EP13: គ្រោះថ្នាក់

1.7K 100 30
                                    

Admin's pov

រំលងប្រហែលបានមួយអាទិត្យពេលនេះ Fourth បានជាសះស្បើយហើយជើងគេលែងហើមទៀតដូច្នេះគេក៏អាចដើរបានវិញធម្មតាប៉ុន្តែ Gemini គេមិនទាន់
អនុញ្ញាតឲទៅសាលានោះទេគេបារម្ភ។ពេលនេះ gemini បាននាំ fourth មកបនល្បែង norawit ព្រោះតែនាយតូចយំទារមកតាមគេដែរបើមិនឲមកទេច្បាស់ជាខឹងងរមិននិយាយរកមិនខាន។

កំពុងបើកឡានតាមផ្លូវសុខៗស្រាប់តែមានម៉ូតូមួយគ្រឿងជិះតាមឡានពួកគេ។geminiដឹងថាប្រាកដជាមានរឿងមោនខានព្រោះម៉ូតូមួយគ្រឿងនោះតាមស្អិតខ្លាំងណាស់។
«Fourth!!!!ទប់ឲជាប់ណា៎»នាយកម្លោះប្រាប់ទៅកាន់នាយតូចរួចក៏ជាន់ហ្គាសបន្ថែមល្បឿនលឿនដូចហោះនាយតូចស្រឡាំងកាំងភ័យបុកពោះចង់យំផងអីផង
«មានរឿងអីចាំបាច់ត្រូវបើកលឿនដែលហ៎??»កម្លោះតូចសួរឡើងទាំងភិតភ័យ
«Fourth!!មានគេតាមសម្លាប់បងហើយ!!មួយរយះនេះបងប្រហើរណាស់ទៅណាមកណាមិនដែលយកអង្គរក្សមកតាមនោះទេបែបនេះហើយទើបពួកនោះវាចេញសកម្មភាព»នាយតូចគ្រាន់តែឮហើយភ័យខ្លាំងណាស់
«gemអូនខ្លាច....ហ្ហឹកៗៗៗ» fourthយំយកៗនិយាយទៅកាន់ geminiថាគេខ្លាចព្រោះតែម៉ូតូនោះកាលបើដល់កន្លែងស្ងាត់គ្មានអ្នកបើកបរហើយវាក៏ចេញសកម្មភាពទាញកាំភ្លើងបាញ់មកកាន់ឡានរបស់geminiតែ Geminiរហ័សទាញចង្កូតគេចរេពេញផ្លូវ
«កុំខ្លាចអី....បងនៅទីនេះហើយគ្មានអ្នកណាធ្វើអីអូនបានជាដាច់ខាតបងសន្យា» geminiនិយាយលួងលោមមកកាន់នាយតូចហើយក៏ប្រឹងបន្ថែមល្បឿនកាន់តែលឿនទៅៗចំណែកឯពួកអ្នកតាមប្រម៉ាញ់ពួកគេវិញក៏នៅតែបន្ដវាយប្រហាដូចគ្នាគឺបាញ់យកៗតែម្ដង
«gem....!!! ប្រយ័ត្ន.....អា៎........»ភ្លាមៗនោះដែលក៏មានឡានធំមួយគ្រឿងចេញមកពីច្រកម្ខាងនៃផ្លូវចេញមកបណ្ដាលឲឡានរបស់geminiដែលបើកលឿននោះចាប់ហ្វ្រាំងមិនទាន់ក៏បានបុកមួយទំហឹងធ្វើឲឡានក្រឡាប់។ឡានធំនោះប្រហែលជា បក្សពួកតែមួយជាមួយម៉ូតូនោះហើយ
«Fourth!!!»geminiស្រែកហៅឈ្មោះអ្នកម្ខាងដែលកំពុងតែសន្លប់រួចក៏ទន់ភ្នែកសន្លប់តាមពីក្រោយ។

+ក្នុងមន្ទីរពេទ្យ

Fourthបើកភ្នែកមកឃើញខ្លួនឯងកំពុងសម្រាកនៅមន្ទីពេទ្យដោយមាន ford កំពុងអង្គុយចាំមើលថែ។

«gem!!»គ្រាន់តែភ្ញាក់ដឹងខ្លួនភ្លាមនាយតូចក៏ស្រែកហៅឈ្មោះរបស់មនុស្សសំណព្វ
«fourth!!ឯងដឹងខ្លួនហើយមែនទេ???» fordរហ័សហក់ទៅអោបមិត្តរបស់ខ្លួនទាំងរលីងរលោងទឹកភ្នែក
«ford!! នេះgeminiគេនៅឯណា??»នាយតូចសួរឡើងព្រោះខ្លួនកំពុងបារម្ភពី gemini
«នៅបន្ទប់មួយ.....» fordឆ្លើយមិនទាន់ទាំងចប់ផងនាយតូចក៏យកដៃទៅផ្ដាច់សេរ៉ូមពីដៃរត់ចុះពីលើគ្រែអ្នកជម្ងឺរត់សម្ដៅទៅបន្ទប់ក្បែរនោះ

នាយតូចរត់ចូលមកដោយមិនខ្វល់ពីអ្វីទាំងអស់គ្រាន់តែបើកទ្វាចូលមកក៏បានឃើញគ្រូពេទ្យកំពុងតែរៀបនិងយកសាកសពទៅកាន់បន្ទប់ដាក់សាកសព។

«gem!!មិនពិតទេ!!!»នាយតូចយកដៃខ្ទប់មាត់ខ្លួនឯងមិនជឿនូវហេតុការណ៍ដែលបានកើតឡើងរួចក៏រត់ទៅមើលសាកសពដែលគេគ្របជិតនោះយំខ្លាំងៗដោយមិនខ្មាសពេទ្យនៅទីនោះរឿងដល់ដំណាក់កាលនេះហើយគេមិនខ្មាសអ្វីទៀតឡើយគេស្រែកយំខ្លាំងៗស្រែកហៅឲអ្នកដែលបានស្លាប់ទៅក្រោកមកនិយាយជាមួយខ្លួនឲដឹងរឿងមិនអាចទៅចោលគេទាំងបែបនេះបានទេ

«gem!!ដឹងខ្លួនឡើង....ហ្ហឹកៗៗ...អូនស្រឡាញ់បង...ហ្ហឹកៗ..អូនមិនធ្លាប់និយាយប្រាប់បងទេថាអូនស្រឡាញ់បង...បងត្រូវក្រោកមកនិយាយជាមួយអូនសិន....បងទៅបែបនេះមិនបានទេ...អូនមិនព្រមទេ....gemក្រោកឡើង.....អត់ទេgemក្រោកៗឡើងមក ហ្ហឹកៗៗ»នាយតូចយកដៃអង្រួងសាកសពព្រមទាំង ស្រែកទ្រហោយំគេមិនព្រមឲgeminiទៅចោលគេបែបនេះទេ....

«អាល្អិតហា៎កាត់ចិត្តទៅអ្នកស្លាប់គេទៅបានសុខហើយ!!!»គ្រូពេទ្យនិយាយឡើងដោយយកដៃទៅវាយស្មាកម្លោះតូចឲកាត់ចិត្តទៅព្រោះអ្នកស្លាប់ទៅបានសុខហើយតែអ្នកដែលនៅរស់ទេដែលមានកម្មត្រូវជម្រះ
«លោកគ្រូពេទ្យកុំយកគេទៅអី...ហ្ហឹកៗៗ»fourthស្រែកយំកាន់តែខ្លាំងនៅពេលដែលគ្រូពេទ្យចាប់ផ្ដើមរុញគ្រែសាកសពចេញទៅនាយល្អិត
ទន់ជង្គង់អង្គុយចុះយំអោបក្បាលជង្គង់មិនអាចទទួលយកបានរឿងដែលកើតឡើង.......។

TO BE CONTINUE
_________________
Thank you for reading (〒﹏〒)

BY:YAAシ


ភរិយាក្លែងក្លាយ🖤Where stories live. Discover now