Part 1:ជួបដំបូង

874 42 13
                                    

នៅក្នុងឃ្លាំងមួយកន្លែងដែលមានសភាពស្ងប់ស្ងាត់ជ្រងំជាកន្លែងសម្រាប់អ្នកលេងឬជាតំបន់ម៉ាហ្វៀលធ្វើមុខជំនួញឬជួញដូររបស់ខុសច្បាប់ចេញទៅក្រៅប្រទេស។មានមនុស្សចំនួនពីក្រុមបានមកក្នុងឃ្លាំងនេះព្រមទាំងមានរបស់នៅក្នុងដៃរៀងខ្លួនមើលទៅពួកគេមានការប្រុងប្រយ័ត្នខ្លាំងណាស់ យើងក៏អាចសន្និដ្ឋានបានថាពួកគេនេះគឺប្រាកដជាមកជួយដូររបស់ខុសច្បាប់ជាមិនខាន។ ពួកគេបានដូរកាតាបគ្នាទៅវិញទៅមកដោយមានការប្រុងប្រយ័ត្ន បន្ទាប់មកបានបើកមើលរបស់ដែលនៅក្នុងកាតាបនោះរាងខ្លួន ហើយពិនិត្យមើលដោយមានការប្រុងប្រយ័ត្នជាទីបំផុត ព្រោះខ្លាចក្រុមម្ខាងទៀតលេងល្បិចឬក៏ឲ្យរបស់ក្លែងក្លាយមកកាន់ខ្លួន។

« យ៉ាងម៉េចដែរតើរបស់នៅក្នុងនេះសុទ្ធដែរឬអត់? »បុរសម្នាក់ ដែលត្រូវជាមេគេបាននិយាយទៅកាន់កូនចៅដែលកំពុងពិនិត្យមើលរបស់

« បាទចៅហ្វាយ!!គឺសុទ្ធ 100% »កូនចៅ តបទៅវិញព្រមទាំងលើកថ្នាំមួយកញ្ចប់ទៅឲ្យចៅហ្វាយមើលដែលធ្វើឲ្យយើងដឹងថានេះគឺជាកញ្ចប់ថ្នាំញៀន

« ល្អខ្លាំងណាស់ ធ្វើមុខជំនួញទាល់តែសុច្ចរិតទើបនៅជាមួយគ្នាកើត!! »បុរសម្នាក់នោះនិយាយព្រមទាំងសម្លឹងមើលមុខអ្នកម្ខាងទៀត

« យ៉ាងម៉េចដែរលុយគ្រប់ឬអត់ »បុរសម្នាក់ដែលមើលទៅមានសភាពស្ងប់ស្ងាត់មុខមាំដែលជាមេគេមានឈ្មោះថា Johnកាន់កូនចៅជំនិតរបស់ខ្លួនដែរអោនរាប់មើលលុយនៅក្នុកាតាប

« បាទចៅហ្វាយលុយនៅក្នុងនេះគ្រប់ចំនួនហើយ »កូនចៅជំនិត ប្រាប់ទៅកាន់ចៅហ្វាយខ្លួន

« ល្អខ្លាំងណាស់ខ្ញុំគិតថាលើកក្រោយពួកយើងនឹងអាចធ្វើមុខជំនួញជាមួយនឹងគ្នាម្ដងទៀតណា »John និយាយព្រមទាំងញញឹមហើយហុចដៃចាប់ដៃគ្នាជាមួយបុរសម្ខាងទៀត

« ល្អខ្លាំងណាស់!!ខ្ញុំរីករាយដែលធ្វើការជាមួយលោកJohn »បុរសនោះ បានចាប់ដៃJohnហើយតបមកវិញទាំងញញឹមដូចគ្នា

បន្ទាប់ពីការដោះដូររបស់គ្នារួចរាល់អស់ហើយពួកគេបានលាគ្នាទាំងញញឹមដើម្បីទៅកន្លែងស្នាក់នៅរៀងខ្លួនវិញ ព្រោះបាននៅបន្តទៀតអាចនឹងប៉ូលីសមកតាមទាន់ព្រោះរាល់ថ្ងៃនេះប៉ូលីសកំពុងតែស៊ើបរឿងក្ដីអ្នកជួញដូរថ្នាំនិងវត្ថុខុសច្បាប់ទៅក្រៅប្រទេសផង។

រឿង អំណាចស្នេហ៍ម៉ាហ្វៀល«GL»Where stories live. Discover now