Admin's pov
ល្ងាចបន្តិចទើបអ្នកស្រីវីកានិងលក្ខិណាត្រឡប់មកផ្ទះវិញ។គ្រាន់តែមកដល់ផ្ទះភ្លាមអ្នកស្រីវីកាក៏ហៅនួនមកសួរព្រោះតែគាត់មិនបានឃើញgeminiនៅខាងក្រោម។
«នាងនួន!»អ្នកស្រីវីកាស្រែកហៅនួនរួចក៏អង្គុយចុះជាមួយលក្ខិណានៅលើសាឡុងបន្ទប់ទទួលភ្ញៀវ
«ចា៎សអ្នកស្រី!!»នួនប្រញាប់ប្រញាល់រត់មករកចៅហ្វាយ
«gemនៅឯណា?ថ្ងៃនេះមិនទៅធ្វើការទេមែនទេ?»អ្នកស្រីវីកាសួរឡើង
«អត់ទេអ្នកស្រី!គឺអ្នកប្រុសធំនាំអ្នកប្រុសតូចទៅសម្រាកនៅខាងលើបាត់ហើយចា៎»
«នាងនួនអ្នកណាឲឯងហៅអាក្មេងម្នាក់នោះថាអ្នកប្រុសតូច?»លក្ខិណានិយាយទៅកាន់នួនហាក់ក្ដៅក្រហាយណាស់ពេលឮបែបនេះ
«គឺលោកប្រុសធំចា៎!បើអស់ការអីហើយខ្ញុំសុំទៅធ្វើការងារសិនហើយអ្នកស្រី»នួននិយាយឡើងទាំងភ័យៗព្រោះចៅហ្វាយគេនេះកាចៗគួរឲខ្លាច
«ប្រកាច់ទៅណាក៏សុំអញ្ជើញ»អ្នកស្រីវីកានិយាយ
«ម៉ាក់បងgemមិនចង់ជួបមុខខ្ញុំសោះ.....មិនបានទេម៉ាក់យើងត្រូវធ្វើអ្វីម្យ៉ាងទើបបានបើបណ្ដោយបែបនេះបងgemប្រាកដជាឈ្លក់វង្វេងនិងអាក្មេងនោះមិនខានខ្ញុំមិនព្រមទេមិនព្រមទេម៉ាក់.....»លក្ខិណាស្រែកអង្រួនដៃអ្នកដែលត្រូវជាអ៊ំឲជួយរកវិធីដើម្បីកម្ចាត់ fourthចេញពី gemini (កូន fourthសម្បូរសត្រូវដល់ហើយតែកុំភ័យកូនម៉ែអត់ឲកូនចាញ់គេទេ)🙈
«ត្រជាក់ចិត្តៗសិនណាកូនចាំម៉ាក់រកវិធីFourth's pov
(ខានឲកូននិយាយយូរហើយ)នេះល្ងាចហើយមែនទេ?ខ្ញុំគេងលក់មិនដឹងអីសោះ!ខ្ញុំកំពុងគេងលើទ្រូងgem?ព្រះអើយខ្ញុំប្រហើនពេកហើយនេះខ្ញុំជាកូនបំណុលគេណា!មិនបានទេខ្ញុំត្រូវតែក្រោកចេញ!គិតរួចខ្ញុំក៏បម្រុងក្រោកតែក៏ត្រូវបានដៃ gemគេទាញខ្ញុំឲគេងវិញ
«នៅល្ងាចនៅឡើយទេ....ចាំបន្ដិចទៀតចាំចុះទៅញាំបាយ...គេងសិនទៅអាល្អិត»geminiនិយាយខ្សេវៗដាក់ខ្ញុំរួចក៏អោបខ្លួនខ្ញុំយ៉ាងណែន
«អោបបែបនៀកឲខ្ញុំដកដង្ហើមយ៉ាងមិចទៅលោក?»ខ្ញុំនិយាយបានតែមាត់នោះទេតាមពិតខ្ញុំក៏ចង់ឲគេអោបខ្ញុំបែបនេះព្រោះវាកក់ក្ដៅនោះអី។អាលោកនិងអត់មាត់ទេនៅអោបខ្ញុំនៅនិង។ខ្ញុំក៏សម្ងំគេងបន្ដលក់លើទ្រូងដ៏កក់ក្ដៅរបស់គេ!
YOU ARE READING
ភរិយាក្លែងក្លាយ🖤
Short Story«ខ្ញុំត្រូវធ្វើគ្រប់យ៉ាងដើម្បីគ្រួសារទោះត្រូវបង្ខំចិត្តធ្វើជាប្រពន្ធរបស់មនុស្សគ្មានធម៌មេត្ដាបែបនេះក៏ដោយ»🪥🌻