ភាគទី០៩:បំណងប្រាថ្នា

1.6K 78 17
                                    

អភូតហេតុស្នេហ៍

[ថេយ៍ មិនថាមានរឿងអ្វីក៏ដោយចៅត្រូវរស់នៅឲបានល្អ ដាច់ខាតត្រូវតែរស់ សន្យានឹងយាយមក>

[បាទចៅសន្យាលោកយាយ]

កំពុងស្ទាក់ស្ទើក្នុងការសម្រេចចិត្ត តែភ្លាមនោះពាក្យសម្ដីរបស់គេនឹងលោកយាយក៏ផុសឡើងមក

<ខ្ញុំសម្រេចចិត្តហើយ ខ្ញុំយល់ព្រមរស់នៅបន្តទោះជាក្នុងនាមអ្នកដទៃក៏ដោយក៏ខ្ញុំត្រូវតែរស់នៅបន្ត>រាងតូចនិយាយដោយមុខមាំច្បាស់លាស់កែវភ្នែកពោពេញដោយពន្លឺនៃភាពជឿជាក់ គេត្រូវតែរស់នៅឲបានល្អទោះក្នុងនាមជាអ្នកដទៃក៏ដោយ

<តែឯងអាចរស់នៅបានតែមួយឆ្នាំប៉ុណ្ណោះ  រាងកាយនឹងព្រលឹងអាចត្រូវគ្នាតែបេះដូងមិនអាចទេ មានន័យថាមួយឆ្នាំនេះឯងអាចរស់នឹងធ្វើអ្វីដូចមនុស្សធម្មតាបាន គ្រាន់តែថាឯងត្រូវរស់នៅដូចគ្មានបេះដូង ហើយវានឹងធ្វើទុក្ខឯងម្ដងនៅពេលឯងជិតអស់ពេលវេលា>រាងតូចដើរបម្រុងនឹងចូល យមទូតក៏ឱនមុខហើយនិយាយបំភ័យរាងតូច តែគ្រប់ពាក្យដែលគេនិយាយសុទ្ធតែជាការពិត

<ចុះធ្វើយ៉ាងម៉េចបានខ្ញុំអាចរស់នៅក្នុងរាងកាយនេះដោយពេញលេញបានទៅ>

<ឯងត្រូវសម្រេចបំណងប្រាថ្នាឲម្ចាស់រាងកាយ>បើអាចសម្រេចបំណងម្ចាស់រាងកាយមានន័យថាអាចទទួលបានសិទ្ធិពេញទីក្នុងការរស់នៅហើយ

<អស់ពេលហើយឆាប់ឡើង ខ្ញុំនៅមានការងារផ្សេងទៀត>ថាហើយក៏រុញរាងតូចឲចូលរាងកាយដែលស្លាប់នៅលើគ្រែ

<អា៎ ឈប់សិនលោកមិនទាន់ប្រាប់ទេថាបំណងប្រាថ្នាគេម្នាក់នេះជាអី>រាងតូចនៅតែរឹងទទឹងមិនព្រមចូល បើមិនប្រាប់បំណងប្រាថ្នារបស់គេម្នាក់នេះ ខ្ញុំមិនចូលជាដាច់ខាត

<ចូលទៅរួចស្វែងរកខ្លួនឯង ខ្ញុំមិនអាចប្រាប់អាថ៌កំបាំងនេះបានទេ>បើប្រាប់ដដែលវាគឺដូចជាបង្ហាញកូនសោរដល់រាងតូចបាត់ហើយចឹងមានតែគេស្វែងរកខ្លួនឯង

<ចឹងខ្ញុំមិនចូលទេបើខ្ញុំរកមិនឃើញចឹងខ្ញុំមិនស្លាប់ដដែល>រយៈពេលមួយឆ្នាំវាពិតជាខ្លីណាស់មានរឿងជាច្រើនដែលគេមិនទាន់បានសម្រេច តើមួយឆ្នាំគេធ្វើរួចគ្រប់យ៉ាងទេ

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now