ជីននឹងដេជុនបានសួរនាំអ្នកដែលនៅជិតៗសារមន្ទីរពីជីស៊ូប៉ុន្តែគ្មានអ្នកណាម្នាក់បានឃើញនាងនោះទេ!
<<ឥឡូវនេះឯងនៅទីណាជីស៊ូ!>> គេក៏និយាយពីឈ្មោះរបស់ជីស៊ូទាំងបារម្ភនិងសម្លឹងរកមើលចុះឡើងៗសង្ឃឹមថាអាចរកនាងឃើញ ។
+++
<<អូនតូច! ឯងចាំបានទេថាប៉ាម៉ាក់របស់ឯងនៅឯណា?>> នាងក៏ពរក្មេងនោះ ដើរបណ្ដើរសួរនាំគេបណ្ដើរ។
<<ខ្ញុំចាំបានថាគាត់នៅហាងនំ តែមិនដឹងថាវានៅឯណាទេ!>> ក្មេងតូចនោះក៏តបទៅជីស៊ូទាំងទឹកមុខកំសត់ ។
<<មិនអីទេ កុំធ្វើមុខបែបនេះអីបងនឹងជួយឯងរកប៉ាម៉ាក់របស់ឯងឱ្យឃើញណា!>> ឃើញក្មេងតូចនោះធ្វើមុខបែបនេះនាងក៏លួងលោមហើយពរគេចូលទៅក្នុងហាងនំមួយដែលនៅជិតនោះ ព្រោះនាងគិតថាប៉ាម៉ាក់របស់ក្មេងតូចនោះអាចនឹងនៅទីនេះ ។
<<សួស្ដីអ្នកនាង តើអ្នកនាងបានឃើញអ្នកដែលមកជាមួយក្មេងម្នាក់នេះទេ?>>
<<ចា៎!ខ្ញុំបានឃើញ ពួកគេទើបតែចេញទៅមិញនេះឯងទាំងប្រញាប់ប្រញាល់!>> នាងក៏ប្រាប់ជីស៊ូតាមអ្វីដែលនាងដឹងទៅ។
<<អរគុណអ្នកនាងណាស់!>> ស្ដាប់ឮដូច្នេះហើយនាងក៏ដើរចេញពីហាងនំរកមើលប៉ាម៉ាក់របស់ក្មេងនោះ។
<<ប៉ាម៉ាក់ អូននៅទីនេះ!>> ដើរបានបន្តិចក្មេងនោះក៏និយាយឡើងធ្វើឱ្យជីស៊ូក៏បានឃើញប្រុសស្រីពីរនាក់កំពុងរត់សម្ដៅមកទីនេះយ៉ាងលឿននាងក៏គិតថាពួកគេច្បាស់ជាប៉ាម៉ាក់របស់ក្មេងនេះហើយ ។
<<អ្នកនាង អូនតូចនេះជាកូនរបស់អ្នកនាងមែនទេ? ខ្ញុំឃើញគេដើរតែម្នាក់ឯង!>> បានជួបម្ដាយក្មេងភ្លាមនាងក៏សួរដើម្បីឱ្យកាន់តែច្បាស់។
<<មែនហើយអ្នកនាងអរគុណ អរគុណណាស់!>> ម្ដាយរបស់ក្មេងក៏បានអរគុណជីស៊ូយ៉ាងរំភើបដែលបានជួយនាំកូនមករកពួកគេវិញ ។
<<នេះ! អ្នកនាងជាទឹកចិត្តបន្តិចបន្តួចដែលអ្នកនាងបាននាំកូនប្រុសរបស់ពួកយើងមកវិញណា៎!>> ឪពុកក្មេងនោះក៏បានទាញប្រាក់មួយចំនួនចេញមក ប្រគល់ទៅឱ្យជីស៊ូជាដើម្បីទឹកចិត្តបន្តិចបន្តួចសម្រាប់សន្តានចិត្តដ៏ល្អរបស់នាង។
<<មិនអីទេ លោកយកទៅវិញចុះខ្ញុំជួយគេមិនត្រូវការ ការតបស្នងនោះទេ ឥឡូវខ្ញុំត្រូវទៅវិញហើយណា លាហើយអូនតូច!>> }នាងក៏បដិសេធនឹងប្រាក់នោះហើយក៏បានញញឹមលាពួកគេដើម្បីត្រឡប់ទៅរកជីនវិញ តែដើរបានបន្តិចស្រាប់តែមានចោរមួយបានឆក់កាបូបរបស់ជីស៊ូហើយរត់យ៉ាងលឿន ធ្វើឱ្យនាងក៏បកក្រោយរត់ទៅតាមចោរនោះវិញផងដែរ ។
<<ជួយផង! ចោរឆក់កាបូប!!!>> នាងខំប្រឹងរត់ដេញតាមចោរបណ្ដើរស្រែកឱ្យគេជួយបណ្ដើរតែគ្មានអ្នកជួយនោះទេព្រោះកន្លែងនោះគឺរៀងស្ងាត់ដែរ រហូតដល់កន្លែងមនុស្សរៀងច្រើនចោរនោះក៏ត្រូវគេចាប់បាន ។
<<អ្នកនាងកាបូបរបស់អ្នកនាង>> បុរសម្នាក់ដែលបានជួយយកកាបូបពីចោរនោះបាន ក៏បានយកកាបូបនោះត្រឡប់មកឱ្យជីស៊ូវិញ ។
<<អរគុណលោកច្រើនហើយ!>> បានកាបូបវិញភ្លាមជីស៊ូក៏ដើរបកក្រោយវិញប្រុងនឹងទៅរកជីនតែនាងមិនចាំផ្លូវនោះទេធ្វើឱ្យនាងភ័យជាខ្លាំង នាងក៏ព្យាយាមដើរមើលម្ដុំនោះចុះឡើងៗ ហើយនាងក៏បានដើរដើម្បីទៅម្ខាងទៀត តែភ្លើងស្តុបស្រាប់តែប្ដូរមកជាពណ៌ក្រហមបាត់ ទាំងដែលនាងមិនទាន់បានឆ្លងកាត់រួចរាល់នៅឡើយទេ ហើយឡានក៏ចាប់ផ្ដើមចេញដំណើរមានឡានមួយបានបើកមកបិះនឹងបុកជីស៊ូទៅហើយតែវាក៏ឈប់ ដោយជីស៊ូនាងភ័យពេកក៏ដួលប្រូសទៅនឹងដីមួយទំហឹងទាំងភាពតក់ស្លុត <<អ្នកនាងមិនអីទេមែនទេ?>> អ្នកដែលជាម្ចាស់ឡាននោះក៏បានចុះមកជួយគ្រាជីស៊ូហើយក៏សួរនាំនាង។
<<ច!ចាស ម!មិនអីទេលោក អរគុណហើយក៏សុំទោសផង>> និយាយរួចនាងក៏ដើរចេញទៅបាត់ទៅទាំងភ័យខ្លាំងមែនទែន ព្រោះមេឃគឺជិតយប់ហើយ ចំណែកមិញនេះនាងបិះនឹងត្រូវឡានបុកទៀតអ្នកណាមិនភ័យនោះ នាងដើរបណ្ដើរទាំងអារម្មណ៍មិនស្ងប់និងព្យាយាមរកមើលជីនគ្រប់កន្លែងក្រែងអាចនឹងឃើញគេ ។
ចំណែកជីនវិញដោយគេដើររកនាងមិនឃើញនៅម្ដុំៗនោះទេ គេក៏ឱ្យដេជុនបើកឡានរកនាងតែម្ដង ។
<<ឯងបើកមើលឱ្យគ្រប់កន្លែង ត្រូវតែរកនាងឱ្យឃើញ>> គេក៏បញ្ជាក់យ៉ាងដាច់អហង្ការថាត្រូវតែរកនាងឱ្យឃើញ បើឡានបានមួយសន្ទុះជីនក៏ប្រទះឃើញនារីម្នាក់មានរូបរាងភិនភាគស្រដៀងនឹងជីស៊ូគេក៏ឱ្យដេជុនឈប់ឡាន ។
<<ដេជុន ឈប់សិន!>> ពេលដេជុនឈប់ហើយជីនក៏ចុះពីលើឡាន។
<<ជីស៊ូ!>> ជីនក៏បានស្រែកហៅឈ្មោះរបស់ជីស៊ូ ហើយនារីនោះក៏ងាកមកគឺអាចបញ្ជាក់បានថានាងពិតជាជីស៊ូ ច្បាស់បែបនេះហើយជីនក៏រត់ទៅរកនាងហើយទាញនាងមកឱបជាប់នឹងទ្រូងរបស់គេទាំងក្នុងចិត្តនេះគឺថាភ័យ ភ័យខ្លាំងមែនទែនខ្លាចថានឹងរកនាងមិនឃើញ!
<<បងជីន>> នាងក៏និយាយបន្តិចតែសំឡេងរបស់នាងគឺឡើងញ័រតែម្ដង ។
<<ឯងដឹងថាបងបារម្ភពីឯងប៉ុណ្ណាទេ? ទៅណាម៉េចក៏មិនប្រាប់បង?>> គេក៏ស្រែកស្ដីបន្ទោសទៅកាន់នាងដោយសារគេបារម្ភពីនាងខ្លាំងពេកតែគេក៏បញ្ឈប់វិញព្រោះឃើញទឹកភ្នែកជាច្រើនហូរចេញមកពីភ្នែកដ៏ស្រស់ស្អាតរបស់នាង ។
<<អ្នកណាធ្វើបាបឯង ប្រាប់បងមក!>> គេក៏ថ្នមសំឡេងជាងមុននិយាយជាមួយនាង។
<<បងជីន ខ្ញុំខ្លាច ហ្ហឹក...ខ្ញុំខ្លាចខ្លាំងណាស់ ហ្ហឹក...>> និយាយរួចនាងក៏ចាប់ផ្ដើមយំតែម្ដងដោយសារតែនាងភ័យខ្លាំងពេកបូករួមនឹងបានឃើញមុខរបស់ជីនធ្វើឱ្យទប់ទឹកភ្នែកលែងបានក៏យំយកតែម្ដង ។
<<ឯងយំឱ្យបាត់ភ័យសិនចុះ គ្មានអ្នកណាឃើញឯងយំទេ!>> ឃើញនាងយំបែបនេះគេក៏យកដៃទាញក្បាលរបស់នាងថ្នមៗឱ្យមកផ្អឹបទៅនឹងទ្រូងរបស់គេធ្វើឱ្យអ្នកផ្សេងមិនអាចដឹងទេថានាងកំពុងតែយំនោះទេ ចំណែកជីស៊ូវិញក៏ចាប់ផ្ដើមយំយកៗភាពភ័យខ្លាចទាំងប៉ុន្មាននាងក៏បានបញ្ចេញវាចេញមកទាំងអស់ឱ្យជីនបានឃើញ ។
ជីស៊ូយំរហូតទាល់តែសន្លប់តែម្ដងជីនក៏បានបីនាងចូលទៅក្នុងឡានដើម្បីទៅសណ្ឋាគារសម្រាកវិញតែក៏ក្រលែកឃើញជង្គង់របស់នាងមានរបួសគេក៏ដកយកប្រអប់ពេទ្យដែលគេបានសាគួរទុកក្នុងឡានមកដើម្បីលាងនិងលាបរបួសឱ្យនាងរួចក៏ដាក់នាងឱ្យគេងកើយស្មារបស់គេ ។
<<ដេជុន! ត្រឡប់ទៅសណ្ឋាគារវិញ>> គេក៏បញ្ជាជំនិតរបស់គេឱ្យបើកត្រឡប់ទៅសណ្ឋាគារវិញ ។
មកដល់សណ្ឋាគារវិញភ្លាមជីនក៏នៅតែបីជីស៊ូក្នុងដៃដដែល ។
<<ឯងទៅសម្រាកចុះដេជុន>> គេក៏ឱ្យជំនិតរបស់គេទៅសម្រាកមុន។
<<ចៅហ្វាយហត់ហើយឱ្យខ្ញុំជួយខ្លះទេ?>> គេក៏ចង់ជួយជីនខ្លះព្រោះឃើញជីនរៀងហត់មិនតិចដែរ។
<<មិនបាច់! ប្អូនយើង យើងចេះមើលហើយ ឯងទៅៗ>> គេក៏តម្លើងសម្លេងដាក់ដេជុនពេលឮគេចង់មកជួយ។
<<បាទ...បាទ ចៅហ្វាយ!>> ឃើញឬកពាររបស់ជីនបែបនេះ គេក៏ប្រញាប់ទៅបន្ទប់របស់គេវិញយ៉ាងលឿន។
ពេលដេជុនទៅបាត់ជីនក៏បានបីជីស៊ូឡើងមកបន្ទប់របស់គេ ព្រោះគេអាចនឹងស្រួលមើលថែនាង មកដល់បន្ទប់គេ គេក៏ដាក់នាងឱ្យគេងលើពូករបស់គេថ្មមៗហើយក៏ប្រញាប់ប្រញាល់យកកន្លែងសើមដើម្បីជូតខ្លួនឱ្យនាងដើម្បីឱ្យនាងគេងបានស្ងប់ ចំណែកគេវិញក៏បានអង្គុយមើលមុខរបស់នាងរហូតហើយក៏និយាយ...
<<បងសុំទោស ដែលទុកឯងចោល>> និយាយរួចគេក៏យកដៃរបស់គេទៅចាប់ដៃរបស់នាងដែលកំពុងគេងរួចហើយក៏លង់លក់នៅក្បែរនាងបាត់ទៅ ។
+++
<<ទីបំផុតខ្ញុំមកដល់ហើយ! សួស្ដី!តើមានបន្ទប់នៅសល់ទេ?>>
<<ចាសលោក គឺមានខាងយើងសុំអត្តសញ្ញាណប័ណ្ណរបស់លោកបន្តិចដើម្បីចុះឈ្មោះ!>>
<<នេះ បាទ!>>
<<អរគុណច្រើន នេះជាកាតបន្ទប់របស់លោក! សំណាងល្អជាមួយដំណើរកម្សាន្តណាលោកជីវូ>> ជីវូមកដល់បាត់!
YOU ARE READING
គូរស្នេហ៍រាជវង្ស
Romance[Royal Couple] ស្នេហាឃើញភ្លាមស្រឡាញ់ភ្លែតរបស់រាជទាយាទមួយអង្គដែលមានបំណងចង់សម្រេចបំណងរបស់ខ្លួនមុនទទួលយកបន្ទុកដ៏ធ្ងន់គឺ ឡើងសោយរាជ្យក្លាយជាស្ដេច ។ ទ្រង់បានជួបនារីម្នាក់ដោយចៃដន្យហើយបានស្រឡាញ់នាងដោយមិនដឹងអ្វីទាំងអស់ពីនាង ។ មិនដឹងថានាងជាព្រះនាង ថែមទាំងមិនដ...