EP18:ជាពូ!!!!

1.8K 98 15
                                    

Admin's pov

+Morning 🌻

ពន្លឺព្រះអាទិត្យរះចាំងចូលតាមបង្អួចដែលមិនបានបិទធ្វើឲមនុស្សពីរនាក់ដែលកំពុងគេងអោបគ្នាយ៉ាងស្អិតរមួតភ្ញាក់ឡើង!!! Fourthបើកភ្នែកសន្សឹមៗទាំងអស់កម្លាំងគ្រាន់តែភ្ញាក់ភ្លាមនាយតូចយកដៃញីភ្នែកទាំងនៅងងុយ

«ហេតុអីក៏សង្ហារយ៉ាងនេះ??» ដោយសារតែពន្លឺព្រះអាទិត្យបានចាំងប៉ះនិងផ្ទៃមុខនាយកម្លោះ fourth យកដៃទៅអង្អែលលើផ្ទៃមុខភ្លឺរលោងរបស់geminiព្រមទាំងពោលពាក្យសរសើរមិនដាច់ពីមាត់!!
«ចង់សម្លឹងដល់ពេលណាទៀត??» Geminiបើកភ្នែកមកដោយចោទជាសំណួរធ្វើឲអ្នកស្ដាប់អៀនឡើងថ្ពាល់ក្រហម
«gem!!!!» fourthគ្រាន់តែដឹងថាគេចាប់បានខ្លួនលួចមើលគេភ្លាមក៏រហ័សទាញភួយមកដណ្ដប់ជិតខ្លួន!!
«Fourth!!!»Geminiហៅឈ្មោះនាយតូចព្រមទាំងចាប់ទាញភួយចេញពីខ្លួនកាយតូច
«Gem!!!!»fourthវ៉ៃដៃ geminiដែលកំពុងតែព្យាយាមទាញភួយចេញពីខ្លួនគេអៀនសឹងតែជ្រែកដីទៅហើយ
«យ៉ាងមិចនេះ!!!មិនចោលអាទម្លាប់គ្របភួយនឹងសោះ!!មិនក្ដៅទេហ្អេសនៀក???»
«ក៏អៀននោះអី!!!» fourth តបវិញដោយបង្ហើបភួយចេញពីមុខរបស់ខ្លួនបង្ហាញឲឃើញថ្ពាល់ដែលក្រហមព្រឿងៗដោយសារតែការអៀន
«អៀនធ្វើអីទៀត!!!ឃើញអស់ហើយ!!!» Gemini និយាយទាំងញញឹមរួចក៏ទម្លាក់ភ្នែកសម្លឹងទៅខាងក្រោម
«Gem!!!ទៀតហើយណា!!!!!កុំនិយាយបានអត់???»ពេលនេះgemកាន់តែនិយាយfourthកាន់តែអៀនតែ Geminiមិនឈប់ត្រឹមនេះនោះទេ fourthកាន់តែអៀនគេកាន់តែញោះថែម

«ហេតុអីគួរឲស្រឡាញ់យ៉ាងនេះ??» geminiចូលខ្លួនមកគេងអោបនាយតូចជាប់ដៃព្រមទាំងថើបថ្ពាល់ដែលក្រហមនោះជាច្រើនខ្សឺត
«gem!បានហើយដកដង្ហើមមិនរួចទេ!!»fourthព្យាយាមរុញទ្រូងដ៏រឹងមាំនោះចេញពីខ្លួនតែរុញមិនចេញ
«សុំ10នាទីទៅចុះ!!» gemបន្ដគេងអោប fourthបានមួយសន្ទុះ fourth ក៏និយាយឡើង
«gem!!នេះអូនពិតជាមិនអាចទៅសាលាបានពិតមែនហ៎??»នាយតូចនិយាយទាំងរលីងរលោងទឹកភ្នែកព្រោះតែខ្លួននឹកមិត្តភក្តិ នឹកសាលា តែពេលនេះសូម្បីតែសាលាក៏គ្មានសុវត្ថិភាពចំពោះគេដែរ
«អូៗ!!កុំធ្វើមុខចង់យំបែបនេះអី!!មោះៗ កុំគិតច្រើនអីអូនមានប្ដីជាអ្នកមានមិនខ្វះទេលុយចាំបងចិញ្ចឹមក៏បានដែរខ្លួនតូចប៉ិននេះ!»
«Gem!! មិនមែនតែខ្លួនអូនទេណា!!នៅមានមីងដានីទៀតបើអូនរៀនមិនចប់បែបនៀកឲអូនរកការងារធ្វើបានយ៉ាង??ដានីនាងនៅក្មេងណាស់មិនទាន់ចេះគិតអ្វីនោះទេ!!ទោះមិនមែនកើតពីម្ដាយតែមួយតែយើងទាំងពីរក៏មានឪពុកជាមួយគ្នាដែរ!!អូនជាបងប្រុសអូនត្រូវតែរកលុយផ្ដល់ឲនាងរៀនឲបានចប់ចុងចប់ដើមបើបណ្ដើយឲមីងកល្យាណមើលនោះដានីនិងកាន់តែក្លាយជាក្មេងមិនល្អហើយ!» fourthនិយាយរៀបរាប់ជាច្រើនប្រាប់ដល់អ្នកដែលកំពុងតែគេងកើយទ្រូងខ្លួនជីវិតជាអ្នកក្រគឺបែបនេះហើយមិនមែនរស់នៅស្រួលនោះទេគឺមានបន្ទុកជាច្រើនដែលត្រូវតែទទួលខុសត្រូវ។
«អូនលំបាកហើយ!!គិតពីខ្លួនឯងខ្លះទៅ»geminiនិយាយតិចៗ
«gem!!ពួកគេក៏ជាគ្រួសាររបស់អូនដែរមិនឲអូនគិតយ៉ាងមិច??»
«មិនមែនមិនឲគិតទេ!!គ្រាន់តែកុំគិតពីគេខ្លាំងជាងខ្លួនឯង!!ណាមួយបងឃើញពួកគេមិនបានទុកអូនជាគ្រួសារនោះទេ»gemini បន្ដនិយាយ
«emm!!»នាយតូចក៏ងក់ក្បាលយល់ព្រម។

ភរិយាក្លែងក្លាយ🖤Where stories live. Discover now