ភាគ១៥ (យប់នោះក្នុងពិធី)

67 3 0
                                    

<<ខ្ញុំចាំនាងបានហើយ!>> ជីននិយាយហើយក៏គិតដល់ពេលមួយ....
*ពេលអតីតកាល
នៅយប់មួយក្នុងរាជវាំងហារីសាគី គឺជាយប់មួយដ៏សំខាន់បំផុតនៅក្នុងប្រទេសជប៉ុនគឺជាយប់ដែលគេប្រារព្ធពិធីតែងតាំងព្រះរាជទាយាទជាផ្លូវការ ហើយក៏មានភ្ញៀវដែលជារាជវង្សមកជាច្រើនផងដែរ ។
<<ភ្ញៀវមកច្រើនណាស់!>> ព្រះអង្គម្ចាស់ជីនតូ ហារីសាគីដែលជាម្ចាស់ពិធីនៃយប់នេះក៏បានមានសុវណ្ណីឡើងស្របពេលដែលទ្រង់កំពុងឈរទតមើលពីផ្នែកខាងលើនៃរាជវាំង ។
<<បុត្រា! តើបុត្រមិនគិតទៅណែនាំខ្លួនប្រាប់ភ្ញៀវទេឬ>> ម្ចាស់ក្សត្រីលី យ៉ូរីមក៏បានមកហៅបុត្រារបស់ទ្រង់ដើម្បីទៅណែនាំខ្លួនឱ្យភ្ញៀវរាជវង្សបានស្គាល់ ។
<<មាតាយាងទៅមុនចុះ! បុត្រនឹងទៅតាមក្រោយ!>> ឮបែបនេះហើយម្ចាស់ក្សត្រីក៏ញញឹមរួចក៏យាងទៅខាងក្រោមមុនទៅ មួយសន្ទុះក្រោយមកព្រះអង្គជីនតូ ក៏បានយាងចុះទៅខាងក្រោមផងដែរ ។
<<បុត្រាមកហើយ!>> ស្ដេចហូសុី ហារីសាគីក៏បានមានសុវណ្ណីយ៉ាងសប្បាយក្នុងហរទ័យ រួចទ្រង់ក៏បានហៅព្រះអង្គជីនតូឱ្យមកឈរនៅកណ្ដាលហ្វូងនៃកម្មវិធីដែលព័ទ្ធជុំវិញដោយគ្រឿងសង្ហារឹមប្រណិតៗ និងតុសម្រាប់ភ្ញៀវរាជវង្ស ។
<<សួស្ដីគ្រប់គ្នា! ថ្ងៃនេះជាពិធីតែងតាំងព្រះអង្គម្ចាស់ជីនតូ ហារីសាគីទៅជាព្រះរាជទាយាទជាផ្លូវការរបស់ប្រទេសជប៉ុន ចាប់ពីថ្ងៃនេះតទៅ!>> គ្រាន់តែស្ដេចប្រកាសចប់ភ្លាមភ្ញៀវរាជវង្សទាំងអស់ក៏ចាប់ផ្ដើមទះដៃអបអរសាទរដល់ព្រះរាជទាយាទថ្មី ហើយក្រុមតន្រី្តបុរាណក៏បានប្រគំឡើងមានទាំងវីយូឡុងដ៏សែនពិរោះលន្លង់លន្លោចដើម្បីកំដរសោតៈភ្ញៀវទាំងអស់ ចំណែកព្រះរាជទាយាទថ្មីថ្មោងវិញក៏បានយាងដំណើរដើម្បីទៅរកព្រះរាជទាយាទលី ស៊ូងជីនដែលត្រូវជាបងប្អូនជីដូនមួយរបស់ទ្រង់ ប៉ុន្តែនៅពេលទ្រង់កំពុងធ្វើដំណើរនោះទ្រង់បានយាងទៅបុកចំនារីម្នាក់ដែលធ្វើឱ្យនាងបិះនឹងដួលទៅហើយ ។
<<អាយ!>> នារីដ៏ស្រស់ស្អាតម្នាក់នោះក៏ត្រូវបានរាជទាយាទទ្រនាងជាប់ ដែលនាងក៏បានបែរមុខមក តាមពិតនាងមិនមែនជាអ្នកណាឆ្ងាយនោះទេ គឺព្រះនាងឃឺ ជីឈូនេះឯង ។
<<ព្រះនាងមិនអីទេឬ?>> ព្រះរាជទាយាទក៏បានសួរនាំនាងព្រោះខ្លាចថានាងកើតអ្វី តែទ្រង់ក៏ភ្ញាក់ផ្អើលនឹងសម្រស់របស់នាងមិនតិចដែរ ។
<<ខ្ញុំម្ចាស់មិនកើតអ្វីទេ!ក្រាបទូល អរ!ព្រះគុណព្រះអង្គណាស់ ដូច្នេះខ្ញុំម្ចាស់សុំលាសិនហើយ!>> មិនចាំយូរព្រះនាងក៏បានឱនលំទោនគោរពព្រះរាជទាយាទបន្តិច ព្រះនាងក៏បានចាកចេញទៅយ៉ាងលឿនដោយមិនបានសំណេះសំណាលគ្នាអ្វីសោះឡើយ ។
<<ឈប់សិន! ខ្ញុំមិនទាន់បានស្គាល់.....ព្រះនាមរបស់ព្រះនាងទេ!>> គេក៏បានស្រែកឃាត់នាងតែនៅពេលដែលនាងបានយាងទៅឆ្ងាយហើយ ទ្រង់ក៏ចាប់ផ្ដើមបន្ថយសំឡេងទាំងអន់ចិត្ត ព្រោះមិនទាន់បានស្គាល់ព្រះនាមរបស់ព្រះនាងដ៏ស្រស់ស្អាតអម្បាញ់មិញនៅឡើយទេ ។
+++
<<ឯងកើតអី អ្នកណាធ្វើអីឯង?>> ជីវូដែលកំពុងឈរនៅមុខបន្ទប់របស់ជីស៊ូក៏សួរទៅកាន់នាងព្រោះឃើញនាងដើរមកពីណាមិនដឹងទាំងទឹកភ្នែកជោគថ្ពាល់ភ្នែកក៏ឡើងក្រហម ។
<<មនុស្សដែលខ្ញុំស្រឡាញ់គេខឹងនឹងខ្ញុំហើយ ថែមទាំងប្រាប់ឱ្យខ្ញុំត្រឡប់ទៅវិញទៀតផង ហ្ហឹក!>> នាងក៏បរិយាយប្រាប់ជីវូទាំងទឹកភ្នែកហូរមិនឈប់ ។
<<គេខឹងឯងរឿងអី?>> គេស្ដាប់នាងហើយគេក៏សួរទៅកាន់នាងដើម្បីដឹងរឿងកាន់តែច្បាស់ ។
<<គេដឹងហើយថាខ្ញុំជាព្រះនាង!>> នាងនិយាយហើយក៏កាន់តែខូចចិត្ត។
<<មិនអីទេ បំភ្លេចគេទៅយ៉ាងណាក៏ស្នេហារបស់ពួកឯងទាំងពីរមិនអាចទៅរួចដែរ!>> គេឮហើយក៏បានយកដៃទៅអង្អែលខ្នងនាងថ្នមៗព្រមទាំងនិយាយលួងលោមឱ្យនាងកាត់ចិត្តពីគេព្រោះនាងហើយនិងគេគឺគ្មានថ្ងៃអាចទៅរួចនោះទេ ។
<<តែខ្ញុំស្រឡាញ់គេ! ស្រឡាញ់ខ្លាំងណាស់!>> នាងក៏យំកាន់តែខ្លាំងអោបបងប្រុសរបស់ខ្លួន។
<<ចុះឯងមិនស្រឡាញ់ប្រទេសកំណើតរបស់យើងទេមែនទេ? ហើយចុះមាតាបិតានិងបង?>> គេក៏លើកយកប្រទេសកំណើតមកនិយាយព្រោះនាងត្រូវរៀបការដើម្បីចំណងសន្តិភាពរវាងប្រទេសទាំងពីរ បើនាងមិនរៀបការអាចនឹងមានបញ្ហាដល់មាតាបិតារបស់នាងផងដែរ ។
<<ខ្ញុំ...!>> ឮបែបនេះនាងក៏គ្មានអ្វីតបតរដែរព្រោះនាងស្រឡាញ់គេតែនាងក៏មិនអាចមិនគិតពីប្រទេសកំណើតរបស់ខ្លួនដែរ ។
<<មក ឆាប់ទៅវិញជាមួយបង!>> ឃើញនាងបែបនេះគេក៏ទាញដៃនាងដើម្បីឱ្យនាងត្រឡប់ទៅវិញជាមួយគេ ។
<<អត់ទេ! បងទុកពេលឱ្យខ្ញុំនៅទីនេះមួយខែទៀតទៅ>> នាងក៏សុំអង្វរទៅកាន់គេទាំងទឹកភ្នែករលីងរលោងព្រោះនាងមិនទាន់ចង់ទៅវិញនោះទេ ។
<<មិនបានទេ!>> គេក៏បដិសេធនឹងសំណើរបស់នាងព្រោះមួយខែវាយូរពេក ។
<<អ៊ីចឹងមួយសប្តាហ៍ក៏បានដែរ សូមអង្វរបងប្រុស>> នាងក៏អង្វរគេម្ដងហើយម្ដងទៀតយ៉ាងគួរឱ្យអាណិត។
<<តើគេម្នាក់នោះមានអីល្អ? បានជាឯងត្រូវអង្វរបងចង់នៅបែបនេះ?>> ឃើញនាងមានកិរិយាបែបនេះគេក៏សួរនាងទាំងឆ្ងល់និងមិនពេញចិត្ត ។
<<គេល្អណាស់! គេជួយខ្ញុំ ស្រឡាញ់ខ្ញុំ បារម្ភពីខ្ញុំ មើលថែខ្ញុំគ្រប់យ៉ាង!>>
<<ចុះបង? មាតាបិតា? តើឯងមិនបារម្ភពីពួកយើងមែនទេ? ហើយតើយើងស្រឡាញ់ឯងមិនគ្រប់គ្រាន់មែនទេ?>>
<<អត់ទេ! មាតាបិតានិងបងស្រឡាញ់ខ្ញុំខ្លាំងណាស់ ហើយលើសលប់ទៀតផង ប៉ុន្តែនៅពេលដែលខ្ញុំនៅជាមួយគេខ្ញុំមានអារម្មណ៍ថាខ្ញុំគ្រាន់តែជាមនុស្សស្រីធម្មតាម្នាក់ប៉ុណ្ណោះមិនមែនជាព្រះនាង អាចធ្វើអ្វីបានតាមចិត្តដែលខ្ញុំចង់!>>
<<ហ៉ើយ!ជីឈូ! ស្ដាប់បង! បងយល់ពីឯងគ្រប់យ៉ាងប៉ុន្តែពួកយើងកើតមកជារាជវង្សដែលត្រូវការពារប្រទេសកំណើតនិងប្រជាជន ដូច្នេះយើងត្រូវតែទទួលយក!>> គេក៏យកដៃដាក់លើស្មារបស់នាងដើម្បីលួងលោមនាង ។
<<ឥឡូវ!ខ្ញុំសុំពេលបងតែបីថ្ងៃក៏បានដែរ! ឱ្យខ្ញុំបានបងស្រាយរឿងគ្រប់យ៉ាងប្រាប់គេ សូមបងយល់ពីខ្ញុំផង>> នាងនិយាយទាំងទឹកភ្នែករលីងរលោងដក់ក្នុងភ្នែក ធ្វើឱ្យជីវូអាណិតនាងយ៉ាងខ្លាំងតែក៏ពិបាកសម្រេចចិត្តដែរ ព្រោះប្រទេសរបស់គេមិនអាចបាត់រាជទាយាទយូរនោះទេ ។
<<ហ្អឹម!បងមិនព្រមទេ!>>
<<ហេតុអីតែបីថ្ងៃនោះទេ ខ្ញុំសន្យាថានឹងត្រឡប់ទៅវិញ!>>
<<ហ៉ើយ! មិនអីទេ បើឯងសន្យាទៅហើយ បងនឹងឱ្យឯងនៅចុះ! តែ...>> គេនិយាយៗក៏ឈប់គិតពីអ្វីមួយ ធ្វើឱ្យនាងឆ្ងល់យ៉ាងខ្លាំង ព្រោះទឹកមុខរបស់គេក៏ពិបាកមើលផងដែរ ។
<<តែអ្វី?>>


គូរស្នេហ៍រាជវង្សWhere stories live. Discover now