Fourth's pov
តាំងពីកើតមករហូតមកដល់ពេលនេះខ្ញុំមិនដែលគិតនោះទេថាជីវិតរបស់ខ្ញុំត្រូវធ្លាក់មកដល់ចំនុចនេះតាំងពីម៉ាក់ស្លាប់ទៅលោកប៉ាក៏បានរៀបការជាមួយអ្នកថ្មីគឺអ្នកមីងកល្យាណព្រមទាំងមានកូនស្រីម្នាក់ថែមទៀតនាងមានឈ្មោះថាដានីជាបងប្អូនជាមួយខ្ញុំដែលមានម្ដាយផ្សេងគ្នា ខ្ញុំមិនដែលស្អប់អ្នកទាំងពីរនោះទេទោះបីជាពួកគេមិនចូលចិត្តខ្ញុំក៏ដោយ។លោកប៉ាក៏ដូចគ្នាគាត់មិនសូវខ្វល់ខ្វាយជាមួយខ្ញុំដែរខ្ញុំឯកាណាស់តាំងពីគ្មានម៉ាក់នៅក្បែរមកខ្ញុំគេងនឹកម៉ាក់រាល់យប់យំរហូតដល់គេងលក់ក៏មាន។គ្រួសារខ្ញុំធ្លាប់តែមានជីវភាពល្អប្រសើរមានលុយកាក់មិនខ្វះតែតាំងពីពេលលោកប៉ាធ្លាក់ខ្លួនឈឺអ្នកមីងកល្យាណចូលបនល្បែងរាល់ថ្ងៃជំពាក់បំណុលគេជុំទិសរហូតដល់លោកប៉ាលាចាកលោកទៅចោលខ្ញុំម្នាក់ទៀត ពេលនេះខ្ញុំគ្មានអ្នកណាទៀតទេ ខ្ញុំត្រូវរៀនបណ្ដើរធ្វើការបណ្ដើរដើម្បីសងបំណុលគេជំនួសមីងកល្យាណព្រោះគាត់បានយកប្លង់ផ្ទះទៅដាក់នៅបនល្បែងបាត់ទៅហើយគាត់តែងតែគម្រាមខ្ញុំចង់លក់ផ្ទះតែមួយដែលនៅសល់ពីប៉ាម៉ាក់របស់ខ្ញុំ តែខ្ញុំមិនព្រមជាដាច់ខាតព្រោះវាជាកេរមតកតែមួយគត់ដែលខ្ញុំនៅសល់តែមិនយូរមិនឆាប់នោះទេផ្ទះនេះប្រាដកជាត្រូវគេរឹបអូសមិនខាន។ចំណែកដានីវិញនាងជាក្មេង
ហ៊ឺហារចាយវាយមិនចេះសន្សំសំចៃទេ គិតតែពីទិញរបស់នេះរបស់នោះមិនចេះចប់មិនចេះហើយ ខ្ញុំប្រដៅនាងមិនស្ដាប់ខ្ញុំជាបងសោះ។ជីវិតរបស់ខ្ញុំត្រូវបានផ្លាស់ប្ដូរពីក្មេងធ្លាប់រស់នៅសុខស្រួលមានប៉ាម៉ាក់នៅក្បែរតែពេលនេះខ្ញុំក្លាយជាក្មេងកំព្រារស់នៅជាមួយម្ដាយចុងនិងប្អូនស្រីចុងដែលគ្មានក្ដីអាណិតស្រឡាញ់ចំពោះខ្ញុំនោះទេ។ខ្ញុំអង្គុយយំម្នាក់ឯងក្នុងបន្ទប់រហូតដល់គេងលក់មិនដឹងខ្លួន។Morning ⛅
ព្រះសូរិយាបញ្ចេញរស្មីនាពេលព្រឹកព្រលឹមខ្ញុំបើកភ្នែកសន្សឹមៗក្រោកឡើងដោយមិនដឹងថាខ្លួនឯងគេងលក់តាំងពីស្មាលណាចាំមិនបានសោះ។ខ្ញុំភ្ញាក់ខ្លួនព្រើតព្រោះខ្ញុំក្រោកទៅរៀនយឺតនៅថ្ងៃនេះ ខ្ញុំត្រូវប្រញាប់ទៅសាលា។មិនបង្អង់យូរខ្ញុំក៏ក្រោកកញ្ឆក់យកកន្សែងពោះគោដើម្បីចូលទៅងូតទឹកសម្អាតខ្លួន។មិនដល់20នាទីនោះទេខ្ញុំក៏ចុះទៅខាងក្រោមប្រញាប់ទៅសាលាតែក៏ត្រូវទច់ងក់
«ឯងប្រញាប់ទៅណា?មិចថ្ងៃនេះមិនដាំបាយធ្វើម្ហូប
ទុកឲយើងនិងកូន?»មីងកល្យាណនិយាយមកកាន់ខ្ញុំធ្វើឲខ្ញុំបញ្ឃប់ជំហានដើរ។
«សុំទោសផងណាមីងថ្ងៃនេះខ្ញុំក្រោករៀងយឺតទើបមិនបានដាំបាយធ្វើម្ហូបឲមីងនិងអូនដានី»ខ្ញុំប្រញាប់តបទៅគាត់
«ក្រោកយឺត!!មនុស្សឯងនេះគ្មានទំនួលខុសត្រូវសោះ!ហើយថ្ងៃនេះយើងនិងកូនមានអីសុីទៅ»មីងកល្យាណនិយាយមកកាន់ខ្ញុំទាំងម៉ួម៉ៅ
YOU ARE READING
ភរិយាក្លែងក្លាយ🖤
Short Story«ខ្ញុំត្រូវធ្វើគ្រប់យ៉ាងដើម្បីគ្រួសារទោះត្រូវបង្ខំចិត្តធ្វើជាប្រពន្ធរបស់មនុស្សគ្មានធម៌មេត្ដាបែបនេះក៏ដោយ»🪥🌻