<<បងជីន! បងមានការអី្វមែនទេ?>> ពេលជីស៊ូដើរទៅបើកទ្វារក៏ឃើញជីននៅឈរមុខបន្ទប់របស់នាងទើបនាងក៏សួរគេ ។
<<មកតាមបងមក!>> និយាយរួចគេក៏ទាញដៃរបស់ជីស៊ូឱ្យមកតាមគេ ។
<<នេះបងចង់នាំខ្ញុំទៅណា?>> ឃើញគេទាញដៃរបស់ខ្លួនបែបនេះនាងក៏សួរ ។
<<បងចង់នាំឯងទៅដើរលេង!>> គេក៏កាន់ដៃរបស់នាងរត់ចេញពីសណ្ឋាគារទៅរកឡានដើម្បីបើកចេញទៅដោយ មិនឱ្យដេជុនដឹងនឹងតាមមកជាមួយបាននោះទេ ។
+++
<<នេះបងនាំខ្ញុំមកផ្សារទំនើបធ្វើអី?>> ឃើញគេនាំនាងទាំងប្រញាប់ៗចេញពីសណ្ឋាគារស្មានថាគេមានរឿងសំខាន់អ្វី តែតាមពិតគឺគេនាំនាងមកផ្សារទំនើបទេសោះ ។
<<ឯងមិនចង់មកទេមែនទេ?>> ឃើញនាងនិយាយបែបនេះគេក៏សួរទៅកាន់នាងវិញក្រែងនាងមិនចង់មក ។
<<មិនមែនទេ!ខ្ញុំឃើញមកនាំខ្ញុំមកទាំងប្រញាប់ៗស្មានថាមានរឿងអីធំដុំ!>> ឃើញគេសួរទាំងទឹកមុខស្រពោនបែបនេះនាងក៏ប្រញាប់បដិសេធភ្លាមៗព្រោះខ្លាចគេយល់ច្រឡំនិងអន់ចិត្ត ។
<<គឺបងមិនចង់ឱ្យដេជុនមកជាមួយនឹងណា!>> ត្រូវហើយការដែលគេមកទាំងប្រញាប់ៗបែបនេះព្រោះគេមិនចង់ឱ្យដេជុនមករំខាន គេចង់ចំណាយពេលវេលាជាមួយនាងតែពីរនាក់ប៉ុណ្ណោះ ។
<<ហេតុអី?>>
<<កុំបាច់ចង់ដឹងអី មកនេះមក! បងនាំឯងដើរលេងនៅខាងក្នុងនេះ!>> និយាយរួចគេក៏នាំនាងដើរពេញក្នុងផ្សារទំនើប ។
+++
~តុកៗ~
<<ជីឈូ! អរ!មិនមែនទេជីស៊ូ ឆាប់បើកទ្វារមក!>> ជីវូក៏បានមកដល់បន្ទប់របស់ជីស៊ូហើយក៏បានគោះទ្វានិងស្រែកហៅនាងជាច្រើនដង ។
<<ជីស៊ូ! ឯងឮទេបងគឺជាបងប្រុសរបស់ឯងណា>> មិនឮការឆ្លើយតបគេក៏ព្យាយាមហៅនាងម្ដងទៀត។
<<នាងប្រហែលមិននៅទេ! តែថាមិនអីទេខ្ញុំនឹងរង់ចាំរហូតនាងត្រឡប់មកវិញ!>> ហៅនាងមិនឆ្លើយតបច្រើនដងពេលគេក៏ដឹងថាជីស៊ូនាងមិននៅក្នុងបន្ទប់នោះទេទើបគេក៏ដើរក្រលឹងចុះឡើងម្ដុំនេះដើម្បីរង់ចាំនាងត្រឡប់មកវិញ ។
ចំណែកជីននិងជីស៊ូបានចំណាយពេលដើរផ្សារជាមួយគ្នាយ៉ាងយូរ នៅពេលដើរកាត់ហាងលក់គ្រឿងអលង្ការមួយជីស៊ូក៏បានជាប់ចិត្តនឹងខ្សែក ផ្កាមួយដែលរចនាឡើងយ៉ាងស្អាតនិងប្រណិតជារូបផ្កាស្បៃរឿងធ្វើឱ្យនាងមិនអាចងាកភ្នែកចេញបាននោះទេ ចំណែកជីនវិញក៏បានឃើញសកម្មភាពនេះដែរផងដែរ ។
<<ឯងឃ្លានទេ ពួកយើងក៏ដើរយូរដែរហើយ?>> ដែរគេក៏សួរថានាងឃ្លានឬនៅព្រោះពួកគេទាំងពីរដើរយូរហើយ ។
<<អរ! ត្រូវហើយខ្ញុំឃ្លានហើយ>> ឮជីនសួរបែបនេះនាងក៏ដកភ្នែកចេញពីខ្សែកនោះហើយក៏តបជាមួយជីនវិញ ។
<<ឯងចង់ញុាំអ្វីដែរ>> គេក៏សួរមុនថានាងចង់ញុាំអ្វី ស្រួលនឹងគេនាំនាងទៅ ។
<<ខ្ញុំចង់ញុាំគ្រឿងសមុទ្រ!>>
<<នៅជិតនេះមានហាងគ្រឿងសមុទ្រដែរតើ ពួកយើងទៅ!>> ឮនាងចង់ញុាំគ្រឿងសមុទ្របែបនេះគេក៏សម្លឹងរកមើលជុំវិញនេះក៏ឃើញមានហាងគ្រឿងសមុទ្រហើយក៏នាំនាងទៅ ។
<<គ្រឿងសមុទ្រនៅទីនេះមានច្រើនណាស់!>> មកដល់កន្លែងអង្គុយភ្លាមជីស៊ូក៏បើកមឺនុយមើលភ្លាមក៏ឃើញមានគ្រឿងសមុទ្រយ៉ាងច្រើនធ្វើឱ្យនាងសប្បាយចិត្តយ៉ាងខ្លាំង ។
<<ឯងកម្មង់អីញុាំសិនទៅបងទៅខាងនោះមួយភ្លែត>> មកដល់កន្លែងអង្គុយមិនបានប៉ុន្មានផងជីនក៏បានប្រាប់ឱ្យជីស៊ូកម្មង់អីញុាំមុនសិនគេទៅនោះបន្តិច មិនដឹងថាគេទៅណានោះទេ ។
<<ចាស!>> នាងក៏មិនចង់សួរគេច្រើនប៉ុន្មានដែរ ឮការឆ្លើយតបរបស់ជីស៊ូហើយគេក៏ចេញទៅបាត់ មិនយូរប៉ុន្មានគេក៏ត្រឡប់មកវិញ ។
<<បងទៅណា?>> ពេលឃើញគេត្រឡប់មកវិញភ្លាមនាងក៏សួរគេតែម្ដង ។
<<គឺ!គ្មានអីទេ ការងារបន្តិចបន្តួចប៉ុណ្ណោះ យ៉ាងម៉េចឯងបានកម្មង់អីញុាំហើយឬនៅ?>> គេព្យាយាមមិនប្រាប់នាងក៏សួរនាងពីរឿងកម្មង់ម្ហូបវិញដើម្បីបង្វែរដាន ។
<<នៅទេ!>> នាងក៏ឆ្លើយវិញយ៉ាខ្លីៗ នាងអន់ចិត្តដែលជីនមិនប្រាប់នាងព្រោះឥឡូវនេះនាងចាប់ផ្ដើមមានចិត្តស្រឡាញ់គេហើយមិនមែនក្នុងនាមជាបងប្រុសនោះទេ ។
<<ហេតុអីមិនទាន់កម្មង់ទៀត?>> គេក៏សួរព្រោះមុនគេចេញទៅគេក៏បានឱ្យនាងកម្មង់មុនដែរតែនាងបែរជាមិនព្រមកម្មង់ទៅវិញ ។
<<ខ្ញុំមិនដឹងថាបងចូលចិត្តមួយណា!>>
<<បងចូលចិត្តទាំងអស់នឹងឱ្យតែឯងចូលចិត្ត ឆាប់កម្មង់ទៅនឹងអាល៎បានញុាំហើយទៅកន្លែងមួយទៀត!>> គេហួសចិត្តនឹងនាងមែនទែនសុខចិត្តចាំគេ មិនព្រមកម្មង់អីញុាំមុនបែបនេះ ព្រោះខ្លាចគេមិនចូលចិត្ត ។
<<ចាស!>> នាងមិនតបត ច្រើនក៏ប្រញាប់កម្មង់ម្ហូបដើម្បីញុាំទៅ ព្រោះនឹងអាល៎បានទៅកន្លែងថ្មីបន្ត ។
ពួកគេក៏បានអង្គុយញុាំអាហារតែពីរនាក់យ៉ាងឆ្ងាញ់ហើយក៏បានជិះដើរលេងជុំវិញក្រុងរួចក៏ទៅសមុទ្រដើម្បីមើលថ្ងៃហៀបលិច ។
<<ដល់ហើយ!>>
<<ថ្ងៃលិចស្អាតណាស់!>> មកដល់ភ្លាមជីស៊ូក៏ឃើញថ្ងៃហៀបលិចដែលញុាំងឱ្យទេសភាពនៅទីនេះកាន់តែស្អាតថែមមួយកម្រិតទៀត ។
<<តោះពួកយើងដើរបន្តិចទៅ!>> គេក៏បបួលនាងដើរលេងតាមឆ្នេរ ។
<<ល្អតើ!>>
<<តើឯងនឹងត្រឡប់ទៅវិញនៅពេលណា?>> សុខៗជីនក៏លើកសំណួរនេះទៅកាន់ជីស៊ូធ្វើឱ្យនាងគាំងអស់ពាក្យនិយាយតែម្ដង ។
<<ខ្ញុំនៅទីនេះបានប្រហែលជិតប្រាំខែហើយខ្ញុំសប្បាយនឹងការនៅទីនេះណាស់ហាក់មិនចង់ត្រឡប់ទៅវិញសោះ ប៉ុន្តែខ្ញុំត្រូវតែត្រឡប់ទៅវិញ!>> ឮសំណួររបស់ជីនបែបនេះធ្វើឱ្យនាងក្រៀមក្រំភ្លែត នាងនៅទីនេះជាមួយគេគឺសប្បាយណាស់គ្មានសម្ពាធ មិនបាច់រៀបឬកច្រើនធ្វើឱ្យនាងមិនចង់ត្រឡប់ទៅប្រទេសចិនវិញទេ ប៉ុន្តែនាងត្រូវតែទៅវិញព្រោះនាងមិនអាចរត់គេចរហូតនោះទេ ។
<<អ៊ីចឹង!ចឹងមុននឹងឯងត្រឡប់ទៅវិញបងមានរឿងប្រាប់ឯង>> គេក៏ទាញប្រអប់មួយចេញពីហោប៉ៅរបស់គេចេញមកនឹងបានហុចទៅឱ្យនាង ។
<<បងស្រឡាញ់ឯង ស្រឡាញ់តាំងពីថ្ងៃដែលបានជួបឯងដំបូងម្ល៉េះ! តើឯងព្រមទទួលការស្រឡាញ់ពីបងដែរទេ?>> គេក៏សារភាពស្នេហ៍ចំពោះនាងក្នុងទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតធ្វើឱ្យជីស៊ូនាងរំភើបយ៉ាងខ្លាំង ។
<<ចាស ខ្ញុំយល់ព្រម!>> នាងក៏យល់ព្រមនឹងសំណើនេះព្រោះនាងក៏បានស្រឡាញ់គេដូចគ្នានៅពេលគេធ្វើល្អដាក់នាងជាច្រើន ។
<<ពិតមែនឬ?>> គេក៏សួរនាងបញ្ជាក់ម្ដងទៀតខ្លាចច្រឡំ ។
<<ពិតណាស់ ខ្ញុំក៏ស្រឡាញ់បងវិញដូចគ្នា!>> ឮសម្ដីរបស់ជីស៊ូបែបនេះជីនមិននិយាយអ្វីច្រើនទេ គេក៏បានទាញយកខ្សែ-ក-រូបផ្កាស្បៃរឿងដ៏ស្រស់ស្អាតចេញពីក្នុងប្រអប់ហើយយកវាទៅពាក់នៅលើ-ក-របស់នាង ។
<<ផ្កាស្បៃរឿងគឺតំណាងឱ្យភាពស្មោះត្រង់ ការស្រឡាញ់ ការទុកចិត្តដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ បងបានប្រគល់ការស្រឡាញ់និងការទុកចិត្តរបស់បង ឱ្យទៅអូនហើយ មិនថាមានរឿងអ្វីក៏បងមិនប្ដូរចិត្តដែរ!>> គេនិយាយហើយសម្លឹងមើលមុខរបស់នាងទាំងញញឹមដោយសេចក្ដីសុខផ្លូវចិត្ត ចំណែកជីស៊ូវិញនាងក៏បានកាន់ខ្សែ-ក-នោះមើលដោយសារវាជាខ្សែ-ក-ដែលនាងបានចាប់ចិត្តលើ ។
<<តើបងទៅទិញវាតាំងពីពេលណា?>> ឃើញបែបនេះនាងក៏សួរតែម្ដង នេះគេទិញវាបានតាំងពីពេលណា ។
<<ពេលដែលបងប្រាប់អូនថាមានការងារបន្តិចបន្តួចនោះឯង!>> គេក៏ប្រាប់នាងដើម្បីឱ្យនាងអស់ចម្ងល់ ។
<<ចុះហេតុអី្វក៏បងទិញម៉ូតនេះ?>> នាងក៏សួរបន្តទៀត។
<<មកពីបងឃើញអូនសម្លឹងមើលម៉ូតនេះឡើងភ្លឹក បងគិតថាអូនច្បាស់ជាពេញចិត្តវា!>> ឮសម្តីរបស់ជីនបែបនេះធ្វើឱ្យនាងកាន់តែរំភើបព្រោះនាងមិនចាំបាច់និយាយថាស្រឡាញ់ខ្សែ-ក-មួយនេះទេគេក៏អាចដឹងតាមសកម្មភាពនិងក្រសែភ្នែករបស់នាងទៅហើយ ស្រីណាមិនរំភើបនោះ ពួកគេក៏ចំណាយពេលជាមួយគ្នានៅក្រោមទេសភាពព្រះអាទិត្យរៀបអស្ដង្គតយ៉ាងស្អាត នៅពេលព្រះអាទិត្យលិចផុតបាត់ពួកគេក៏ត្រឡប់ទៅសណ្ឋាគារវិញ ។
+++
<<តើឱ្យបងជូនទៅល្អទេ?>> គេក៏នឹកឃើញចង់ជូននាងទៅដល់មុខបន្ទប់តែម្ដង ។
<<មិនបាច់ទេ យប់ហើយបងទៅបន្ទប់របស់បងទៅ!>> នាងក៏បដិសេធព្យាយាមចង់ឱ្យគេទៅបន្ទប់របស់គេវិញ ។
<<តែបងចង់ជូនអូនទៅ!>> គេនៅតែក្បាលរឹងដដែលទោះបីនាងនិយាយថាមិនចាំបាច់ ។
<<អូនអាចទៅខ្លួនឯងបានហើយ បងប្រញាប់ទៅបន្ទប់ងូតទឹកទៅ ស្អុយណាស់!>> នាងក៏ព្យាយាមដេញគេម្ដងទៀតដោយយកលេសថាខ្លួនរបស់គេស្អុយដើម្បីឱ្យគេទៅរួចខ្លួនក៏ដើរចេញសម្ដៅទៅបន្ទប់របស់នាងបាត់។
<<បងស្អុយពិតមែនឬ?>> ឮនាងនិយាយថាខ្លួនគេស្អុយបែបនេះគេក៏ព្យាយាមហិតខ្លួនឯងដើម្បីចង់ដឹង ដោយមិនអស់ចិត្តគេក៏ប្រញាប់ទៅបន្ទប់របស់គេងូតទឹកយ៉ាងលឿនតែម្ដងទៅ ។
<<យ៉ាប់ខ្លាំងណាស់!>> ជីស៊ូក៏ញញឹមអស់សំណើចរួចក៏ក៏ដើរសម្ដៅទៅបន្ទប់របស់នាងទាញកាតមក ដើម្បីបើកទ្វារប្រុងនឹងចូលទៅហើយ ក៏ឮសំឡេងមួយនិយាយពីក្រោយខ្នងរបស់នាង ។
<<មកហើយមែនទេ?>>
YOU ARE READING
គូរស្នេហ៍រាជវង្ស
Roman d'amour[Royal Couple] ស្នេហាឃើញភ្លាមស្រឡាញ់ភ្លែតរបស់រាជទាយាទមួយអង្គដែលមានបំណងចង់សម្រេចបំណងរបស់ខ្លួនមុនទទួលយកបន្ទុកដ៏ធ្ងន់គឺ ឡើងសោយរាជ្យក្លាយជាស្ដេច ។ ទ្រង់បានជួបនារីម្នាក់ដោយចៃដន្យហើយបានស្រឡាញ់នាងដោយមិនដឹងអ្វីទាំងអស់ពីនាង ។ មិនដឹងថានាងជាព្រះនាង ថែមទាំងមិនដ...