<<ទ្រង់បានធ្វើអ្វីខ្លះ?>> ក្រោយពីឃើញប្អូនស្រីរបស់ខ្លួនក្លាយជាបែបនេះហើយព្រអង្គជីអ៊ូក្រោធយ៉ាងខ្លាំងក៏ស្ទុះមកចាប់-ក-អាវរបស់ព្រះអង្គជីនតូរួចក៏ស្រែកដាក់គេយ៉ាងខ្លាំង ។
<<យើងមិនបានធ្វើអី្វនាងទេ!>> ឃើញព្រះអង្គជីអ៊ូក្រោធខ្លាំងបែបនេះព្រះអង្គជីនតូក៏ប្រញាប់មានសុវណ្ណីប្រុងនឹងបកស្រាយតែក៏....
~ដឹប~
<<ទ្រង់មានជ្រាបទេថានាងផ្លាស់ប្ដូរច្រើនប៉ុណ្ណាដោយសារទ្រង់?>> ព្រះអង្គជីនតូរៀបនឹងបកស្រាយទៅហើយតែរាជទាយាទជីអ៊ូក៏បានដាល់ទ្រង់មួយដៃធ្វើឱ្យគេគ្រប់គ្នាភ្ញាក់យ៉ាងខ្លាំង ។
<<ជីអ៊ូហេតុអី្វទ្រង់ត្រូវប្រើហិង្សា?>> រាជទាយាទស៊ូងជីនក៏បានយាងជួយចូលមកសម្របសម្រួលភ្លាមនោះម្ចាស់ក្សត្រីក៏យាងមកដល់ ។
<<មានរឿងអ្វីកើតឡើង?>> មកដល់ភ្លាមទ្រង់ក៏សួរទៅកាន់អ្នកទាំងបីភ្លាម ។
<<គ្មានអ្វីទេម្ចាស់ក្សត្រី ទូលបង្គំសូមអនុញ្ញាតិនាំរាជទាយាទជីអ៊ូទៅសន្ទនាគ្នានៅខាងក្រៅបន្តិចក្រាបទូល! មកស៊ូងជីន!>> ព្រះអង្គជីនតូក៏តបទៅម្ចាស់ក្សត្រីវិញដោយពាក្យភូតភរថាមិនអីទេ រួចក៏ទាញរាជទាយាទជីអ៊ូទៅខាងក្រៅដើម្បីដោះស្រាយគ្នាបាត់ទៅ ប៉ុន្តែបន្តិចក្រោយមកជីនក៏ត្រឡប់មកវិញរើសយកខ្សែ-ក-ផ្កាស្បៃរឿងដែលព្រះនាងជីឈូបោះបង់ចោលនោះ ។
+++
<<ជីអ៊ូ ទប់អារម្មណ៍ស្ដាប់ពួកយើងសិន!>> រាជទាយាទស៊ូងជីនក៏ព្យាយាមនិយាយឱ្យរាជទាយាទជីអ៊ូកាត់បន្ថយកំហឹងក្រិធខ្លះ ។
<<ទប់អារម្មណ៍?គេធ្វើឱ្យប្អូនស្រីរបស់យើងយំធ្វើឱ្យនាងខូចចិត្តជាច្រើនដង! ក្រែងទ្រង់ជាគូរដណ្ដឹងរបស់នាងមែនទេ ហេតុអី្វក៏ទ្រង់កាន់ជើងគេ? ឬមួយទ្រង់មិនបានជ្រាបពីទង្វើរបស់គេទេ?>> ទ្រង់ក៏ចាប់ផ្ដើមមានសុវណ្ណីរៀបរាប់ទាំងកំហឹងទៅកាន់រាជទាយាទស៊ូងជីន ស្របពេលនោះរាជទាយាទជីនតូក៏បានយាងត្រឡប់មកវិញ ហើយទ្រង់ក៏បានឮនូវអ្វីដែលរាជទាយាទជីអ៊ូមានសុវណ្ណីផងដែរ ។
<<ស៊ូងជីនមិនមែនជាគូរដណ្ដឹងរបស់នាងទេ!>> យាងមកដល់ភ្លាមក៏មានសុវណ្ណីបែបនេះតែម្ដងទៅ ។
<<បើមិនមែនស៊ូងជីនតើជាទ្រង់មែនទេ?>> ឮបែបនេះគេក៏សួរបកទៅវិញ ។
<<មែនហើយ! មួយវិញឈប់មានសុវណ្ណីដូចជាយើងជាអ្នកដទៃអី!>>
<<បើទ្រង់ជាគូដណ្តឹងនាងហេតុអីក៏មិនប្រាប់ឱ្យនាងេជ្រាបពីរឿងនេះ? ហេតុអ្វីទុកឱ្យនាងពិបាកចិត្តបែបនេះ?>> ឮបែបនេះហើយរាជទាយាទជីអ៊ូប្រុងនឹងហក់ទៅវាយព្រអង្គជីនតូម្ដងទៀតតែត្រូវរាជទាយាទស៊ូងជីនឃាត់ជាប់ ។
<<ជីអ៊ូ! ទ្រង់ស្ដាប់យើងសិនបានទេ?>> ឃើញរាជទាយាទជីអ៊ូហិង្សាពេកគេក៏សួរទៅទាំងទឹកមុខធុញទ្រាន់ ម៉េចប្រុងវាយទ្រង់ឱ្យសុគតមែនបានព្រមស្ដាប់ ។
<<មែនហើយ ជីអ៊ូទ្រង់ស្ដាប់សិនទៅ!>> រាជទាយាទស៊ូងជីនក៏ជួយមានសុវណ្ណីបកស្រាយឱ្យជីអ៊ូជ្រាប
<<ក៏បាន!>> ចុងក្រោយទ្រង់ក៏ព្រមស្ដាប់ រួចហើយព្រះអង្គជីនតូនិងរាជទាយាទស៊ូងជីនក៏បានបកស្រាយរឿងគ្រប់យ៉ាងប្រាប់ទៅរាជទាយាទជីអ៊ូទៅ ។
<<យើងយល់ហើយ តែទ្រង់ត្រូវតែយាងទៅសុំទោសប្អូនស្រីរបស់យើង!>> ទ្រង់ចង្អុលព្រះអង្គជីនតូចំតែម្ដង ។
<<បានយើងនឹងយាងទៅ!>> ទ្រង់ក៏យល់ព្រមដើម្បីទៅសុំទោសព្រះនាងជីឈូ ។
+++
<<គាត់ក៏កុហកខ្ញុំដែរកន្លងមក>> យាងចូលដល់ក្នុងក្រឡាបន្ទំភ្លាមព្រះនាងក៏ទន់ជង្គង់តែម្ដង ខំគិតថាខ្លួនឯងផ្ទាល់ជាអ្នកខុសគ្រប់យ៉ាង ដែលកុហកគេ ប៉ុន្តែគេវិញក៏បានកុហកព្រះនាងវិញដូចគ្នា ព្រះនាងក៏នៅសង្ងំនៅក្នុងក្រឡាបន្ទំរហូតដល់ហួសពេលអាហារថ្ងៃត្រង់តែម្ដង ។
~តុកៗ~
<<អ្នកណាគេ?>> ឮសំឡេងគោះទ្វាភ្លាមព្រះនាងក៏សួរឡើងដោយចង់ដឹងថាអ្នកណាជាអ្នកគោះ ។
~តុកៗ~
<<ខ្ញុំសួរថាអ្នកណា?>> មិនមានការឆ្លើយតបពីខាងក្រៅទ្វារ ព្រះនាងក៏តម្លើងសំឡេងមុននឹងសួរម្ដងទៀត។
~តុកៗ~
<<អ្នកណា?អាយ...!>> ព្រះនាងក៏សម្រេចចិត្តយាងទៅបើកទ្វារ ភ្លាមនោះក៏មានអ្វីមួយធ្វើឱ្យព្រះនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
<<ស្រែកអីក៏ស្រែកយ៉ាងនេះ?>> តាមពិតអ្នកដែលគោះទ្វានោះគឺជាព្រះអង្គជីនតូទេ ហើយកាលដែលព្រះនាងជីឈូនាងស្រែកនោះ ព្រោះនៅពេលដែលទ្រង់បើកទ្វាភ្លាម ព្រះអង្គជីនក៏បានរត់បំបុកនាងចូលទៅក្នុងតែម្ដងរួចក៏ចាក់សោជាប់ ។
<<ព្រះរាជទាយាទ! តើទ្រង់មានរឿងអ្វីទៀតជាមួយខ្ញុំម្ចាស់?ហេតុអី្វចាំបាច់ចាក់សោរ?>> ព្រះនាងមិនតបនឹងសំណួរទ្រង់ទេក៏បានសួរបកទៅកាន់ទ្រង់វិញទាំងមិនសប្បាយចិត្ត ។
<<បងមកសុំទោសឯង សុំទោស!>> គេក៏និយាយពាក្យថាសុំទោសនោះដោយឬកពារអៀនៗហើយគេក៏មិនបានប្រើរាជសព្ទផងដែរ ។
<<តើទ្រង់ខុសអ្វី?>>
<<បងសុំទោស ដែលបងមិនបានប្រាប់ឯងថាបងជារាជទាយាទ!>>
<<អស់ហើយមែនទេ បើអស់ហើយសូមទ្រង់យាងទៅវិញចុះ!>> នាងហាក់ដូចជាមិនទទួលយកពាក្យសុំទោសនោះទេ។
<<បងមិនទៅលុះត្រាតែឯងអភ័យទោសឱ្យបង!>> ក្បាលរឹងដែរនឹងហា៎ លេងសើចម៉េចបាន ។
<<មិនអីទេ! ខ្ញុំអភ័យទោសឱ្យទ្រង់ សូមព្រះរាជទាយាទយាងទៅវិញចុះ!>> ទតមើលទៅព្រះនាងហាក់ដូចជាអភ័យទោសឱ្យទ្រង់ទាំងមិនចេញពីហឬទ័យសោះដូចជាចង់ដេញទ្រង់ច្រើនជាង ។ ឮបែបនេះព្រះអង្គជីនតូក៏ស្រាប់តែយាងទៅរកព្រះនាងជីឈូយឺតៗដែលធ្វើឱ្យព្រះនាងភ័យយ៉ាងខ្លាំងក៏បានយាងថយក្រោយរហូតបុកនឹងជញ្ជាំងតែម្ដងចំណែកព្រះអង្គជីនតូវិញគេក៏បានយាងទៅរកព្រះនាងយ៉ាងកៀកខ្លាំងមែនទែន ដោយឃើញបែបនេះព្រះនាងជីឈូប្រុងនឹងដើរចេញតែទ្រង់ក៏បានយកព្រះហស្តរបស់ទ្រង់ទាំងពីរទល់ជញ្ជាំងតែម្ដងដើម្បីឃាត់ឃាំងព្រះនាងទុក ។
<<ខ្ញុំម្ចាស់មានគូរដណ្តឹងហើយក៏ជិតរៀបអភិសេកដូចគ្នា!>> ទតឃើញទង្វើរបស់ព្រះអង្គជីនតូបែបនេះព្រះនាងក៏មានសុវណ្ណីឡើង ។
<<បងដឹង ថែមទាំងដឹងច្បាស់ទៀតផង!>> ទ្រង់ហាក់មិនខ្វល់ហើយថែមទាំងផ្គើនព្រះនាងថែមទៀត ។
<<បើជ្រាបហើយសូមចេញទៅ!>> ទតឃើញបែបនេះព្រះនាងក៏ដេញទ្រង់ចេញតែម្ដង រួចក៏ប្រឹងចេញពីរង្វង់ដៃរបស់ទ្រង់តែទ្រង់ក៏ទាញព្រះនាងត្រឡប់មកវិញហើយយកព្រះហស្តអោបចង្កេះព្រះនាងជាប់ទៀត ។
<<តើទ្រង់ចង់ធ្វើអី្វ?>> ដោយទតឃើញបែបនេះព្រះនាងក៏ចាប់ផ្ដើមភ័យរួចក៏រើបម្រាស់យ៉ាងខ្លាំងដើម្បីចង់គេចចេញពីទ្រង់ ។
<<ឯងនៅឱ្យស្ងៀមទៅ ប្រយ័ត្នបងធ្វើអីមិនល្អទៅកាន់ឯងទៅ!>> ដោយនាងរើពេកទ្រង់ក៏បានមានសុវណ្ណីគម្រាមទៅកាន់ព្រះនាង ។
<<បើទ្រង់ធ្វើមែន! ម្ចាស់បងស៊ូងជីននឹងស្អប់បង!>> ឮបែបនេះព្រះនាងក៏យករាជទាយាទស៊ូងជីនដើម្បីធ្វើជាខ្នងបង្អែកដើម្បីការពារខ្លួនពីទ្រង់ ។
<<ហេតុអីស៊ូងជីនត្រូវស្អប់បង?>> ឮនាងលើកព្រះនាមរបស់រាជទាយាទស៊ូងជីមានសុវណ្ណីបែបនេះទ្រង់ក៏សួរ ។
<<ព្រោះទ្រង់ជាគូដណ្តឹងរបស់ខ្ញុំម្ចាស់!>> ព្រះនាងក៏ប្រាប់ទ្រង់ថាស៊ូងជីនជាគូរដណ្ដឹងរបស់ព្រះនាង ដែលប្រយោគនេះបែរជាធ្វើឱ្យទ្រង់អស់សំណើចទៅវិញ ។
<<តើទ្រង់សើចអី?>> ឃើញទ្រង់សើចបែបនេះព្រះនាងក៏ឆ្ងល់ ។
<<គេគ្មានសិទ្ធិស្អប់បងទេ ទោះបងធ្វើអីទៅកាន់ឯងក៏ដោយ!>> ទ្រង់ក៏តបទៅនាងវិញដែលពាក្យនេះគឺធ្វើឱ្យព្រះនាងអន់ចិត្តយ៉ាងខ្លាំង ព្រះនាងមានអារម្មណ៍ថាគេកំពុងតែមើលងាយខ្លួន ។
<<បានហើយ ចេញទៅ!>> ព្រះនាងក៏គ្មានអីតបតទៀតដែរក៏បានដេញទ្រង់ចេញ ។
<<ឈឺទេ?>> ទ្រង់ក៏ធ្វើជាមិនឮពាក្យដេញរបស់ព្រះនាងក៏សម្លឹងឃើញ-ក-របស់នាងដែលក្រហមយ៉ាងខ្លាំងដោយសារព្រះនាងបានទាញបណ្ដាច់ខ្សែ-ក-ដែលគេប្រគល់ឱ្យព្រះនាង មួយទំហឹង ។<<ទ្រង់ឆាប់ចេញទៅ!>> ព្រះនាងមិនតបរួចក៏ដេញទ្រង់ម្ដងទៀត។
<<បាន! បងចេញទៅក៏បានតែបងចង់សួរសំណួរមួយទៅកាន់ឯង>> ម្ដងនេះទ្រង់ក៏ព្រមចេញតែព្រះនាងត្រូវឆ្លើយសំណួររបស់ទ្រង់ជាមុនសិន ។
<<បាន!សូមទ្រង់សួរមកចុះ!>> ដោយទតឃើញបែបនេះព្រះនាងក៏ព្រម ព្រោះទ្រង់ព្រមចេញហើយ ។
<<តើឯងនៅមានចិត្តឱ្យបងទៀតទេ?>>
YOU ARE READING
គូរស្នេហ៍រាជវង្ស
Romance[Royal Couple] ស្នេហាឃើញភ្លាមស្រឡាញ់ភ្លែតរបស់រាជទាយាទមួយអង្គដែលមានបំណងចង់សម្រេចបំណងរបស់ខ្លួនមុនទទួលយកបន្ទុកដ៏ធ្ងន់គឺ ឡើងសោយរាជ្យក្លាយជាស្ដេច ។ ទ្រង់បានជួបនារីម្នាក់ដោយចៃដន្យហើយបានស្រឡាញ់នាងដោយមិនដឹងអ្វីទាំងអស់ពីនាង ។ មិនដឹងថានាងជាព្រះនាង ថែមទាំងមិនដ...