+ផ្ទះMr.Nawat
ម៉ោង9ប្រាប់ទៅហើយពីរនាក់ហ្នឹងនៅគេងឱបគ្នាមិនព្រមភ្ញាក់នៅឡើយទេប្រហែលជាយប់មិញអស់កម្លាំងខ្លាំងហើយមើលទៅបានជាថ្មើនេះហើយនៅមិនព្រមងើបទៀត។បានមួយសន្ទុះក្រោយមក pichy បានភ្ញាក់ពីគេងមុនBella ។
« អឹម..នេះភ្លឺហើយមែនទេ?អាវ..ហើយដៃអ្នកណាគេហ្នឹង!! »pichy ខំប្រឹងបើកភ្នែកតិចៗរួចហើយយកដៃញីភ្នែកដើម្បីឲ្យបើកភ្នែកកាន់តែងាយស្រួល គ្រាន់តែបានបើកភ្នែកឃើញច្បាស់ភ្លាមក៏បានឃើញដៃអ្នកណាមិនដឹងឱបខ្លួនយ៉ាងជាប់
« អា៎យ.......!!!មនុស្សឆ្កួត »សម្លេងស្រែកមួយទំហឹងសឹងតែបែកផ្ទះបានធ្វើឲ្យBellaភ្ញាក់ ងើបមកទាំងមមីមមើល
« ហើយម៉េចបានជាស្រែខ្លាំងម្ល៉េះ?មានរឿងអីមែនទេ? »Bella ងើបមកទាំងបើកភ្នែកមិនរួម pichy មិនបានឆ្លើយគិតតែពីរអង្គុយយកដៃអោបខ្លួនហើយសម្លឹងមើលទៅBella ទាំងខឹង
« នាគ!!ផាច់!! »pichy ដោយសារទ្រាំនិងការខឹងមិនបានទះBella មួយកំផ្លៀង Bella ត្រូវគេទះអញ្ចឹងស្វាងងងុយគេងអាលីង😐🙂 [ ឃើញអត់ឪជួយហើយបានទោសទៀត🌚🤧 ]
« អួយឈឺណាស់អ្នកនាង!!ហេតុអ្វីសុខៗមកទះកំផ្លៀងខ្ញុំអញ្ចឹង ខ្ញុំឈឺណា..»បន្ទាប់ពីត្រូវមួយកំផ្លៀងរបស់pichy ហើយធ្វើឱ្យBella រាងក្ដៅចិត្តបន្តិចដែរ
« ប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ផង!សម្រាប់មនុស្សព្រាននារីដូចជាអ្នកនាង🤧 »pichy Bella ឮហើយក៏ឆ្ងល់
« នេះមានរឿងអ្វីកើតឡើងខ្ញុំមិនយល់ទេ? »Bella បានសួរទៅកាន់pichy ទាំងឆ្ងល់ព្រោះខ្លួនមិនយល់ពិតមែន
« គឺអ្នកនាងគេងឱបខ្ញុំហ្នឹងហើយ ហិកហិក!! អ្នកនាងពិតជាចរិតអន់ខ្លាំងណាស់ នាគ...!! »pichy និយាយទាំងយំរៀបលើកដៃទះBella ម្ដងទៀតប៉ុន្តែត្រូវបានBella ចាប់ជាប់
« ស្ដាប់ខ្ញុំនិយាយសិនណារឿងមិនមែនបែបនេះទេ »Bella ចាប់កាន់ដៃpichy ជាប់pichy ខំប្រឹងរើចេញ
« បើមិនមែនបែបហ្នឹង?ឱ្យរឿងបែបណាវិញ ហិកហិក!!យប់មិញអ្នកនាងធ្វើអីខ្ញុំខ្លះប្រាប់មក »pichy និយាយខ្លាំងៗទៅកាន់Bella
« អ្នកនាងត្រូវពួកចោរចាប់ជំរិត ហើយខ្ញុំក៏បានទៅជួយនៅឯក្លឹបដោយមិនដឹងយកទៅណាទើបខ្ញុំយកអ្នកនាងមកផ្ទះខ្ញុំ រួចហើយយប់មិញនេះអ្នកនាងស្រវឹងខ្លាំងពេកបានជាស្រមៃរូបភាពអាក្រក់ៗហើយស្រែកហៅខ្ញុំឲ្យទៅអោបអ្នកនាងខ្លួនឯងទេ ដោយសារតែអាណិតទើបខ្ញុំព្រមឱប បើខ្ញុំមិនជួយទេពេលនេះអ្នកនាងមិនដឹងត្រូវពួកនោះចាប់រំលោភយ៉ាងម៉េចទេ »Bella ព្រលែងដៃpichy ហើយរៀបរាប់រឿងទាំងអស់ទៅប្រាប់pichy ឱ្យដឹង
« នេះជារឿងពិតមែនទេ?មិនមែននិយាយរកលេសឯណា? »pichy ពេលបានស្ដាប់សម្ដីBella និយាយហើយឈប់យំរួចសួរបកទៅBella វិញ
« គិតបែបណាក៏គិតទៅ? »និយាយរួចហើយBella ងើបដើរចូលទៅក្នុងបន្ទប់ទឹកទាំងទឹកមុខស្មើ pichy ពេលឃើញទឹកមុខBella បែបនេះមានអារម្មណ៍ថាខុសយ៉ាងខ្លាំង
~តុ តុ~
សំឡេងគោះទ្វារ!!!
« អ្នកនាងមិញមានរឿងអ្វីកើតឡើងមែនទេ?ខ្ញុំបានឮសំឡេងស្រែកតើនេះមានរឿងអ្វី? »ម៉ែដោះ គោះទ្វារបណ្ដើរស្រែកសួរអ្នកខាងក្នុងបណ្ដើរ
« តើនេះឲ្យខ្ញុំធ្វើយ៉ាងម៉េច?បើគេចូលបន្ទប់ទឹកបាត់ហើយហ្នឹង ឱ្យខ្ញុំទៅបើកទ្វារមិនកើតទេបើគេឃើញថាខ្ញុំនៅក្នុងបន្ទប់តែពីរនាក់បែបនេះងាប់ជាមិនខានទេខ្ញុំនៅផ្ទះគេផង »pichy ពេលដែលបានឮសម្ដីម៉ែដោះហើយចាប់ផ្ដើមភ័យខ្លួន
« អ្នកនាងម៉េចអត់ឮការតបឆ្លើយអញ្ចឹង!!អ្នកនាងមានរឿងអីមែនទេ? »ម៉ែដោះ នៅតែបន្ដគោះទ្វារមិនឈប់ហើយស្រែកសួរអ្នកនៅខាងក្នុងបន្ទប់ទាំងបារម្ភ
« អ្នកនាងអ្នកនាង តុ តុ ....»ដោយសារតែទ្រាំមិនបានpichy ក៏សម្រេចចិត្តរត់ចុះពីលើគ្រែហើយមកគោះទ្វារបន្ទប់ទឹកBella
« មានរឿងអ្វីមែនទេបានជាមកគោះទ្វារខ្ញុំបែបនេះ? »Bella ឮសំឡេងគោះទ្វារហើយបានសួរបកទៅវិញទាំងឆ្ងល់
« គឺមានគេមករកអ្នកនាងនៅបន្ទប់!!ឆាប់ចេញទៅបើកទ្វារឲ្យគេទៅ »pichy Bella ពេលបានឮអញ្ចឹងយកសំលៀកបំពាក់មកផ្លាស់ហើយចេះពីបន្ទប់ទឹកយ៉ាងលឿន
~ក្រាក~
សំឡេងបើកទ្វារ!!
« នាងឆាប់ចូលទៅក្នុងបន្ទប់ទឹកទៅ ទុកឱ្យខ្ញុំជាអ្នកដោះស្រាយ »Bella បើកទ្វារបន្ទប់ទឹកភ្លាមនិយាយទៅកាន់pichy ឱ្យចូលពួនក្នុងបន្ទប់ទឹកpichy មិនបានចាំយូរក៏ធ្វើតាមសម្ដីBella
~ក្រាក~
« មានរឿងអ្វីមែនទេម៉ែដោះ? »Bella បើកទ្វាររួចសួរទៅកាន់ម៉ែដោះដែលឈរនៅមុខបន្ទប់ខ្លួន
« នាងអ្នកមានរឿងអ្វី!?បានស្រែកឮម្ល៉េះហើយខ្ញុំគោះទ្វាយូរហើយទើបបើក »ម៉ែដោះ
« អ៎ខ្ញុំគ្មានរឿងអ្វីទេ?ខ្ញុំចូលមួយទឹកហើយឃើញជីងចកទើបខ្ញុំខ្លាចរួចហើយក៏ស្រែកទៅ ប៉ុន្តែឥឡូវហ្នឹងជីងចក់វាចេញបាត់ហើយ »Bella
« ចូរអ្នកនាងឃ្លានទេខ្ញុំឲ្យគេលើករបស់មកឲ្យ »ម៉ែដោះ
« មិនអីទេចាំខ្ញុំចេញទៅញ៉ាំខាងក្រៅ »Bella
« ចា៎ »ម៉ែដោះ ឱនក្បាលបន្តិចដើម្បីទទួលបញ្ជា រួចBella ក៏បានបិទទ្វារបន្ទប់វិញទៅ។
ចប់
To be continued......
YOU ARE READING
រឿង អំណាចស្នេហ៍ម៉ាហ្វៀល«GL»
Actionពីមនុស្សម្នាក់មិនដែលធ្លាប់ស្គាល់គ្នា ប្រែមកក្លាយជាស្នេហា ក្ដីស្រឡាញ់កើតចេញពីការអាណិត ទាំងដែលខ្លួនឯងជាកូនរបស់ម៉ាហ្វៀល ជាអ្នកលេងហ្នឹងមានអំណាចធ្វើឲ្យគ្រប់គ្នាខ្លាចរអា 😵💀តើស្នេហាមួយនេះនឹងទៅជាយ៉ាងណា..?