ភាគទី៤៨:បងប្លែក

1K 64 0
                                    

អភូតហេតុស្នេហ៍

ក្រោយពិភាក្សាការងាររួចពួកគេក៏បំបែកគ្នាទៅបន្តការងាររៀងខ្លួន

<អ្នកsangនៅចាំអ្នកណាដែរ>Jungkookជិះឡានមកឈប់ពីមុខហើយទើបចមកសួរនាំដោយភាពជាសុភាពបុរស

<គឺអ្នកបើកឡានរបស់ខ្ញុំ >នាងដាក់ទូរសព្ទ័ដែលកំពុងcallទៅអ្នកបើកឡានចុះតបទៅនាយសង្ហា

<បើមិនយល់ទាស់ទេចាំខ្ញុំជូនអ្នកនាងទៅក៏បាន នេះក៏យប់ហើយក្រែងខ្លាចអ្នកនាងមានគ្រោះថ្នាក់>សម្ដីគេឲនាងតូចញញឹមពេញចិត្តស្ដូក បានកម្លោះសង្ហាមានសមត្ថភាពជូនត្រឡប់ទៅវិញអ្នកណាមិនរំភើប

<ចាស៎!អរគុណ>នាងឡើងឡាននៅទ្វារម្ខាងទៀតដែលមាននាយសង្ហាជាអ្នកបើកទ្វារឲ Taehyung ដែលមិនអាចទៅណាឆ្ងាយក៏ចាំមើលនៅក្នុងឡានគេចង់ដឹងថាJungkookជូននាងទៅណា

ឡានបើកលើដងវិថីមានចរាចរណ៍ខ្វែងខ្វាត់ Jungkookបើកមិនយូរក៏មកដល់ Apartmentរបស់នាងតូច មិនបានចាប់ភ្លឹកថាមានឡានភរិយារបស់ខ្លួនតាមមកឡើង

<លោកJeonមិនចូលទៅខាងលើបន្តិចទេឬ ចៃដន្យលោកប៉ាក៏បានផ្ញើកាដូរទុកឲលោកដែរ តែខ្ញុំភ្លេចយកទៅ>នាងនិយាយទាំងញញឹមផ្អែមឲJungkook តាមពិតមិនមែនភ្លេចទេតែនាងមានបំណងមិនយកទៅច្រើនជាង

<កាដូរសម្រាប់ខ្ញុំ?ពិតជាពិសេសហើយតាមមើលទៅ>Jungkookក៏ព្រមឡើងទៅខាងលើតាមនាងតូចពិតមែន Taehyung ក្រោយឃើញប្ដីខ្លួនបែបនេះហើយគេអស់ពាក្យនិយាយមានត្រឹមទឹកភ្នែកដែលវាស្រក់មក

<ហ្ហឹកៗJungkookបងប្រែប្រួលហើយ ហ្ហឹកៗបងក្បត់អូន>Taehyung បើកចេញទៅទាំងយំសស្រាក់ គេឈឺខ្លាំងណាស់ប្ដីដែលគេទុកចិត្តបែរជាលួចក្បត់ក្រោយខ្នងគេបែបនេះទៅវិញ

មកមើលអ្នកខាងលើឯណេះវិញ Jungkookដើរមកខាងលើក៏ប៉ះជាមួយក្លិនក្រអូបភាយវាជាក្លិននៃទៀនក្រអូប

<នេះកាដូរលោកប៉ាផ្ញើឲលោក>នាងហុចប្រអប់បួនជ្រុងព៌ណដិតក្រមៅឲទៅJungkook នាយទទួលហើយយកមកទុកក្នុងហោប៉ៅ

<ផ្ដាំអ្នកនាងអរគុណលោកsangផង>ថាហើយនាយរៀបចេញទៅតែក៏ត្រូវទុចពេលឮសម្ដីអ្នកម្ខាងទៀត

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now