ក្នុងហាងកាហ្វេ
« នេះបងទើបមកពីណាហ្នឹង?ហើយម៉េចបានជាមកជាមួយគាត់ម្នាក់នេះ »Charlot គ្រាន់តែឃើញថាpichy មកវិញមានអារម្មណ៍សប្បាយចិត្តជាខ្លាំងរត់ទៅទទួលបងស្រីយ៉ាងលឿនប៉ុន្តែបានប្រែទឹកមុខភ្លាមៗពេលឃើញBella មកជាមួយpichy ដែរ
« គឺគឺ....អឹមគឺថាគឺថា..»
« គឺយប់មិញហ្នឹងpichy មិនស្រួលខ្លួននាងបានចេញទៅខាងមុខក្លឹបពេលដែលខ្ញុំបើកឡានមកឃើញpichy មិនស្រួលខ្លួនបែបនេះទើបជូននាងទើបសម្រាកនៅខុនដូមួយកន្លែងតែប៉ុណ្ណឹង »ដោយសារតែឃើញpichy ដូចជាមានសម្ពាធខ្លាំងពេកBella បាននិយាយជំនួសpichy តែម្ដងទៅ
« ពិតឬអត់ហ្នឹង? »Charlot ហាក់នៅមិនទាន់ជឿសម្ដីBella នោះទេអារម្មណ៍សង្ស័យនៅតែកើតមានចំពោះអ្នកទាំងពីរនេះបាត់ពីក្លឹបជាមួយគ្នាពេញមួយយប់ហើយមកវិញជាមួយគ្នាទៀតអ្នកណាដែលមិនសង្ស័យនោះ។
« គឺ..គឺពិតហ្នឹងហើយ! »pichy ងាកសម្លឹងមើលមុខBella បន្តិចទើបបែបទៅសម្លឹងCharlot វិញរួចនិយាយទាំងប្រដាប់ត្រដួល ដែលធ្វើឲ្យអ្នកចាំស្ដាប់ហ្នឹងតឹងទ្រូងជំនួស។
« បានហើយបើគាត់មកហើយឈប់សួរដេញដោលគាត់ទៅ »Tina ស្រែកពីក្រោយទៅកាន់អ្នកទាំងបីដែលកំពុងនិយាយតឹងសរសៃ-ក-ដាក់គ្នា
ពួកគេទាំងបីបានដើរចូលមកអង្គុយកៅអីរួមតុជាមួយគ្នា ខ្សែភ្នែកCharlot នៅតែសម្លឹងមើលអ្នកទាំងពីរទាំងសង្ស័យដដែល។ធ្វើឱ្យBella pichy មានអារម្មណ៍ថាមិនស្រួលនៅក្នុងខ្លួនព្រោះមើលទៅCharlot ដូចជាមិនបានជឿនៅសម្ដីពួកគេនិយាយមុននេះសូម្បីតែបន្តិច។
« កាហ្វេមកហៅញ៉ាំឱ្យត្រជាក់ចិត្តសិនទៅ »Tina ដើរមកព្រមទាំងកាន់កាហ្វេនៅក្នុងដៃរួចហើយយកមកដាក់នៅលើតុឱ្យអ្នកទាំងបីដែលអង្គុយរង់ចាំ
« ចុះយប់មិញពេលដែលបងបាត់ខ្លួនឯងបានទៅផ្ទះវិញឬអត់? »pichy សួរទៅកាន់Charlot ទាំងទឹកមុខរៀបស្មើ Charlot មិនបាននិយាយតែបែរជាគ្រវីក្បាលជំនួសវិញ
« ហើយចុះយប់មិញមិនទៅផ្ទះហើយគេងនៅឯណា? »pichy ដំឡើងសំឡេងបន្តិចធ្វើឲ្យ Charlot ចាប់ផ្ដើមភ័យដូចគ្នាព្រោះយប់មិញហ្នឹងខ្លួនក៏មិនបានទៅផ្ទះដែរគឺគេងនៅក្នុងក្លឹបសំខាន់គេងលើengfa ទៀត
YOU ARE READING
រឿង អំណាចស្នេហ៍ម៉ាហ្វៀល«GL»
Actionពីមនុស្សម្នាក់មិនដែលធ្លាប់ស្គាល់គ្នា ប្រែមកក្លាយជាស្នេហា ក្ដីស្រឡាញ់កើតចេញពីការអាណិត ទាំងដែលខ្លួនឯងជាកូនរបស់ម៉ាហ្វៀល ជាអ្នកលេងហ្នឹងមានអំណាចធ្វើឲ្យគ្រប់គ្នាខ្លាចរអា 😵💀តើស្នេហាមួយនេះនឹងទៅជាយ៉ាងណា..?