ភាគទី៤៣:ផាំង💥

1K 64 0
                                    

អភូតហេតុស្នេហ៍

ក្រោយរៀបរាប់រឿងឈឺចាប់និងអំពើរដ៏ឃោឃៅរបស់នាងហើយធ្វើឲអ្នកស្ដាប់មានការនឹងភាំងជាខ្លាំង តើនេះជាស្នាដៃក្មេងស្រីពិតឬវាឃោឃៅណាស់

<ចំពោះរឿងបងស្រីFaខ្ញុំអភ័យទោសឲឯងម្ដង ហើយតែហេតុអីឯងនៅតាមដណ្ដើមខ្ញុំរហូតបែបនេះ ឯងពង្រាត់បងស្រីFaពីយើងម្ដងហើយតែឥឡូវឯងនៅដណ្ដើមjungkookពីយើងទៀត ហេតុអីឯងអាក្រក់បែបនេះ ហេតុអីបានតាមធ្វើមារជ្រែកស្នេហាយើងរហូតបែបនេះ>នាងព្យាយាមអភ័យទោសឲគេហើយម៉េចនៅតែតាមបង្ខំឲនាងក្លាយជាមនុស្សអាក្រក់បែបនេះ

តាមពិតនាងក៏ជាTopដែរ តែនៅពេលដឹងថាjungkookជាគូដណ្ដឹងTaeដំបូងនាងថាគ្រាន់តែគិតលេងសើចជាមួយរាងក្រាស់ប៉ុណ្ណោះតែអ្នកណាទៅដឹង ថានាងនឹងស្រឡាញ់គេមែនទែនក៏ព្រោះតែកាយវិការយកចិត្តទុកដាក់របស់គេចំពោះនាងវាមានច្រើនហួសពេករហូតអាចបំបែករនាំងបេះដូងនាងបាន តែចុងក្រោយគេក៏រៀបការជាមួយTaeទៅវិញ ហេតុនេះហើយបានជានាងគុំគួនដល់សម្លាប់បែបនេះ

<ខ្ញុំមិនបានដណ្ដើមjungkookពីនាងទេ>ថាដណ្ដើមមិនបានពួកគេជាប្ដីប្រពន្ធស្របច្បាប់បើថាដណ្ដើមម៉េចនឹងសម

<មិនពិត បើចឹងហេតុអីក៏គេតាមតែឯង
រហូតចឹងគេគ្មានពេលឲយើងដូចមុន គេក៏មិនអាចមកលួងយើងដូចមុនរឹតតែមិនចង់ជួបមុខយើងថែមទៀត គ្រប់យ៉ាងមកពីឯងKIM TAEVឯងមិនព្រមងាប់ទៅហេតុអីនៅមកដណ្ដើមគ្រប់យ៉ាងពីយើងទៀត >

<តាំងពីទៅនៅផ្ទះការទំនាក់ទំនងពួកនាងហាក់កាត់ផ្ដាច់jkតាមតែTaeខ្វល់តែTae ឃើញនាងមិនចាប់អារម្មណ៍រាងតូចក៏ព្យាយាមស្រាយខ្សែចុងក្រោយក៏របូតមែន គេជាបងធំទាំងមូលមិនពិបាកទេត្រឹមស្រាយខ្សែមួយនោះ

<ឯង.ឯងស្រាយបានយ៉ាងម៉េច>នាងតូចភ្ញាក់ផ្អើលជាខ្លាំងនៅពេលចំណងដែលចងគេត្រូវរបូតហើយនៅត្រូវភ្ជង់ដោយកាំបិតនាងកាន់អំបាញ់មិញទៀត

<នាងគិតខុសហើយTAEVគេស្លាប់ដូចចិត្តនាងហើយ ប្អូនយើងគេស្លាប់តាមបំណងនាងហើយគេមិនត្រឹមតែឈឺចាប់ទេគេនៅមិនអាចសម្រេចបំណងប្រាថ្នាទៀត>និយាយត្រឹមនេះគេឈប់បន្តិច បើមិនដោយសារនាងប្អូនគេប្រហែលជាកំពុងរៀនចាំប្រឡងនិងបានចូលធ្វើការហើយ

<ឯងមានន័យថាម៉េច>នាងគាំងហើយប្អូនអីបងអី ដូចចិត្តនាងបែបណាបើTAEVនៅឈរទីនេះនៅឡើយ

<យើងមិនមែនKIM TAEយើងជាKIM TAEHYUNGបងរបស់គេ>

<ចុះហេតុអីឯងមានស្នាមដៅដូចគេ ឬឯងស្លាប់ហើយតែមករស់នៅក្នុងរាងកាយគេ>កាលប្រកួតនាងឃើញស្នាមដៅដែលមានត្រង់ឆ្អឹងកាំបិតរបស់គេទើបអាចដឹងថាជានរណា ដូចនេះទើបនាងនៅតែមិនជឿឬគេលេងល្បិចឲនាងស្ងប់ចិត្ត

<មែនបើមិនមែនមកពីនាងគ្រប់យ៉ាងក៏មិនក្រឡាប់ចាក់បែបនេះ>

<ហាសហាតាមពិតឯងអាក្រក់ជាងយើងទៀត ឯងយករាងកាយប្អូនមិនអស់ចិត្តនៅដណ្ដើមប្រុសដែលប្អូនស្រឡាញ់ទៀត ហាសហាមិនដឹងប្អូនឯងគេឈឺចាប់ថ្នាក់ណាទេដែលមានបងប្រុសដូចឯង>គ្រាន់ឮភ្លាមនាងហាក់អស់សំណើចទើបសូកសៀតឲរាងតូច ក៏បានផលពិតមែនព្រោះគេហាក់ភ្លឹកនឹងបន្ធូរកន្លងដៃព្រោះគ្រប់ពាក្យដែលនាងនិយាយជាការពិតទាំងអស់ បានឱកាសនាងក៏អុកដៃចំពោះTaehyungនិងដណ្ដើមយកកាំបិតមកភ្ជង់គេវិញ

<ចឹងឯងក៏ងាប់តាមវាទៅ>ដណ្ដើមកាំបិតបានហើយនាងប្រុងចាក់Taehyungតែរាងតូចរហ័សគេចទាន់ ថយក្រោយទាន់ តែស៊យអីបែរជាជាន់ប៉ះដបស្រាឲគេដួលទាំងជំហរទៅលើដីទៅវិញ

បានឱកាសនាងក្រមុំប្រញាប់ទៅនឹងលើកដៃប្រុងចាក់តែTaehyungចាប់ទាន់ នាងតូចប្រឹងសង្កត់ទៅក្រោមកាន់តែខ្លាំង ឯTaehyungក៏ប្រើកម្លាំងអស់ពីពោះដូចគ្នាព្រោះទោះនាងជាស្រីតែនាងក៏ធ្លាប់ហាត់ក្បាច់គុណដូច្នេះកម្លាំងមិនចាញ់គេទេ

<អួយ៎>នាងស្រែកនៅពេលTaehyungប្រើកម្លាំងរុញនាងចេញមួយទំហឹង តែទម្រាំចេញគេក៏ត្រូវចាក់ឆឹតៗកច្រើនដងដូចគ្នា

ពួកគេក៏ប្រញាប់ទៅស្រវាចាប់កាំបិត ដៃស្រឡូនរបស់YuEជិតចាប់បានទៅហើយតែចៃដន្យអីជើងTaehyungរហ័សជាងគេទាត់កាំបិតឲទៅមុខរួចទើបងើបមកវៃជាមួយនាងតូចបន្ត

<YuEប្រគល់ខ្លួនទៅ>សម្លេងជនទីបីបន្លឺឡើងឲនាងភ្ញាក់ផ្អើលជាខ្លាំងនេះJungkookដឹងរឿងនេះដោយរបៀបណា គេ.គេអាចឈប់ស្រឡាញ់នាងទេ មកពីKim TaeVទើបធ្វើឲJkឃើញនាងក្នុងសភាពបែបនេះ

ឆ្លៀតពេលគេភ្លេចខ្លួននាងតូចក៏រុញកាំបិតចាក់ចំពោះTaehyung តែគេឃើញទាន់ទើបវាស់ប៉ះត្រង់ចំហៀងពោះតែបន្តិច

ផាំង~




















អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now