Admin's pov
កន្លងទៅប៉ុន្មានថ្ងៃអ្នកស្រីកល្យាណនៅតែទៅបនល្បែងជារៀងរាល់ថ្ងៃបំណុលក៏កាន់តែច្រើនទៅៗ។
បនល្បែងNorawit
«ឯងចង់នាំយើងទៅណា?»អ្នកស្រីកល្យាណស្រែកឡើងពេលដែលមានបុរសពីរនាក់បានមកចាំគ្រាដៃគាត់ជាប់ចង់អូសទៅណាក៏មិនដឹងនៅពេលដែលគាត់កំពុងតែលេងល្បែងសុខៗ
«ដើរមកដឹងហើយ»បុរសម្នាក់ឆ្លើយរួចក៏បន្ដអូសអ្នកស្រីកល្យាណមកដល់បន្ទប់របស់ Gemini
«នេះចៅហ្វាយ!ខ្ញុំនាំខ្លួននាងមកហើយ»បុរសជាកូនចៅឱនគោរពរួចក៏ចេញទៅចាំខាងក្រៅមាត់ទ្វា ទុកតែ Geminiអ្នកស្រីកល្យាណនិងពូឆាយដែលនៅខាងក្នុង
«អ្នកស្រីជំពាក់លុយពួកយើងច្រើនណាស់...អ្នកស្រីនៅប្រហើនហ៊ានលេងល្បិចទៀត...អ្នកស្រីកុំគិតថាពួកយើងមិនដឹងឲសោះមើលងាយពួកយើងពេកហើយ!»Geminiនិយាយទាំងក្ដៅស្លឹកត្រចៀក
«លោក...សូមមេត្តាកុំធ្វើបាបខ្ញុំអី!!លុយខ្ញុំមិនទាន់មាននោះទេតែប្លន់ផ្ទះខ្ញុំនៅនិងលោកហើយលោកមិនបាច់បារម្ភនោះទេខ្ញុំនិងលក់ផ្ទះនេះតែម្ដង!!»អ្នកស្រីកល្យាណនិយាយទាំងញ័រមាត់ព្រមទាំងលើកដៃសំពះជាប់
«ប្លង់ផ្ទះចឹងហ៎??តាមដែលខ្ញុំឲកូនចៅទៅស៊ើបមកផ្ទះនេះមិនមែនជាផ្ទះរបស់អ្នកស្រីនោះទេ....អ្នកស្រីគ្រាន់តែជាប្រពន្ធចុងប៉ុណ្ណោះកុំគិតថាខ្ញុំមិនដឹងឲសោះ» Geminiនិយាយឡើងធ្វើឲអ្នកស្ដាប់កាន់តែភ័យមួយកម្រិតទៀត
«អត់ទេលោកអត់ទេ...ទោះបីជាខ្ញុំជាប្រពន្ធចុងពិតមែនតែកូនរបស់ប្ដីខ្ញុំគេស្រឡាញ់ខ្ញុំណាស់គេប្រាកដ
ជាព្រមលក់ផ្ទះនេះមិនខាន
«កូនប្រុសប្ដីអ្នកស្រីចឹងហ៎?ខ្ញុំត្រូវការជួបគេឥឡូវនេះបើមិនចឹងទេ....ខ្ញុំនិងមិនធានាសុវត្តិភាពអ្នកស្រីនោះទេ»
Geminiបញ្ចេញសម្លេងសង្គត់នៅចុងប្រយោគ
«ចា៎សបានៗ...ខ្ញុំនិងតេទៅគេឥឡូននេះ»អ្នកស្រីកល្យាណនិយាយរួចក៏ស្រវេស្រវ៉ារកទូរស័ព្ទចុចទៅ fourthវុឺងៗៗ
«អាឡូ!!អៃ fourthឯងនៅឯណា?»(ខ្ញុំកំពុងរៀនមីងមានការអីមែនទេ...?)
«ឯងមកជួយយើងផង»
(មីងនៅឯណាអ្នកណាធ្វើអីមីង?)
«នៅបនល្បែងNorawitឯងប្រញាប់មកបន្ដិចមកណា»
(បាទ...!ខ្ញុំនិងប្រញាប់ទៅ)
YOU ARE READING
ភរិយាក្លែងក្លាយ🖤
Short Story«ខ្ញុំត្រូវធ្វើគ្រប់យ៉ាងដើម្បីគ្រួសារទោះត្រូវបង្ខំចិត្តធ្វើជាប្រពន្ធរបស់មនុស្សគ្មានធម៌មេត្ដាបែបនេះក៏ដោយ»🪥🌻