ភាគទី២៩:តម្រុយបន្ថែម

1.2K 95 0
                                    

អភូតហេតុស្នេហ៍

ថ្ងៃថ្មីបេសកកម្មថ្មីក៏មកដល់ថ្ងៃនេះរាងតូចត្រូវទៅជួបជាមួយបុគ្គលិកនៅបារម្នាក់នោះដើម្បីឲកាន់តែច្បាស់ពីមុខសញ្ញា

<ជម្រាបសួរ នេះជាផ្ទះលោកSOK Sodungមែនទេ>គ្រាន់តែទ្វារបើកភ្លាមរាងតូចក៏សួររកមនុស្សដែលខ្លួនត្រូវការ

<ចាស មែនហើយលោករកគាត់មានការអីឬ>ភរិយារបស់sodungសួរឡើងបើមើលតាមរូបរាងគេក៏មិនមែនជាមនុស្សអាក្រក់ទេ

<អូហ៌!គឺខ្ញុំមានរឿងចង់និយាយជាមួយគាត់បន្តិច>

<ចាស៎!អញ្ជើញចូលក្នុងលោក>រាងតូចញញឹមគួរសមនៅពេលដែលស្ដ្រីនោះងាកផ្លូវឲខ្លួនចូល

<លោកញុាំអីសិនទៅខ្ញុំទៅហៅគាត់ពីចម្ការសិន>នាងលើកទឹកនិងនំមកឲរាងតូចញុាំកំដរមាត់ព្រោះខ្លួនត្រូវទៅហៅប្ដីនៅសួនបន្លែ

<បាទ>រាងតូចញញឹមទើបសម្លឹងជុំវិញផ្ទះក៏ប្រទាក់នឹងខ្សែកមួយចងចិត្តណាស់ គេដូចជាធ្លាប់ឃើញ

<សួស្តីលោករកខ្ញុំមានការអីដែរ>លោកSondungដោះមួកនិយាយជាមួយរាងតូចដោយភាពសមរម្យ

<សួស្តីខ្ញុំមានរឿងចង់សួរលោកបន្តិច>រាងតូចដកភ្នែកពីខ្សែកសម្លឹងទៅលោកSondungទាំងញញឹម

<យប់នោះលោកជាអ្នកcallទៅKim TaeVតើមែនទេ>ឮឈ្មោះនេះភ្លាមSondungស្រាប់តែប្រែទឹកមុខ

<បាទគឺមែនហើយ>បុរសនោះឆ្លើយទាំងឱនមុខ គាត់បន្ទោសខ្លួនឯងរាល់ថ្ងៃព្រោះតែភាពលោភលន់របស់គាត់សឹងតែផ្ដាច់ជីវិតមនុស្សម្នាក់ទៅហើយ

<ចុះហេតុអីបានជាលោកមានលេខរបស់គេ>

<មានមនុស្សម្នាក់ឲទូរសព្ទ័មកខ្ញុំហើយប្រាប់ឲcallទៅលេខមួយនឹង>

<លោកនៅចាំរូបរាងគេបានទេ>

<ខ្ញុំចាំមិនច្បាស់ទេព្រោះវាងងឹតតែអាចត្រឹមដឹងថាគេប្រហែលជាមនុស្សប្រុសបើមើលតាមការស្លៀកពាក់>

<អរគុណលោកហើយដែលបានជួយផ្ដល់ព័ត៌មានដល់ខ្ញុំ>មួយសន្ទុះក្រោយរាងតូចក៏លាទៅវិញព្រោះបានតម្រុយបន្ថែមហើយ

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now