Part 5:ចាប់ខ្លួន

436 38 8
                                    

pichy ដោយសារឃើញស្ថានការដូចជាមិនសូវស្រួលទើបព្យាយាមចាកចេញទៅខាងក្រៅឱ្យលឿនបំផុត..។

« អូនស្អាតត្រូវការបងជូនទៅផ្ទះវិញទេ?ស្រវឹងខ្លាំងបែបនេះដឹងតែទៅផ្ទះវិញមិនកើតហើយ »បុរសម្នាក់និយាយមកកាន់pichy ទាំងទឹកមុខព្រាន

« អត់ទេខ្ញុំមានមិត្តហើយ!! »pichy ដោយសារមិនចង់នៅរញ៉េរញ៉ៃជាមួយពួកហ្នឹងទៀតបានឆ្លើយមួយម៉ាត់យ៉ាងខ្លីបម្រុងនឹងដើរចេញទៅហើយតែត្រូវ..

« អេឈប់សិនមើលអូនស្អាត!!ឱ្យពួកបងចូលទៅផ្ទះទៅស្រវឹងខ្លាំងបែបនេះបើកឡានមិនកើតទេ? »បុរសម្នាក់នោះកាន់ដៃpichy ពីក្រោយ pichy ឃើញបែបនេះចាប់ផ្ដើមភ័យ

« មិនបាច់ចាំខ្លាចទេពួកបងល្អទេ?ឥឡូវមិនឱ្យបងជូនទៅផ្ទះឱ្យបងជូនទៅរកមិត្តវិញក៏បានដែរ ព្រោះឃើញដើរមកបន្ទប់ទឹករ៉េរ៉ូពេញផ្លូវ »បុរសម្នាក់ទៀតនិយាយលួងលោមpichy

« តើលោកអាចជូនខ្ញុំទៅកន្លែងមិត្តខ្ញុំបានអត់?ព្រោះពេលនេះខ្ញុំឈឺក្បាលខ្លាំងណាស់ »pichy ពេលបានឮសូម្បីគេនិយាយបែបនេះមិនបានគិតច្រើនទេ

បុរសទាំងពីរនាក់ហ្នឹងងក់ក្បាលយល់ព្រមរួចហើយនាំpichy ចេញពីបន្ទប់ទឹកសំដៅចូលទៅខាងក្នុងក្លឹបវិញ។ពេលកំពុងតែដើរបុរសទាំងពីរនាក់ហ្នឹងដូចមិនមែនជូនpichy ចូលខាងក្នុងទេតែបែរជានាំចេញទៅខាងក្រៅវិញ ដោយសារតែស្រវឹងខ្លាំងពេកpichy ក៏មិនបានចាប់អារម្មណ៍គិតតែពីដើរតាមគេ។

« ពួកបងនាំខ្ញុំទៅណាហ្នឹង?ម៉េចដើរយូរហើយអត់ទាន់ដល់អញ្ចឹង!! »pichy ដើរបានមួយសន្ទុះទើបឈប់សួរទៅកាន់បុរសទាំងពីរ

« តាតិចទៀតទៅដល់ហើយ »បុរសម្នាក់ ឆ្លើយតបមកវិញទាំងញញឹមរួចក៏បានដើរទៅទៀតរហូតដល់ចំណតចតឡាន

« នេះម៉េចសុទ្ធតែឡានអញ្ចឹង!!នេះពួកឯងចង់ធ្វើអីមែនទេ? »pichy បានក្រឡេកមើលជុំវិញខ្លួនឃើញសុទ្ធតែឡានទើបងាកទៅសួរពួកគេម្ដងទៀត

« គឺនាំអូនទៅសប្បាយមួយកន្លែងទៀតហ្នឹងហើយ? »បុរសម្នាក់ និយាយទាំងទឹកមុខព្រានរួចញញឹមចុងមាត់ pichy នៅពេលនេះចាប់ផ្ដើមភ័យខ្លួនហើយ

រឿង អំណាចស្នេហ៍ម៉ាហ្វៀល«GL»Where stories live. Discover now