ភាគ១០ (ស្រីម្នាក់នេះជាអ្នកណា?)

95 6 0
                                    

ពេលវេលាអាហារថ្ងៃត្រង់ក៏មកដល់ ជីស៊ូ ជីននិងដេជុនក៏បានចុះមកជាន់ខាងក្រោមនៃសណ្ឋាគារដ៏ប្រណិតនេះដើម្បីទទួលទានអាហារពេលថ្ងៃជុំគ្នារួចហើយពួកគេក៏បានចេញដំណើរទៅលេងសារមន្ទីរគំនូរនៃទីក្រុងប៊ូសាន ។
<<គំនូរស្អាតៗណាស់!>> មកដល់ភ្លាមជីស៊ូក៏រត់ទៅមើលគំនូរដ៏ស្រស់ស្អាតទាំងអស់នោះម្ដងមួយៗ ។
<<ឯងចង់ថតរូបទេ?>> សុខៗគេក៏សួរទៅកាន់នាងពីការថតរូប។
<<ច្បាស់ជាចង់ហើយ នេះទូរស័ព្ទរបស់ខ្ញុំបងត្រូវតែថតឱ្យខ្ញុំឱ្យស្អាតដឹងទេ!>> ហុចទូរស័ព្ទរបស់ខ្លួនឱ្យទៅគេហើយ ក៏រត់ទៅរៀបឬកដើម្បីថតរូប។
<<ត្រៀមណាបងថតហើយ!>> គេក៏ប្រាប់នាងជាមុន មុននឹងចាប់ផ្ដើមថតយករូបភាពដ៏ស្រស់ស្អាតរបស់នាង ពេលថតរួចគេក៏ចុចដើម្បីមើលរូបនោះតែអ្វីដែលសំខាន់នោះគឺទូរសព្ទរបស់នាងមានរូបតែមួយសន្លឹកគត់ គឺរូបដែលគេទើបនឹងថតអម្បាញ់មិញនេះឯង។
<<រួចរាល់ហើយឬនៅ?>> ឃើញគេសម្លឹងទូរស័ព្ទរបស់នាងទាំងទឹកមុខឆ្ងល់ៗបែបនេះនាងក៏ស្រែកសួរគេ។<<រួចហើយ ឯងចង់ថតកន្លែងណាទៀតទេ?>> ឮនាងស្រែកសួរបែបនេះគេក៏ឈប់សម្លឹងមើលទូរស័ព្ទរបស់នាងបន្តទៀត ក៏បែរជាសួរនាងវិញថានាងចង់ថតបន្តទៀតទេ។
<<នៅទីនោះស្អាតណាស់ ខ្ញុំចង់ថតកន្លែងនោះ!>> ឮគេសួរបែបនេះនាងក៏ងាកចុះងាកឡើងក៏ប្រទះភ្នែកជាមួយកន្លែងដ៏ស្រស់ស្អាតមួយរុំព័ទ្ធដោយដើមឈើឆ្មារៗពណ៌ក្រហមនាងក៏រតទៅអង្គុយកៅអីនៅទីនោះដើម្បីថតរូប។
<<ឯងអង្គុយហើយត្រៀមខ្លួនផង! ប្រយ័ត្នពេលបងថតទៅអាក្រក់>> គេក៏ផ្តាំនាងឱ្យត្រៀមខ្លួនដើម្បីថតរូបព្រោះបើនាងមិនត្រៀមរូបអាចនឹងចេញមកមិនស្អាត។
<<ដឹងហើយ អូ!ដេជុនមកថតរូបជាមួយគ្នាមក>> ឆ្លើយតបនឹងជីនហើយនាងក៏ក្រលេកភ្នែកឃើញដេជុបដែលកំពុងតែដើរទស្សនាគំនូរនិងរបស់ប្លែកៗផ្សេងទៀត។
<<មិនល្អទេអ្នកនាងថតចុះ!>> គេក៏បដិសេធនាងព្រោះកំពុងតែមានកែវភ្នែកពិឃាតសម្លឹងមកកាន់គេដូចចង់សុីសាច់ហុតឈាមអញ្ចឹង។
<<មិនអីទេ មកៗ>> នាងនៅតែទទូចចង់ឱ្យគេមកថតរូបជាមួយនាងដដែល។
<<ឯងទៅថតជាមួយនាងទៅ!>> ឃើញជីស៊ូទទូចពេកគេក៏ប្រាប់ឱ្យដេជុនទៅថតរូបជាមួយនាងទាំងសម្លេងស្មើៗកែវភ្នែកសម្លឹងសម្លក់សឹងជ្រុះគ្រាប់ភ្នែក។
<<ប-បាទ ច-ចៅហ្វាយ>>ឮបែបនេះគេក៏ឆ្លើយទៅកាន់ជីនទាំងសម្លេងទាក់ៗមុននឹងដើរទៅ ដើម្បីថតរូបជាមួយជីស៊ូ។
<<ត្រៀមខ្លួន!>> គេក៏និយាយទាំងសោះកក្រោះគ្មានជាតិចូវទៅកាន់អ្នកទាំងពីរហើយក៏ចុចថតយកៗទាំងមិនបានមើលអេក្រក់ទូរស័ព្ទព្រោះភ្នែករវល់សម្លក់ដេជុន។
<<បងថតហើយឬនៅខ្ញុំសុំមើលបន្តិច!>> ឃើញគេថតយូរពេកនាងក៏សួរនាំដើម្បីចង់មើលរូបដែលគេថតនោះ។
<<មិនបាច់មើលទេ ទៅទីនោះថតជាមួយបងបន្តិច!>> ជីស៊ូរៀបនឹងមើលរូបទៅហើយ ជីនក៏ទាញដៃរបស់នាងទៅកន្លែងមួយទៀតដើម្បីថតជាមួយគេម្ដង។
<<គួរឱ្យខ្លាចណាស់ ខ្ញុំមិននឹកស្មានថាចៅហ្វាយហួងហែងប្អូនស្រីបែបនេះសោះ!>> ពេលជីននិងជីស៊ូទៅម្ខាងទៀតបាត់ ដេជុនក៏និយាយដើមជីនតែម្នាក់ឯងងូ៉វៗ។
<<ដេជុន មកថតរូបឱ្យយើងបន្តិច!>> ដេជុននិយាយដើមគេមិនទាន់ចប់ផង គេក៏ហៅដេជុនដើម្បីថតរូបឱ្យគេ។
<<បាទ ចៅហ្វាយ!>> ឮការហៅបែបនេះគេក៏ប្រញាប់រត់ទៅរកជីន។
<<ឆាប់ឡើងពួកយើងត្រូវទៅកន្លែងផ្សេងទៀត!>> គេក៏តឿនដេជុនឱ្យថតរូបឱ្យគេជាប្រញាប់ព្រោះត្រូវទៅមួយកន្លែងទៀត។
<<បងចង់ទៅណា?>> ឮគេថាទៅមួយកន្លែងទៀតនាងក៏សួរ។
<<បងនាំឯងទៅលេងប៉មប៊ូសានដែលជាប៉មដ៏ល្បីមួយនៅទីនេះ!>> ឮជីស៊ូសួរបែបនេះគេក៏ឆ្លើយជាមួយនាងយ៉ាងផ្អែមមិនដូចនិយាយឆ្លើយឆ្លងជាមួយដេជុនសោះ។
<<ចៅហ្វាយនិងអ្នកនាងត្រៀម!>> ដេជុនក៏ប្រាប់ទៅកាន់ជីស៊ូនិងជីនឱ្យត្រៀមដើម្បីថតរូប រួចហើយគេក៏ចុចថតជាច្រើនសន្លឹក។
<<រួចរាល់ហើយចៅហ្វាយ!>>
<<បើរួចហើយពួកយើងឆាប់ទៅ>> ជីនប្រុងនឹងចេញពីសារមន្ទីរទៅហើយស្រាប់តែមាននារីដ៏ស្រស់ស្អាតម្នាក់មករាក់ទាក់ជាមួយគេ។
<<លោកលីនេះលោកមកទីនេះដែរមែនទេ?>> នារីដ៏ស្រស់ស្អាតម្នាក់បានដើរមកជាមួយឈុតពណ៌ប្រផេះនិងបន្ថែមអាវក្រៅពីខាងក្រៅបន្តិចដូចជាប្រធានក្រុមហ៊ុនអញ្ចឹង។
ជីន{នេះអ្នកនាងមកទីនេះមានការអ្វីដែរមែន}គេក៏ឆ្លើយតបទាំងញញឹមរាក់ទាក់ដាក់ស្រ្ដីម្នាក់នោះវិញ។
<<ខ្ញុំមកលំហែកាយនៅទីនេះហើយក៏ឆ្លៀតចូលមកទស្សនៈកិច្ចក្នុងសារៈមន្ទីរបន្តិចទៅ ចុះលោកវិញ?ហើយអ្នកនាងខាងនេះជាអ្នកណា?>> ឮជីនសួរបែបនេះនាងក៏តបតរទៅវិញដោយស្នាមញញឹមរួចក៏ចង្អុលទៅកាន់ជីស៊ូហើយក៏សួរជីនថានាងជាអ្នកណា។
<<អរ ខ្ញុំភ្លេចណែនាំអ្នកនាងឱ្យស្គាល់ នេះជីស៊ូជាប្អូនស្រីខ្ញុំ!>> ឮនាងសួរបែបនេះគេក៏ណែនាំជីស៊ូទៅកាន់នាង។
<<សួស្ដី អ្នកនាងរីករាយដែលបានស្គាល់ខ្ញុំឈ្មោះជីស៊ូ>> ជីស៊ូក៏បានរាក់ទាក់ទៅកាន់ស្រីម្នាក់នោះវិញ ព្រមទាំងរាដៃទៅកាន់នាងប្រុងនឹងចាប់ដៃ។
<<ចាស សួស្តីរីករាយដែលបានស្គាល់អ្នកនាងខ្ញុំយូណាជាដៃគូរសហការជាមួយលោកលីបងប្រុសអ្នកនាង!>> នាងក៏រាដៃទៅចាប់ដៃរបស់ជីស៊ូវិញនឹងស្វាគមន៍គ្នាទៅវិញទៅមកយ៉ាងកក់ក្ដៅ។
ជីន{បើអស់អីហើយខ្ញុំត្រូវលាអ្នកនាងសិនហើយព្រោះខ្ញុំប្រញាប់នាំជីស៊ូទៅដើរលេងមួយកន្លែងទៀត>> មិនចង់រញ៉េរញ៉ៃយូរគេក៏លាយូណាប្រុងនឹងចេញទៅហើយតែនាងក៏ឃាត់។
<<តើខ្ញុំសូមចូលរួមម្នាក់ដែរបានទេ?>> ឃើញបែបនេះនាងក៏សុំជីនដើម្បីទៅជាមួយគេដែរ។
<<មិនអីទេ អ្នកនាងអាចទៅជាមួយពួកយើងបានត្រូវទេជីស៊ូ!>> ឮយូណាសុំបែបនេះជីនក៏យល់ព្រមភ្លាមដោយមិនគិតច្រើនហើយក៏ឆ្លៀតសួរបញ្ជាក់ទៅកាន់ជីស៊ូ។
<<ច-ចាស!>> នាងក៏បន្ថែមទាំងទឹកមុខស្រពោនព្រោះនាងចង់ដើរលេងជាមួយជីនតែគេបែរជាឱ្យអ្នកដទៃចូលរួមជាមួយទាំងមិនទាក់ទើរ។
<<ចឹងខ្ញុំសុំពេលទៅប្រាប់អ្នកបើកឡានរបស់ខ្ញុំបន្តិចសិនណា!>> ឮគេយក់ព្រមបែបនេះនាងក៏ប្រុងនឹងដើរទៅប្រាប់អ្នកបើកបររបស់នាងឱ្យគេត្រឡប់ទៅមុននាង។
<<ចាំខ្ញុំជូនអ្នកនាងទៅ ដេជុនជួយមើលជីស៊ូផង!>> ឃើញយូណាទៅបែបនេះគេក៏ស្ម័គ្រចិត្តជូននាងទៅ ដោយទុកជីស៊ូឱ្យដេជុនមើលនាង រួចក៏ចេញទៅបាត់ទៅ។
(នេះគាត់គ្រាន់តែឃើញស្រីម្នាក់នោះភ្លាមក៏បោះបង់ខ្ញុំចោលភ្លាមបែបនេះ?) ជីស៊ូក៏គិតក្នុងចិត្តរបស់នាងតែម្នាក់ឯង ខូចចិត្ត អន់ចិត្តក៏ម្នាក់ឯង។
<<តោះពួកយើងទៅក្រៅទៅ!>>គិតរួចនាងក៏ហៅដេជុនចេញទៅខាងក្រៅ។
<<អ្នកនាងកើតអីទេ!>> ឃើញមុខរបស់ជីស៊ូស្រពោនបែបនេះគេក៏សួរ។
ជីស៊ូ{មិនអីទេ! ខ្ញុំគ្រាន់តែមានអារម្មណ៍ថាក្ដៅ!>> ឆ្លើយតបនឹងដេជុនរួចនាងក៏បើកកាបូបរបស់នាងដើម្បីរកទូរស័ព្ទតែនាងរកមិនឃើញដូច្នេះនាងអាចនឹងភ្លេចនៅខាងក្នុងសារមន្ទីរហើយ។
<<ដេជុន លោកអាចទៅជួយរកទូរស័ព្ទរបស់ខ្ញុំនៅខាងក្នុងបន្តិចបានទេ>>
<<បាទ អ្នកនាងចាំនៅទីនេះសិនហើយកុំទៅណាឱ្យសោះណា>> ឮសម្ដីរបស់ជីស៊ូហើយគេក៏ប្រញាប់ចូលទៅខាងក្នុងវិញដើម្បីរកទូរស័ព្ទយកមកឱ្យជីស៊ូវិញ។
<<ប្រយ័ត្ន!>> ឈរសុខៗជីស៊ូក៏ឃើញក្មេងប្រុសតូចម្នាក់កំពុងដើរនៅជិតផ្លូវថ្នល់ហើយឡានមួយក៏បើកមកយ៉ាងលឿនបិះនឹងទៅបុកក្មេងប្រុសតូចនោះទៅហើយនាងក៏រត់ទៅទាញគេគេចចេញទាន់។
<<អូនតូច! ឯងមកដើរអីនៅត្រង់នេះគ្រោះថ្នាក់ណាស់ឯណាឪពុកម្ដាយរបស់ឯងនោះ?>> នាងក៏សួរនាំក្មេងតូចនោះពីឪពុកម្ដាយរបស់គេនៅឯណាបានជាទុកឱ្យកូនដើរម្នាក់ឯងបែបនេះ។
<<ខ្ញុំមិនដឹងទេ ហ្ហឹក!ហ្ហឹក>> ឮជីស៊ូសួរពីឪពុកម្ដាយភ្លាមក្មេងនោះក៏ឆ្លើយរួចហើយក៏ចាប់ផ្ដើមយំយកៗតែម្ដង។
<<កុំយំអី បងនាំឯងទៅរកឪពុកម្ដាយឯងវិញណា មកបងពរឯង!>> ឃើញក្មេងនោះយំជីស៊ូនាងក៏បាននិយាយលួងលោមហើយកបានពរគេដើរចេញទៅរកឪពុកម្ដាយរបស់ក្មេងនោះទៅ។
+++
<<ទូរស័ព្ទនៅឯណា!>> ចំណែកដេជុនវិញគេកំពុងនៅក្នុងសារមន្ទីរព្យាយាមរកទូរស័ព្ទរបស់ជីស៊ូគ្រប់កន្លែង។
<<ឃើញហើយ!>> នៅពេលគេរកឃើញគេប្រុងនឹងដើរទៅក្រៅវិញ តែជីននិងយូណាក៏ត្រឡប់មកវិញល្មម។
<<ដេជុន ឯណាជីស៊ូនោះ?>> មកភ្លាមមិនឃើញជីស៊ូគេក៏សួរទៅកាន់ដេជុនភ្លាម។
<<អ្នកនាងនៅខាងក្រៅចៅហ្វាយ!>>
<<ខាងក្រៅ?តែយើងមិនឃើញនាងទេ?>> ឮដេជុនប្រាប់ថាជីស៊ូនៅខាងក្រៅគេហាក់ឆ្ងល់យ៉ាងខ្លាំងពេលគេដើរមកគឺមិនឃើញនាងនៅខាងក្រៅនោះទេ។
<<មិនអាចទេអ្នកនាងបានភ្លេចទូរស័ព្ទហើយខ្ញុំក៏បានមករកទូរស័ព្ទឱ្យអ្នកនាង អ្នកនាងបានចាំនៅខាងក្រៅច្បាស់ណាស់!>> គេក៏ប្រឹងតវ៉ាជាមួយជីនថាជីស៊ូពិតជានៅខាងក្រៅមែន។
<<យើងឱ្យឯងនៅមើលនាងម៉េចក៏ឯងមិនមើលនាង?>> ឮដេជុននិយាយបែបនេះគេក៏ទាញកអាវរបស់ដេជុនព្រមទាំងបន្ទោសគេ។
<<បានហើយលោកលី ឆាប់តាមរកអ្នកនាងជីស៊ូសិន>> ឃើញបែបនេះយូណាក៏លូកមាត់ជួយនិយាយ។
<<ត្រូវហើយ ឯងឆាប់ទៅរកនាងភ្លាមទៅ អ្នកនាងយូណាសុំទោសផងគឺខ្ញុំរំសាយការដើរលេងនេះហើយខ្ញុំត្រូវទៅរកជីស៊ូសិន សុំទោសផង!>> គេក៏សម្លុតដេជុនយ៉ាងខ្លាំងហើយក៏ងាកមកសុំទោសយូណារួចក៏ទៅចេញទៅបាត់ដើម្បីតាមរកជីស៊ូ ។

គូរស្នេហ៍រាជវង្សWhere stories live. Discover now