Part 14: ប្រចណ្ឌ

856 43 42
                                    

+ថ្ងៃថ្មី

ព្រឹកនេះBella បានភ្ញាក់មកពីគេងលឿនជាងសល់មួយដងនាងបានដើរចុះមកក្រោមដើម្បីញ៉ាំអាហារទាំងមានអារម្មណ៍សប្បាយរីករាយទាំងព្រឹកព្រលឹម។មកដល់តុអាហារក៏ឃើញថាអ្នកគ្រប់គ្នាបានមកអង្គុយនៅកន្លែងរៀងខ្លួនតែដូចជាមិនទាន់ឃើញវត្តមានរបស់Annaទាល់តែសោះមិនដឹងថាពេលនេះភ្ញាក់ពីគេងហើយឬនៅ។

« ថ្ងៃនេះងើបពីគេងលឿនម៉្លេះកូន? »Mr.Nawat បានសួរទៅកាន់Bella ដែលកំពុងដើរចុះមកក្រោមទាំងសប្បាយចិត្ត

« ថ្ងៃហ្នឹងមានអារម្មណ៍ល្អទាំងព្រឹកតែម្ដង »John ក៏បន្តនិយាយព្រោះឃើញថាBella សប្បាយចិត្តដើរមកញញឹមរហូតមកដល់កន្លែងអង្គុយញ៉ាំបាយ

« គឺប៉ានឹងឲ្យខ្ញុំទៅធ្វើការនៅក្រុមហ៊ុននោះអី ខ្ញុំមិនបាច់នៅផ្ទះដេកស៊ីអត់ប្រយោជន៍នោះទេ »Bella ញញឹមស្ញេញទៅកាន់បងប្រុស

« មកពីកូនធំហើយទើបបានជាប៉ាចង់ឱ្យកូនរកអ្វីដែលថ្មីសម្រាប់ចូលមកនៅក្នុងជីវិតមួយនេះ »Mr.Nawat

ពួកគេក៏ចាប់ផ្ដើមញ៉ាំបាយបណ្ដើរនិយាយគ្នាពីនេះពីនោះដើម្បីបង្កើនបរិយាកាសកុំឲ្យស្ងាត់។ពេលកំពុងតែញ៉ាំសុខៗក៏មានសំឡេងមួយបានបន្លើឡើងពីខាងលើ..

« ឈប់សិនម៉េចបានជាមិនញ៉ាំបាយចាំខ្ញុំសោះអញ្ចឹង !! »Anna បើរត់ចុះមកពីលើបន្ទប់ទាំងប្រហែប្រហប

« នេះក្មួយមិនដឹងតួនាទីទៀតថាត្រូវងើបថ្មើរណា?តិចទៀតចូលរៀនហើយកុំឱ្យយឺតបែបនេះទៀតឮទេ »Mr.Nawat បានព្រានប្រដៅAnnaបន្តិចAnnaមិនបានតបតបានត្រឹមតែអង្គុយឲ្យមុខចុះ

« បានហើយឆាប់ញ៉ាំបាយទៅ!!តិចទៀតចាំអ៊ំឲ្យបងBella ជូនទៅទិញសម្ភារៈសិក្សាបន្តិច »ដោយឃើញថាក្មួយស្រីអន់ចិត្តគាត់ក៏បាននិយាយលួងលោមទៅការនាង Annaឮហើយងើបមុខមកញញឹមទាំងសប្បាយចិត្តយ៉ាងខ្លាំង

« តែប៉ាថ្ងៃហ្នឹងខ្ញុំរវល់ត្រូវចេញទៅក្រៅជួបមិត្តភក្ដិ មិនបាននាំទៅទេ »Bella ថាស្ដីប្រកែកយ៉ាងលឿន

« ឆាប់ញ៉ាំបាយឱ្យហើយទៅនៅប្រកែកគ្នាហ្នឹងហើយ »John និយាយទៅកាន់អ្នកទាំងអស់គ្នាទាំងមុខមាំមាត់នៅទំពារបាយមិនឈប់

រឿង អំណាចស្នេហ៍ម៉ាហ្វៀល«GL»Where stories live. Discover now