគេគឺអញ្ជើញមកខាងមុខនេះបាទ តែបើមិនបានsingleនៅបន្តចុះ>ពិធីករ

(អ្នកអានទៅជាមួយadminអត់ក្រែងលែងsingleទៀត)

<1 2 3ទៅហើយ>បាច់ផ្កាហោះចេញពីប្រអប់ដៃស្រឡូនទៅធ្លាក់ត្រូវនឹងកាយពីរនាក់ដែលឈរឱបគ្នាទៅវិញ គឺមុននេះjiminថាដើរទៅដែរព្រោះTeaVបង្គាប់តាំងពីនៅក្នុងបន្ទប់ជាមួយគ្នាតែត្រូវពួកស្រីៗច្រានដួលសំណាងបានដៃមាំរបស់បុរសដែលរៀបចេញទៅខាងក្រៅជួយទាន់ កុំអីមុខដ៏ស្រស់ស្អាតនេះមិនដឹងថានៅទៀតអត់អី

<សូមអបអរដល់អ្នកដែលចាប់បានបាច់ផ្កាឡើងមកលើវេទិកា តាមមើលទៅប្រហែលមានដំណឹងល្អឆាប់ៗដែរហើយមើលទៅ>ពិធីករ

(ចុងក្រោយទេវតាដូចពួកយើងនៅតែមិនអាចមានស្នេហាទេព្រោះអីវាខុសវិន័យ😩)

<នេះរបស់ឯង ហើយគេហៅឯងហើយឆាប់ឡើងទៅ>សម្លេងគ្មានជាតិគ្មានចូវរួមជាមួយបាច់ផ្កាចេញពីកម្លោះ.សស្លេករបស់យើងគឺyoongiបោះទៅឲកាយតូចច្រឡឹងដែរនៅចំពោះមុខដោយគ្មានប្រណី

<no!គេហៅលោកទេ>មិនឲចាំយូរjiminក៏តបនិងបោះបាច់ផ្កាទៅវិញភ្លាមៗ អាមនុស្សមិនទាន់ចង់បានផងមកឲអីណា

<ហៅឯង>

<ទេប្រាប់ហើយថាគេហៅឯងទេអាខ្មោចឆៅ និយាយមិនចេះស្ដាប់គ្នាសោះ>ដោយធុញពេកjiminក៏កំហកទៅវិញ មនុស្សមិនចង់បានហើយបែរជារុញឲទៅវិញអ្នកណាមិនខឹងចិត្ត

<ឯងហៅនរណាថាខ្មោចឆៅហាស អាតុញ>ដោយខឹងចិត្តមានអ្នកប្រមាថសម្បុរដ៏សដើរពេលយប់គេផ្អើលនោះកម្លោះសង្ហារបស់យើងក៏តបទៅមិនចាំយូរ

<ហៅឯង ហើយមិញឯងនៅអ្នកណាថាអាតុញហាស>ឈ្លោះគ្នាតែពីរអ្នកតើហៅអ្នកណា ឬមានតែហៅខ្លួន

<ហៅឯងនឹងហើយមានណាទៀត កាតុញ១ម៉ែត្រពីដី>មិនត្រឹមតែនិយាយទេyoongiនៅធ្វើដៃវាស់កម្ពស់ទៀតណស់ (បានតែក្នុងNovelទេបងអើយ😒)

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now