ADMIN'S POV
ថ្ងៃនេះលក្ខិណាបានមកជួយនារីម្នាក់ដែលជាមិត្តចាស់របស់ខ្លួនដែលទើបនិងរៀនចប់មកពីបរទេសអ្នកទាំងពីរណាត់ជួបគ្នាក្នុងហាងកាហ្វេមួយកន្លែង។
«មកដល់ហើយហ៎ឯងអង្គុយសិនមក!!»លក្ខិណាស្វាគមន៍មិត្តដែលដើរចូលមកនាងមានឈ្មោះថាលីណាជាមិត្តតាំងពីវិទ្យាល័យតែក៏ត្រូវបែកគ្នាជាយូដោយសារតែលីណាត្រូវទៅរៀនតនៅបរទេស
«ឯងមានរឿងអីបានជាណាត់ខ្ញុំមកជួយភ្លាមៗបែបនៀក?ខ្ញុំទើបមកមិនចង់ឲខ្ញុំនៅជាមួយគ្រួសារខ្លះទេអី???»លីណាអង្គុយចុះរួចនិយាយឡើង
«យើងមានការសំខាន់ចង់និយាយជាមួយឯង!»លក្ខិណានិយាយទាំងលាក់គំនួច
«ការអីរបស់ឯងទៅ??»លីណាសួរទាំងឆ្ងល់«ហៅអីញាំសិនទៅចាំយើងចូលសាច់រឿង!!»
«រឿងច្រើនមែនឯងនេះ!!»
ពេលដែលអ្នកទាំងពីរកុម្មង់អីញាំរួចរាល់លក្ខិណាក៏ចាប់ផ្ដើមនិយាយឡើង
«លីណា...ឯងនៅតែស្រឡាញ់បងជេមមែនទេ??»លក្ខិណាសួរឡើងព្រោះតែលីណានិង geminiជាសង្សារចាស់និងគ្នាកាលពីវិទ្យាល័យអ្នកទាំងពីរស្រឡាញ់គ្នាណាស់តែលីណាជ្រើសរើសជម្រើសទៅរៀនបន្ដដោយទុក geminiឲនៅម្នាក់ឯងហើយនាងក៏បានក្បត់ជេមដោយមានសង្សារថ្មីនៅឯបរទេសតែរឿងនេះជេមមិនបានដឹងនោះទេគេដឹងត្រឹមថាសង្សាររបស់គេសម្រេចចិត្តចាកចេញពីគេទៅបរទេស
«មិចក៏ឯងសួរយើងចឹង..ជេមនិងយើងចប់គ្នាយូរហើយ...ឯងមករំលឹកធ្វើអី???»
«យើងគ្រាន់តែចង់ដឹង...ថាឯងនៅតែស្រឡាញ់គាត់ទៀតដែរទេអត់!!»លក្ខិណាព្យាយាមសួរបញ្ជាក់
«យើងមិនដឹងទេ...ឯងហៅយើងមកព្រោះតែរឿងមែនទេ???»លីណាសួរឡើង
«មែនហើយ....ឯងនិងបងជេមបែកគ្នាទាំងចិត្តនៅស្រឡាញ់គ្នាយើងគិតថាបងជេមគាត់ក៏នៅស្រឡាញ់ឯងដែរ!!»
«ឯងនិយាយពីអីយើងចាកចោលគាត់បុិននេះហើយឲយើងទៅជួបមុខគាត់បានយ៉ាងមិចទៅ??»
«លីណា...ពេលនេះបងជេនគាត់មានប្រពន្ធហើយជាបុរសមាឌល្អិតម្នាក់ដែរព្យាយាមចាប់បងជេមជាប់...យើងគិតថាបងជេមនៅតែស្រឡាញ់ឯងគាត់យកអាម្នាក់នោះមកគឺដើម្បីបំភ្លេចឯងព្រោះឯងនិងអាម្នាក់នោះមានចំណុចដូចគ្នាច្រើន....ឯងត្រឡប់ទៅយករបស់ឯងត្រឡប់មកវិញទៅ!!!!»លក្ខិណាចាប់ដៃលីហាព្រមទាំងនិយាយញុះញង់ទៅកាន់លីណា
«ជារឿងពិតហ៎??»លីណាជាមនុស្សដែលប្រកាន់ភ្ជាប់ថាមិនទៅរវល់ជាមួយ geminiទៀតតែត្រូវបានគេញុះញុងអោយកើតចិត្តច្រណែនស្រាប់តែចង់បាន geminiត្រឡប់មកវិញ។
លក្ខិណារៀបចំផែនការបែក fourthចេញពី geminiដោយយកមិត្តចាស់មកបោកប្រាស់
នាងបានរៀបចំល្បិចរួចហើយនៅពេលដែលលីណាដណ្ដើម geminiបានពេលណាខ្លួននិងរៀបចំផែនការដណ្ដើមបន្ដ។
YOU ARE READING
ភរិយាក្លែងក្លាយ🖤
Short Story«ខ្ញុំត្រូវធ្វើគ្រប់យ៉ាងដើម្បីគ្រួសារទោះត្រូវបង្ខំចិត្តធ្វើជាប្រពន្ធរបស់មនុស្សគ្មានធម៌មេត្ដាបែបនេះក៏ដោយ»🪥🌻