មួយអាទិត្យក្រោយមក ពួកគេពេលនេះមិនដែលបានជួបគ្នានោះទេ។ដោយសារតែរវល់រាងខ្លួនទើបមិនអាចមានពេលសប្បាយជាមួយគ្នាដូចមុនទៀត ហើយសូម្បីតែទំនាក់ទំនងរបស់ពួកគេក៏មិនសូវជិតស្និទ្ធដូចមុនដែរ។
ពេលយប់ម៉ោង9:40
ដោយសារតែខាតជួបគ្នាយូរហើយHeidi engfa បានខលទៅហៅCharlot pichy Tinaឱ្យមកក្លឹបខ្លួនទាំងយប់ដើម្បីជួបលាងជួបជុំគ្នាម្ដងដោយនៅក្នុងចំណោមពួកគេគ្មានអ្នកណាចាប់អារម្មណ៍អំពីវត្តមានរបស់Bella ឡើយពួកគេបាននាំគ្នាផឹកស៊ីរាំលេងសប្បាយទាំងមិនខ្វល់។
ភូមិគ្រឹះMr.Nawat
~តុ តុ~
សំឡេងគោះទ្វារ!!
« ឆាប់ចូលមក!! »Bella និយាយទៅកាន់អ្នកដែលគួរទ្វារបន្ទប់ខ្លួនឲ្យចូលមកខាងក្នុង
~ក្រាក~
« នេះមានការអ្វីមែនទេBoy ?បានជាមករកខ្ញុំទាំងកណ្ដាលយប់បែបនេះ »គ្រាន់តែបានឃើញអ្នកគួរទ្ចាអម្បាញ់មិញចូលមកក្នុងបន្ទប់ខ្លួនភ្លាមBella ទម្លាក់សៀវភៅដែលខ្លួនបានអានរួចហើយងាកមកសួរដេញដោលនាយភ្លាម
« គឺនេះជាឯកសារដែលចៅហ្វាយឱ្យខ្ញុំទៅស៊ើបពីជីវប្រវត្តិក្មេងស្រីម្នាក់នេះនោះអី »Boy លើកបង្ហាញឯកសារទៅកាន់Bella រួមទាំងរូបថតមួយសន្លឹកផងដែរ
« ឯងពិតជាធ្វើការបានល្អមែន? »Bella ទទួលឯកសារពីដៃBoy យកមកបើកមើល គេបើកមើលបានបន្តិចក៏លេចស្នាមញញឹមចេញមកដែរ ធ្វើឲ្យBoy ឃើញហើយឆ្ងល់ជាខ្លាំង
« អ្នកនាងសប្បាយចិត្តរឿងអ្វីមែនទេ? »Boy បានសួរទៅកាន់Bella ដែរអង្គុយញញឹមបន្ទាប់ពីឃើញឯកសារនោះហើយ
« ឈ្មោះ pich Vote Saravodyហៅកាត់pichy រៀនចប់ឆ្នាំទី 2 ជាកូនរបស់ម្ចាស់ក្រុមហ៊ុនមានជាងគេនៅកម្ពុជា »Bella អានឯកសារនោះលឺៗរួចទាំងស្នាមញញឹមទាំងសប្បាយចិត្ត
« ជាកូនអ្នកមានដែរតើអញ្ចឹងតើបានវាយឫកខ្លាំងណាស់ »Bella និយាយម្នាក់ឯងពេលដឹងជីវប្រវត្តិpichy ហើយ ដែលជាហេតុធ្វើឲ្យBoy បានត្រឹមតែឈរសម្លឹងមុខចៅហ្វាយនាយដែរអង្គុយញញឹមទាំងឆ្ងល់
YOU ARE READING
រឿង អំណាចស្នេហ៍ម៉ាហ្វៀល«GL»
Actionពីមនុស្សម្នាក់មិនដែលធ្លាប់ស្គាល់គ្នា ប្រែមកក្លាយជាស្នេហា ក្ដីស្រឡាញ់កើតចេញពីការអាណិត ទាំងដែលខ្លួនឯងជាកូនរបស់ម៉ាហ្វៀល ជាអ្នកលេងហ្នឹងមានអំណាចធ្វើឲ្យគ្រប់គ្នាខ្លាចរអា 😵💀តើស្នេហាមួយនេះនឹងទៅជាយ៉ាងណា..?