+ភូមិគ្រឹះMr.Nawat
មានក្មេងស្រីម្នាក់បានដើរតាមម៉ែដោះចូលទៅក្នុងភូមិគ្រឹះដ៏ធំស្គឹងស្កៃរបស់Mr.Nawatនាងមើលទៅមានអាយុទើបតែ19ឆ្នាំតែប៉ុណ្ណោះ។នាងគឺត្រូវជាក្មួយបង្កើតរបស់Mr.Nawatដែលប៉ាម៉ាក់របស់នាងគឺត្រូវជាបងប្អូនបង្កើតរបស់Mr.Nawat ក្មេងស្រីម្នាក់នោះមែនឈ្មោះថា V Anna នាងមករស់នៅក្នុងភូមិគ្រឹះមួយនេះដោយសារតែប៉ាម៉ាក់របស់នាងមានភារកិច្ចត្រូវធ្វើនៅក្រៅប្រទេសមួយរយៈធំទើបផ្ញើ Anna ឱ្យមករស់នៅជាមួយMr.Nawatមួយរយៈធំដូចគ្នា។
« នេះមកដល់ហើយមែនទេក្មួយ? »Mr.Nawat បានសួរទៅកាន់ Anna ដែលកំពុងដើរមកជាមួយនឹងម៉ែដោះ
« ជំរាបសួរលោកអ៊ំ!!ជំរាបសួរបងប្រុសJohn »Anna ដើរមកដល់កន្លែងអ្នកទាំងពីរអង្គុយលើកដៃសំពះជម្រាបសួរយ៉ាងសុភាពរាបសារ
« ឡើងមកអង្គុយសិនមកក្មួយ »Mr.Nawat Annaបានដើរទៅអង្គុយនៅលើសាឡុង
« ក្មួយរាល់ថ្ងៃនៅរៀនមែនទេ? »Mr.Nawat
« ចាសខ្ញុំរាល់ថ្ងៃគឺនៅរៀន!! »Anna
« អញ្ចឹងក្មួយមកនៅទីនេះ!!ចាំអ៊ំផ្គត់ផ្គង់ថ្លៃចំណាយចាយវាយឱ្យក្នុងការសិក្សា »Mr.Nawat Annaឮហើយញញឹមទាំងសប្បាយចិត្ត
« ពិតមែនក៏អីលោកអ៊ំខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ »Anna ចោទសួរទៅកាន់Mr.Nawatទាំងញញឹម Mr.Nawatក៏ងក់ក្បាលញញឹមតបវិញ
« ចុះដូចជាបាត់បងBella ទៅណា?នេះខ្ញុំខានឃើញគាត់យូរណាស់មកហើយ »Anna បន្ទាប់ពីសប្បាយចិត្តទើបចាប់អារម្មណ៍ថាដូចបាត់Bella ព្រោះនាងបានបែកគ្នាពីBella យូរណាស់មកហើយ
« Bella គេចេញទៅខាងក្រៅតាំងពីយប់មកម្ល៉េះ!! »John
« មកដល់សួររកតែBella ដូចមិនឃើញមនុស្សដែលអង្គុយនៅជិតនេះសោះគ្មានឮសួរសុខទុក្ខសូម្បីតែបន្តិច »John បង្ហាញទឹកមុខដូចជាអន់ចិត្តដែលគេមិននឹកដល់ខ្លួនសូម្បីតែបន្តិច
« ឆឺស!!មកពីបងមិនគួរឱ្យស្រឡាញ់ដូចជាBella នោះអី »Anna និយាយឌឺទៅកាន់Johnវិញធ្វើឱ្យគេទម្លាក់កាសែតចុះរួចសម្លក់មើលមុខAnnaវិញ
« បានហើយពួកឯងទាំងពីរនេះឈ្លោះគ្នាតាំងពីតូចរហូតដល់ធំ ពេលណាបានចេះស្រឡាញ់គ្នាខ្លះហ្អា »Mr.Nawat លើកដៃហាមអ្នកទាំងពីរបើនៅបន្តទៀតប្រាកដជាឃាត់មិនឈ្នះឡើយ ព្រោះពួកគេទាំងពីរនាក់ហ្នឹងជាសត្រូវនឹងគ្នាតាំងពីក្មេងៗមកម៉្លេះ។
YOU ARE READING
រឿង អំណាចស្នេហ៍ម៉ាហ្វៀល«GL»
Actionពីមនុស្សម្នាក់មិនដែលធ្លាប់ស្គាល់គ្នា ប្រែមកក្លាយជាស្នេហា ក្ដីស្រឡាញ់កើតចេញពីការអាណិត ទាំងដែលខ្លួនឯងជាកូនរបស់ម៉ាហ្វៀល ជាអ្នកលេងហ្នឹងមានអំណាចធ្វើឲ្យគ្រប់គ្នាខ្លាចរអា 😵💀តើស្នេហាមួយនេះនឹងទៅជាយ៉ាងណា..?