ភាគទី២២:ប្រចណ្ឌ័

1.4K 77 2
                                    

អភូតហេតុស្នេហ៍

ក្រោយពីតាមរកពេញមួយសាលារាងតូចក៏អាចរកមនុស្សម្នាក់នោះឃើញ តែថាគាត់កំពុងនៅជាមួយស្វាមីក្រៅខោរបស់ខ្លួនទៅវិញ

<នេះឯងមិនឈប់តាមរំខានខ្ញុំទៀតហី ប្រាប់ហើយថាវាគួរឲរំខាន>មកមិនទាន់ដល់ស្រួលបួលផងកូនពៅរបស់Armyដែលស្នងដំណែងពី World wide Handsome ក៏បន្លឺឡើងតែក៏ត្រូវគាំងវិញពេលឃើញប្រពន្ធខ្លួនមកឱបអ្នកផ្សេង មិនមែនខ្លួន

<អ្នកណាថាខ្ញុំមករកលោក>ងើបចេញពីការឱបហើយរាងតូចក៏ចាប់សួរទៅកាន់អ្នកដែលថាខ្លួនតាមគេមុននេះ និយាយចប់រាងតូចក៏អូសដៃកម្លោះសង្ហាMinHoចេញទៅ
ទុកឲjungkookឈរក្ដៅចិត្តតែឯង ហ៊ានបំបាក់មុខគេនៅទីសាធារណៈហើយនៅអូសដៃមនុស្សប្រុសចេញទៅចំពោះមុខគេទៀត មានយល់អារម្មណ៍គេជាប្ដីអត់ឬក៏ភ្លេចហើយថាខ្លួនមានប្ដី

________

MinHoដើរតាមTaehyung រហូតមកដល់ក្បែរសាលាដែលវាក៏ស្ងាត់ល្មម អាចឲTaehyung និយាយធុរៈរបស់ខ្លួន

<ហេតុអ្វីឯងដឹងពាក្យនេះ>មិនឲខាតពេលកំលោះសង្ហាMinHoក៏សួរឡើង តើគេជានរណាហេតុអ្វីបានដឹងពាក្យសម្ងាត់របស់គេនិងTaehyungបែបនេះ

<ពាក្យអី>រាងតូចធ្វើជាមិនចាំឲអ្នកចំពោះមុខក្រឺតជាខ្លាំង

<ក៏ពាក្យ"ខ្ញុំផ្ញើស្នូរទះដៃតាមលេវេនើ ផ្ញើការឱបអរអ្នកពីចម្ងាយ ខ្ញុំនៅត្រង់នេះចាំបន់ស្រន់និងផ្ដល់កម្លាំងចិត្តដល់អ្នក កុំចុះចាញ់ចាំថាអ្នកអាចឈ្នះវាបើអ្នកខំប្រឹង">

(ងាប់ហើយមើលពាក្យសម្ងាត់គេ វែងជាងឈ្មោះឯងចង់១០០ដង😭)

<ហុឺយ!បងប្រុសខានជួបគ្នាមិនដល់កន្លះឆ្នាំផងហេតុអ្វីបងឆាប់ភ្លេចខ្ញុំបែបនេះ>ឮហើយរាងតូចក៏ពេបមាត់ ហេតុអ្វីឆាប់ភ្លេចម្ល៉េះគេរស់នៅក្នុងរាងកាយអ្នកដទៃមិនដល់មួយឆ្នាំផងភ្លេចគេហើយឬ បើថាមិនជឿក៏ដូចមិនសមព្រោះពាក្យនេះមានតែបងប្អូនគេទេដែលដឹង

ឆ្ងល់មែនទេហេតុអីបានជាTaehyung ហៅMinHoថាបងប្រុស ចឹងគួរត្រឡប់ទៅកាលពី6ឆ្នាំមុនដែលកាលនោះTaehyung ទើបមានអាយុ12ឆ្នាំ

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now