ភាគទី៣០:លោកម្ចាស់ដូចជាបំភ័យក្មេងពេកហើយ

1.2K 73 0
                                    

អភូតហេតុស្នេហ៍

ចេញពីផ្ទះភ្លាមរាងតូចក៏ធ្វើដំណើរមកផ្ទះEnwoon ប៉ុន្តែមានអង្គរក្សយាមកាមតឹងតែងណាស់

ក្រែក

រាងតូចបោះមែកឈើរមួយទៅជ្រុងម្ខាងភ្លាមនោះអ្នកយាមម្នាក់នោះក៏ចេញទៅមើល Taehyungលោតធាក់របងមុននឹងលោតធាក់ដើមឈើ តោមែកដែលខ្ពស់នោះនឹងលោតចុះក្រោម Taehyungក្រោយមកដល់ដីក៏សម្លឹងឆ្វេងស្ដាំទើបរត់ទៅមុខ តែមិនទាន់បានអីផងក៏មានដៃមួយចាប់ស្មាគេទៅហើយ

<ឯងចង់ទៅណាអាល្អិត>បើមើលតាមដៃដែលចាប់នោះយើងនឹងឃើញច្បាស់នូវបុរសចំណាស់ម្នាក់ស្លៀកសម្លៀកបំពាក់បុរាណមានពុកមាត់ខ្មៅដែលទំនងជាជំនាងផ្ទះឬក៏ព្រះភូមិ

<អឺគឺលោកអ៊ំជាអ្នកណា>រាងតូចមើលតាមការស្លៀកពាក់ហើយក៏ឆ្ងល់ អំបាញ់មិញខំតែភ័យស្មានតែជាពួកអង្គរក្សហើយតើ

<យើងជាអ្នកថែរក្សានៅផ្ទះមួយនេះឯងមកធ្វើអីឆាប់ចេញទៅកុំឲយើងខឹងទាន់>បុរសចំណាស់ស្រាប់តែប្រែមុខជាគួរឲខ្លាចឲរាងតូចរអាបន្តិចដែរ ម្ដងនេះចប់មិនខានអ្នកថែរក្សាមិនងាយបើកផ្លូវឲអ្នកណាទេគឺអាចរាប់ថាមិនសោះម៉ង

<គឺ.គឺថាលោកម្ចាស់តើខ្ញុំអាចសុំចូលម្ដងតើបានទេ រឿងនេះគឺសំខាន់ណាស់ទាក់ទងនឹងជីវិតប្អូនរបស់ខ្ញុំម្ចាស់ណាទានម្ចាស់>

<យើងមិនខ្វល់តួនាទីយើងគឺថែរក្សាកុំឲពួកវិញ្ញាណដទៃចូលមកក្នុងផ្ទះនេះក៏ដូចជាមកប៉ះពាល់អ្នកក្នុងផ្ទះនេះ>លោកម្ចាស់នៅតែកាន់កាតាព្វកិច្ចរបស់ខ្លួនគាត់ថែរក្សានៅផ្ទះនេះច្រើនឆ្នាំមកហើយ ដូច្នេះទើបអ្នកក្នុងផ្ទះអាចរស់នៅស្ងប់សុខរហូតដល់ថ្ងៃនេះ

<តែខ្ញុំគឺជាមនុស្សដូច្នេះលោកមិនអាចឃាត់បានទេ>មែនហើយបច្ចុប្បន្នលោកយមទូតប្រាប់ថាគេក៏រាប់ថាជាមនុស្សដែរដូច្នេះលោកម្ចាស់នេះមិនអាចឃាត់គេបានទេ

<កុំឲយើងប្រើកម្លាំងអីរាងកាយនិងវិញ្ញាណឯងមិនទាន់រលាយចូលគ្នានោះឡើយដូច្នេះឯងក៏រាប់ជាវិញ្ញាណដែរ>លោកម្ចាស់លើកដៃបង្ហាញនូវចំហាយភ្លើងដែលហៅថា
"ព្រះនេត្រអគ្គី"គ្រប់វិញ្ញាណដែរប៉ះជាមួយថាមពលនេះហើយគឺនឹងក្ដៅរោលរាលរហូតដល់រលាយព្រលឹងក៏ថាបានបើជាវិញ្ញាណថ្នាក់ទាប

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now